លោក​ស័ក្តិ​៣ ទុង និ​ស្សិទ្ធិ បើក​សិប្បកម្ម​និង​ប្រមូល​ទិញ​ឈើ​ខុសច្បាប់ នៅ​​ខេត្ត​ស្ទឹង​ត្រែង ហើយ​​បន្ត​​នាំ​​ចេញ​ទៅ​​វៀត​ណាម​

, , Leave a comment

​ខេត្តស្ទឹងត្រែង ៖ ទីតាំង​រោង​សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហា​រឹម​និង​មាន​លួចលាក់​ស្តុក​ឈើ​ ប្រណីត​គ្រប់​ប្រភេទ​ធំៗ​ចំនួន​២​កន្លែង ស្ថិត​នៅ ជាប់​ផ្លូវជាតិ​ទល់មុខ​បន្ទាយ​ទាហាន​សេនាធិការ​ខេត្តស្ទឹងត្រែង បើក​ធ្វើ​សកម្មភាព​យ៉ាង​អនាធិបតេយ្យ​គ្មាន​ ច្បាប់ទម្លាប់ ប៉ុន្តែ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​របស់លោក អ៊ីវ ឯក​សាវ​ត្តី មិនដែល​ហ៊ាន​ហើបមាត់​ឬ​ចុះបង្ក្រាប​ការ​ស្តុក​ឈើ​ខុសច្បាប់​នោះទេ  ហើយ​ប្រ​ជាពលរដ្ឋ​បាន​ទទូច​សុំ​ឲ្យ​អភិបាលខេត្ត​ស្ទឹងត្រែង​លោក កុល សំអុល គួរពិនិត្យមើល​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​ធំៗ​ទាំង​២​កន្លែង​នេះ​ ឡើងវិញ​ជាបន្ទាន់​។​

 

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ថៅកែ​សិប្បកម្ម​កែច្នៃ​ឈើ និង​ស្តុក​ឈើ​ខុសច្បាប់​ទាំង​២​កន្លែង​នេះ​មានឈ្មោះ ទុង និ​ស្សិទ្ធិ ហៅ​ហាក់ ដែល​បាន​ទិញ​តួនាទី​ធ្វើជា​មន្ត្រី​យោធា​ពាក់​ស័ក្តិ​៣ ប៉ុន្តែ​ឈ្មោះ ទុង និ​ស្សិទ្ធិ ហៅ​ហាក់ មិន​ដែលមាន​វត្តមាន​ចូលធ្វើការ​ក្នុង​បន្ទាយ ឬ​ចុះ​សមរភូមិ នោះទេ គឺ​ឈ្មោះ ទុង និ​ស្សិទ្ធិ ហៅ​ហាក់ បាន​ទិញ​ឈ្មោះ​ចូល​បម្រើ​យោធា ដើម្បី​បាន​ស្បែក​យកទៅ​កាង​ការរកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់ខ្លួន​យ៉ាង ​អនាធិបតេយ្យ​បំផុត​។ នៅ​ទូទាំង​ខេត្តស្ទឹងត្រែង គេ​ស្គាល់​ឥទ្ធិពល​អំណាច​របស់​ឈ្មោះ ទុង និ​ស្សិទ្ធិ ហៅ​ហាក់ ដែល​បើក​អាជីវកម្ម​កែច្នៃ​គ្រឿង​សង្ហា​រឹម​ទ្រង់ទ្រាយ​ធំជាងគេ ហើយ​ទីតាំង​សិប្បកម្ម​របស់គាត់​ដែល​ស្ថិតនៅ​ភូមិ​ព្រែក ខាងកើត​ស្ពានឈើ ប្រហែល​៥០​ម៉ែត្រ​នៅជាប់​បន្ទាយ​យោធា សេនាធិការ​ខេត្ត​ក្នុង​សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹង​ត្រែង អាច​ដំណើរការ​ទៅបាន​ដោយសារតែ​ការប្រើ​ស្បែក​ជា​យោធា និង​ការចំណាយ​ប្រាក់​បង់​ឲ្យ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ ពាក់ព័ន្ធ​គឺ​គ្មាន​ការបង្ក្រាប​អ្វី​ទាំងអស់​។​

 

​ឈ្មោះ ទុង និ​ស្សិទ្ធិ ហៅ​ហាក់ និយាយស្តី​មិនសូវមាន​សីលធម៌ មិន​ស្គាល់​ចាស់ទុំ​នោះទេ ហើយ​មន្ត្រី​តូចតាច​ល្មមៗ​ត្រូវបាន​ឈ្មោះ ទុង និ​ស្សិទ្ធិ ហៅ​ហាក់ គំរាម​សម្លុត​តាមចិត្ត សូម្បីតែ​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ឈ្មោះ ទុង និ​ស្សិទ្ធិ ហៅ​ហាក់ មិនបាន​យកចិត្តទុកដាក់​អនុវត្តន៍​តាម​នោះទេ​។ អាច​បញ្ជាក់បាន​ថា​ឈ្មោះ ទុង និ​ស្សិទ្ធិ ហៅ​ហាក់ មិនដែល​ក្រែង​ញញើត​ច្បាប់ទម្លាប់​អ្វី​ឡើយ ព្រោះ​គាត់​ជា​អ្នកមាន​លុយ មានអំណាច ហើយ​គេ​ចាំបាន​ថា កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ ឈ្មោះ ទុង និ​ស្សិទ្ធិ ហៅ​ហាក់ ធ្លាប់​ទាញ​កាំភ្លើងខ្លី​រក​បាញ់បោះ​សមត្ថកិច្ច​ចម្រុះ​ម្តង​រួចមកហើយ និង​ធ្លាប់​ត្រូវបាន​តុលាការ​កោះហៅ​ទៅ​សួរនាំ ប៉ុន្តែ​ឈ្មោះ ទុង និ​ស្សិទ្ធិ ហៅ​ហាក់ មាន​លុយ​អាច​ធានា​ខ្លួន​ឲ្យ​នៅក្រៅ​ឃុំ​រួច​ផុតពី​ទោសពៃរ៍​យ៉ាង​ងាយស្រួល​ បំផុត​។​

 

ឈ្មោះ ទុង និ​ស្សិទ្ធិ ហៅ​ហាក់ ក៏មាន​រោង​សិប្បកម្ម​កែច្នៃ ឈើ​ដ៏​ធំ​មួយកន្លែង​ទៀត​នៅក្នុង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ សម្រាប់​ប្រមូល​ទិញ​ដំឡូង​មី​ផង និង​ប្រមូល​ទិញ​ឈើ​ខុសច្បាប់​ផង ដើម្បី​បំភ័ន្ត​ភ្នែក​ប្រជាពលរដ្ឋ​ដោយ​ឈ្មោះ ទុង និ​ស្សិទ្ធិ ហៅ​ហាក់ បាន​សម្រុក​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ចូល​ក្រុង​ស្ទឹងត្រែង​ទាំងយប់​ទាំង​ថ្ងៃ មក​ស្តុក​ទុក​ក្នុង​រោង​សិប្បកម្ម​ទាំង​២​កន្លែង​របស់ខ្លួន​។​នៅពេល​រថយន្ត​ ដឹកជញ្ជូន​ឈើ​ប្រណី​តរបស់​ឈ្មោះ ទុង និ​ស្សិទ្ធិ ហៅ​ហាក់ ឆ្លង​សាឡាង​មកដល់​រោង​សិប្បកម្ម គឺ​ឈ្មោះ ទុង និ​ស្សិទ្ធិ ហៅ​ហាក់ បាន​ចំណាយ​ប្រាក់​ឲ្យ​មន្ត្រីនគរបាល​និង​មន្ត្រី​កងរាជអាវុធហត្ថ​ជា​ជើង​ ខ្លាំង​ប្រចាំ​ក្រុង​ស្ទឹងត្រែង​ឲ្យ​ជួយ​សម្របសម្រួល​រត់កា​រ ដើម្បី​ដឹកជញ្ជូន​ឈើ​ប្រណីត​ដែល​ស្តុក​ទុក​ក្នុង​រោង​សិប្បកម្ម​ក្បែរ​ បន្ទាយ​ទាហាន​នោះ ដឹកជញ្ជូន​ទៅ​វៀតណាម​ឆ្លងកាត់​ខេត្តក្រចេះ​យ៉ាង​រលូន​ល្អ​បំផុត​។​

 

ប្រជាពលរដ្ឋ​បាន​សំណូមពរ​ឲ្យ​លោក កុល សំអុល ជា​អភិបាលខេត្ត​ស្ទឹងត្រែង មេត្តា​យកចិត្តទុកដាក់​អនុវត្តន៍​បទបញ្ជា​លេខ​០១ របស់​រាជរដ្ឋាភិបាល​ក្នុងការ​បង្ការ​បង្ក្រាប​ទ​ប់​ស្កាត់​ការដឹកជញ្ជូន​ឈើ​ ខុសច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​ព្រោះ​ពេល​បច្ចុប្បន្ននេះ​ខេត្ត​ស្ទឹង​ត្រែង ​កំពុងមាន​ឈ្មោះ​ល្បី​ជាងគេ​ពី​ករណី​ដែល​ក្រុម​ឈ្មួញ​ធំៗ​ជិត​២០​នាក់ នៅតែមាន​ឱកាស​រកស៊ី​ដឹកជញ្ជូន​ឈើ​ទាំងយប់​ទាំង​ថ្ងៃ ដោយ​គ្មាន​ក្រែង​ញញើត​ពី​ច្បាប់ទម្លាប់​អ្វី​ឡើយ​។ ជាក់ស្តែង យាយ​ព្រឿង និង​លោក​ស័ក្តិ​៣ ទុង និ​ស្សិទ្ធិ ហៅ​ហាក់ ដែល​ទិញ​ឈ្មោះ​​ទាហាន​យកទៅ​កាង​ជំនួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ គ្មាន​ក្រែង​ញញើត​បទបញ្ជា​របស់​ស​ម្តេច ហ៊ុន សែន គួរតែ​ជា​កម្មវត្ថុ​ដែល​លោក កុល សំអុល ត្រូវ​ចាត់វិធានការ​បង្ក្រាប​មុនគេ​កុំ​ឲ្យ​មានការ​រិះគន់​ខ្លាំងពេក​៕

DSC07257-400x300 DSC07167-400x294

 

Leave a Reply

(*) Required, Your email will not be published