អាល់​កៃ​ដា​បង្ហាត់​ទាហាន​តាំង​ពី​ក្មេង ឲ្យ​ចេះ​បាញ់កាំភ្លើង ក្នុង​ជ​ម្រំ​ភេរវកម្ម​នៅ​ប៉ា​គី​ស្ថាន​

, , Leave a comment

ប៉ា​គី​​ស្ថាន ៖ ខ្សែ​វីដេអូ​គួរ​ឲ្យ​តក់ស្លុត​មួយ បានបង្ហាញ​ឲ្យ​ឃើញ​ពី​ក្មេងៗ​តូចៗ កំពុង​ត្រូវបាន​បង្ហាត់បង្រៀន ឲ្យ​ចេះ​បាញ់​កាំភ្លើងខ្លី​ពាក់កណ្តាល​ស្វ័យប្រវត្តិ និង AK-47s នៅឯ​ជ​ម្រំ​បណ្តុះ​ប​ណ្តា​ល​​អាល់​កៃ​ដា នៅ​ប៉ា​គី​ស្ថាន ។​ ​រូបភាព​ទាំងនេះ ដែល​បាន​បង្ហោះ​នៅលើ​គេហទំព័រ Youtube បានបង្ហាញ​ឲ្យ​ឃើញ​ក្មេងៗ​ទាំងនោះ ស្លៀកពាក់​ឯក​ស​ណ្ខា​ន​ខ្លៅ និង​អង្គុយ​តម្រង់​ជួរ​គ្នា ខណៈ​ពួកគេ​ហាត់រៀន​បាញ់កាំភ្លើង ។ អ្វីដែល​គួរ​ឲ្យ​អាណិត​នោះ គឺ​នៅពេលដែល​ពួកគេ​បាញ់កាំភ្លើង​ម្តងៗ ត្រូវ​កម្លាំង​នៃ​សន្ទុះ​គ្រាប់កាំភ្លើង រុញច្រាន​ត្រឡប់ក្រោយ ធ្វើ​ឲ្យ​ពួកគេ​ស្ទើរ​ផ្ងា​ក្រោយ និង​តស៊ូ​លើក​កាំភ្លើង AK ដ៏​ធ្ងន់ សឹងតែ​កម្លាំង​ទប់​ពុំ​ជាប់ ។​ ​អាល់​កៃ​ដា នឹងធ្វើ​ការបណ្តុះបណ្តាល​ក្មេងៗ ឲ្យ​ក្លាយជា​កម្លាំង​ជំនាន់​ក្រោយ របស់​ពួក​ភេរ​វករ ចាប់ពី​អាយុ ៥ ឆ្នាំ រហូត​វ័យ​ទំ​ទង់ ។ សកម្មភាព​ឮលាន់​ស្នូរ​ខ្ទរ នៃ​ខ្សែអាត់​វីដេអូ​នេះ ត្រូវបាន​គេ​ជឿថា បាន​ធ្វើឡើង​នៅក្នុង​ជ​ម្រំ​ភេ​វក​រកម្ម​អាល់​កៃ​ដា ស្ថិតនៅ​ភាគ​ខាងជើង Waziristan ជិត​ព្រំដែន​រវាង បា​គី​ស្ថាន​-​អា​ហ្វ​ហ្គា​នី​ស្ថាន ៕​

6fb6361f3090ca652e78e6d49f30c5f9_M

 

Leave a Reply

(*) Required, Your email will not be published