បាក់​​រលំ​អគារ​ពាណិជ្ជកម្ម​កណ្ដាល​ទីក្រុង​សាវ​ប៉ូ​ឡូ​ នៃ​ប្រទេស​ប្រេ​ស៊ី​ល

, , Leave a comment

ប្រទេស​​ប្រេស៊ីល ៖ យ៉ាង​ហោចណាស់ មនុស្ស​ចំនួន ៦ នាក់​​បាន​ស្លាប់​​បាត់​បង់​ជីវិត និង​​ ២៤ នាក់​ទៀត​រងរបួស​ធ្ងន់​ និង​ស្រាល ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​ពាណិជ្ជកម្ម​កម្ពស់​ ២ ​ជាន់​ដែល​កំពុង​សាងសង់​ស្ថិត​កណ្ដាល​ទីក្រុង​សាវ​ប៉ូ​ឡូ​ ក្នុង​តំបន់​ទេសចរណ៍​ទាក់ទាញ​បំផុត​របស់​ប្រេ​ស៊ី​ល​ កាលពី​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០១៣​ ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ភ្នាក់​ងារ​ព័ត៌មាន AFP កាល​ពី​ព្រឹក​មិញ​នេះ ។

 

តាម​ប្រភព​ពី​​ស្ដ្រី​អ្នកនាំពាក្យ​​របស់​កម្លាំង​ប៉ូលីស​ប្រេ​ស៊ី​ល​បាន​ប្រាប់​ AFP​ ថា​ “​រហូត​មក​ដល់​ពេល​នេះ​កម្លាំង​ជួយ​សង្គ្រោះ​បាន​ប្រទះ​ឃើញ​សាកសព​ ៦ ​នាក់​ដោយហេតុ​ការណ៍​បាក់​រលំ​អគារ​នេះ​ ហើយ​ក្នុង​នោះ​ផង​ដែរ​ ។ នគរបាល​បាល​បាន​អះអាងថា អ្នកស្លាប់​ទាំង ៦ នាក់​គឺជា​កម្មករសំណង់។ មាន​មនុស្ស​ប្រមាណ ៣៥ នាក់​បាន​ស្ថិតក្នុង​អគារ​នោះមុនពេល​រលំ​បាក់ស្រុត។ នគរបាល​និង​ក្រុម​សង្គ្រោះ​កំពុង​បន្ត​ស្វែងរក​មនុស្ស​ដែល​បាត់​ខ្លួន។

 

មូលហេតុ​បណ្ដាល​ឱ្យ​អគារ​បាក់​នេះ​ នៅ​មិន​ទាន់​ដឹង​នៅឡើយ​ ហើយ​កម្លាំង​ជំនាញ​កំពុង​បើក​ការ​ស៊ើបអង្កេត​ ។​ អាជ្ញាធរ​បាន​បញ្ជាក់​ថា​ អគារ​នេះ​មាន​ កម្ពស់​២​ជាន់​ សាងសង់​រយៈពេល​៣​ខែ​ កន្លង​មក​ហើយ​ ជាទី​តាំង​ផលិត​សម្លៀក​ បំពាក់​របស់​យី​ហ៊ោ​ Torra​ Torra​ ។​ ​អាជ្ញាធរ​បាន​បិទផ្លូវ​ចរចា​នៅ​ជិត​ កន្លែង​កើតហេតុ​ ដើម្បី​ងាយស្រួល​ដល់​ ដំណើរការ​ជួយ​សង្គ្រោះ​ ហើយ​ចំនួន​ជន​ រង​គ្រោះ​ដែល​បាត់​បង់ជីវិត​អាច​កើន​ ឡើង​ច្រើន​ជាង​នេះ​ ៕

11 (1) 11 (2) 11

 

Leave a Reply

(*) Required, Your email will not be published