ប្រទះ​ឃើញ​ទូដែក​ដែល​ជនសង្ស័យ​ប្លុង​ចោល​ នៅដីឡូត៌មួយកន្លែង

, , Leave a comment

រាជធានី​ភ្នំពេញ​ ៖​ ទូដែក​មួយ​ដែល​គេ​សង្ស័យ​ថា​ មាន​គេ​លួច​យក​ទៅ​ប្លុង​ចោល​មាន​ទំហំ​កន្លះ​ម៉ែត្រ​៤​ជ្រុង​ នៅ​ដី​ឡូត៍​មួយ​កន្លែង​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ន័​រ​ប្រ៊ឺដ​ ក្នុងភូមិ​-​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​ កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០១៣​ ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​សមត្ថកិច្ច​ ។​ ភ្លាមៗ​នោះ​សមត្ថកិច្ច​នគរបាល​សង្កាត់​ទឹកថ្លា​បាន​យក​ម​ទូដែក​នោះ​មក​ប៉ុស្ដិ៍​ហើយ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ជំនាញ​ដើម្បី​ធ្វើការ​សន្និដ្ឋាន​ និង​ធ្វើ​កោសល្យវិច័យ​ ។​

 

បើ​តាម​ការ​សន្និដ្ឋាន​របស់​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា​ ទូដែក​មួយ​នេះ​សង្ស័យ​ក្រុម​ចោរលួច​មក​ប្លុង​ចោល​ពី​ផ្ទះ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ ហើយ​យក​ទៅ​មិន​ទាន់​ដោយ​បាន​ជួយ​សមត្ថកិច្ច​ក៏​ទុក​ទូដែក​នៅ​ដី​ឡូត៍​កើតហេតុ​នោះ​តែ​ម្ដង​ ។​ បន្ទាប់​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ជំនាញ​ក៏​បាន​គាស់​ទូដែក​នោះ​តើ​មាន​អ្វីខ្លះ​ ក្រោយ​ពី​កាត់​ទូដែក​នោះ​គេ​មិនឃើញ​មាន​អ្វី​សោះ​ ។​ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​ ទូដែក​នេះ​មុន​ចោរ​យក​មក​ប្លុង​ចោល​គឺ​ពួក​គេ​បាន​យក​លុយ​នៅ​ក្នុង​ទូដែក​នេះ​បាត់​ហើយ​ ទើប​យក​មក​ប្លុង​ចោល​បែប​នេះ​ ព្រោះ​ក្រុម​ចោរ​ទាំងនោះ​ហាក់ដូចជា​មាន​ជំនាញ​ខ្លាំង​ណាស់​ ។​

 

ពេល​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ក្រុម​ចោរ​ដែល​លួច​ទូដែក​ខាងលើ​នេះ​ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់​ ៕

edff0433-12d6-4f69-bd72-22c757cf5522

 

Leave a Reply

(*) Required, Your email will not be published