ស្រ្តី​ម្នាក់​ជា​បុគ្គលិក​អង្គការ​ទស្សនៈ​ពិភព​លោក ត្រូវ​រថយន្ត​កាមរី​ឆ្លាម កៀរ​​​ឲ្យ​ដួល​សន្លប់​

, , Leave a comment

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​ស្ត្រី​ម្នាក់​បាន​ដេក​សន្លប់​ស្ដូក​ស្តឹង​ ខណៈ​ដែល​ជិះ​ម៉ូតូ​ ត្រូវ​រថយន្ត​កាមរី​ឆ្លាម​បើក ​កៀរ​ដួល​ច្រងាប់ច្រងិល ។ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​នេះ​បាន​កើត​ឡើង​កាល​វេលា​ម៉ោង ​៨ ​និង ​៤០ ​នាទី​ព្រឹក​ថ្ងៃទី​ ២៨ ខែ សីហា ២០១៣ តាម​បណ្តោយ​ផ្លូវជាតិ​លេខ ​៥ ស្ថិត​ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​ ៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ ។

 

តាម​ប្រភព​ពី​​សាក្សី​ដែល​បាន​ឃើញ​ហេតុ​ការណ៍​បាន​រៀប​រាប់​ថា មុនពេល​កើតហេតុ​គេ​ឃើញស្ត្រី​រងគ្រោះ​ឈ្មោះ​ ខាន់ ថា​ន់​ចរិយា អាយុ​ ២៨ ​ឆ្នាំ ជា​បុគ្គលិក​អង្គការ​ទស្សនៈ​ពិភពលោក​ប្រចាំ​ក្រុង​ប៉ោយប៉ែត និង​ជា​អនុ​ភូមិ​អូរ​ប្ញ​ស្សី​លើ បាន​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សេ ​១២៥ ស៊េរី​២០០៤ ពណ៌​ខៀវ តាមផ្លូវ​ជាតិ​លេខ​ ៥ ទិសដៅ​ពី​លិចទៅ​កើត ស្រប​ទិស​គ្នា​ជាមួយ​រថយន្ត​ធំ​មួយគ្រឿង ។ លុះ​ថយន្ត​កាមរី​ឆ្លាម ពណ៌​ស្ករ មិន​ចាំ​ស្លាក​លេខ​បាន​បើក​មកពី​ក្រោយ​កៀរ​ដួល​តែម្តង ។ ចំណែក​រថយន្ត​ក្រោយ​ឃើញ​ហេតុ​ការណ៍​មិន​ស្រួល​ បាន​បន្ថែម​ល្បឿន​ គេច​ខ្លួន​បាត់​ស្រមោល​ ។

 

ក្រោយ​ពេល​ហើត​ហេតុ​ ស្ត្រី​រងគ្រោះ​ត្រូវ​បាន​គេ​បញ្ជូនទៅ​កាន់​មន្ទីរពេទ្យ ​ ដើម្បី​ជួយ​សង្គ្រោះ​៕​

394_2 394

 

Leave a Reply

(*) Required, Your email will not be published