មនុស្ស​ស្លាប់ ៩ នាក់ និង​របួសធ្ងន់ ៧ នាក់ ក្នុង​ឧបទ្ទវ​ហេតុ​រថយន្ត​ដឹក​អ្នកដំណើរ​បុក​គូទ​រថយន្ត​ដឹកទំនិញនៅ​ប្រទេស​ថៃ

, , Leave a comment

ប្រទេសថៃ ៖ យ៉ាង​ហោច​ណាស់​មនុស្ស ៩ នាក់​បាន​ស្លាប់ ហើយ ៧ នាក់​ទៀត​រងរបួស​ធ្ងន់ នៅពេលដែល​រថយន្ត​ដឹក​អ្នកដំណើរ​មួយគ្រឿង​បាន​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​ផ្ទុកទំនិញ​ធំ​មួយគ្រឿង ខណៈ​កំពុង​បើកបរ​នៅលើ​ចំនុច​ដង​វិថី​មួយកន្លែង នៅ​ប្រទេស​ថៃ កាលពី​ម្សិលមិញ។ នេះ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍។

 

ប្រភព​បាន​បញ្ជាក់ថា រថយន្ត​បង្ក​គឺជា​រថយន្តឈ្នួល​ខុសច្បាប់ ហើយ​រថយន្ត​មួយគ្រឿង​នេះ​ប៉ុនប៉ង​ធ្វើដំណើរ​ពី​ខេត្ត ប្រា​ឈី​ន ប៊ូ​រី ទៅ​ក្រុង​បាងកក។ អ្នកបើកបរ​រថយន្ត​ផ្ទុកទំនិញ​មានឈ្មោះ​ថា Wirot Wongkot វ័យ៣០ឆ្នាំ ត្រូវបាន​ចាប់ខ្លួនភ្លាមៗ ពីបទ​បំពាន​ច្បាប់​ចរាចរ ក្នុងនោះ ពេល​ប៉ុនប៉ង​ទៅដល់​ភ្លើងស្តុប​ចរាចរ គឺ​លោក​មិនបាន​ផ្តល់​សញ្ញា​អ្វី​ទេ។ តែ​លោក​អះអាង​ប្រាប់​នគរបាល​ថា បញ្ហា​មកពី​ម៉ាស៊ីន​មិន​ដំណើរការ។ ក្នុងចំណោម​អ្នករបួសធ្ងន់​ទាំង៧នាក់ មាន​ម្នាក់​គឺជា​អ្នកបើកបរ​រថយន្ត​ដែល​ផ្ទុក​ក្រុម​អ្នកដំណើរ។

 

មាន​មនុស្ស២៦០០០នាក់​បាន​ស្លាប់​ដោយសារតែ​គ្រោះថ្នាក់​ចរាចរ​តាម​ដងផ្លូវ នៅ​ប្រទេស​ថៃ​ជា​រៀងរាល់ឆ្នាំ ហើយ​ថៃ​ជាប់​ជា​ប្រទេស​លំដាប់​ទី៦លើ​ពិភពលោក ដែល​មនុស្ស​ស្លាប់​ដោយសារតែ​គ្រោះថ្នាក់​ចរាចរ។ នេះ​យោងតាម​អង្គការ​សុខភាព​ពិភពលោក៕

30213493-02_big 30213493-01_big

 

Leave a Reply

(*) Required, Your email will not be published