មន្ត្រី​យោធា​ម្នាក់​ ចាក់​សាំង​ដុត​សម្លាប់ខ្លួន ​ឆេះទាំង​ផ្ទះ​

, , Leave a comment

​ខេត្តបាត់ដំបង ​៖ មន្ត្រី​យោធា​ម្នាក់ បាន​ចាក់​សាំង​ដុត​ធ្វើអត្តឃាត​ខ្លួនឯង​នៅក្នុង​ផ្ទះ​កាលពី​រសៀល​ថ្ងៃទី​២៦ សីហា ២០១៣​នៅ​ភូមិ​អូរ​សំរិល​ក្រោម ឃុំ​អូរ​សំរិល ស្រុក​សំឡូត ថែមទាំង​ឆេះ​ផ្ទះ អស់​គ្មាន​សល់ ដោយ​បន្សល់ទុក​ប្រពន្ធ និង​កូនតូចៗ​ចំនួន​៥​នាក់​ឲ្យ​រស់​យ៉ាង​វេទនា​ដោយ​គ្មាន​ទីជម្រក​។​ ​មន្ត្រី​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ជា​មន្ត្រី​យោធា​នៅ​កងពលតូច​ថ្មើ​ជើង​លេខ​៥២ ឈ្មោះ​សួន សុខុម អាយុ​៤៤​ឆ្នាំ មាន​ប្រពន្ធ និង​កូន​ប្រុ​ស្រី​ចំនួន​៥​នាក់​ក្នុងបន្ទុក​។​

 

ក្រុមគ្រួសារ​បាន​អះអាងថា ជនរងគ្រោះ​មាន​ជំងឺ​ស​សៃ​ប្រសាទ ដែល​តែង​ធ្វើទុក្ខបុកម្និញ​គាត់​ញឹកញាប់​បំផុត​។ មន្ត្រី​ដដែល​ថា ជនរងគ្រោះ​បាន​យក​សាំង​ចាក់​ដុត​ខ្លួន​នៅក្នុង​ផ្ទះ​និង​បណ្ដាល​ឲ្យ​ឆេះ​ទាំង​ផ្ទះ​អស់​គ្មាន​សល់ ដែល​ធ្វើ​ពី​ឈើរ​ប្រក់​ស័ង្កសី​ទំហំ​៥​គុណ​៦​ម៉េ​ត្រ ។​ ​ភរិយា​ជនរងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា កាលពី​សម័យ​សង្គ្រាម ស្វាមី​គាត់​ធ្លាប់មាន​របួស​ត្រង់​ក្បាល​ធ្ងន់ធ្ងរ​ធ្វើទុក្ខ​ញឹកញាប់ ពេលខ្លះ​ធ្វើ​ឲ្យ​ប្ដី​គាត់​មាន​ច​រិ​ក​កាច​សាហាវ​ដូច​កម្រោលចូល​។​

 

​គាត់​និយាយថា នៅ​ថ្ងៃកើតហេតុ​ជំងឺ​ប្ដី​គាត់​បានធ្វើ​ទុក្ខ​ដូច​សព្វដង ហើយ​ដើរចូល​ក្នុងផ្ទះ​បិទទ្វា​ជាប់ រួច​យក​សាំង​ជាង​១​លីត្រ​សម្រាប់​ចាក់​ម៉ាស៊ីន​កាត់​ស្មៅ មកចាក់​ស្រោច​លើ​ខ្លួន​រួច​ដុត​សម្លាប់ខ្លួន​តែម្ដង​។ គ្រានោះ​គ្មាន​អ្នកណា​អាច​ចូល​ជួយ​គាត់​បានទេ ដោយ​ម្នាក់ៗ​បាន​ត្រឹម​ស្រែកយំ​ស្លន់ស្លោរ​ឈរ​មើល​អណ្ដាតភ្លើង​ដ៏​សន្ធោសន្ធៅ​តែប៉ុណ្ណោះ​។ ទីបំផុត​ស្វាមី​គាត់​ត្រូវ​ភ្លើង​ឆេះ​រួញ​ក្រ​ញ៉​ង់ កប់​ក្នុង​ផេះផង់​គួរ​ឲ្យ​រន្ធត់​បំផុត ខណៈ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ត្រូវ​ព្រះ​អគ្គី​លេប​ត្របាក់​អស់ទាំង​ស្រុង​។​

 

​លោក​ម៉ែន រី​ម អធិការរង​ស្រុក​សំឡូត​ក៏បាន​បញ្ជាក់ដែរថា ពេល​ភ្លើង​កំពុង​ឆេះ​ខ្លាំង​គ្មាន​អ្នកណា​អាច​ចូល​ជួយ​អន្តរា​គម​ន៏​រំដោះ​ជនរងគ្រោះ​ឬ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​បានទេ​គឺ​ទាំង​សាច់ញាតិ​ទាំង​អ្នកភូមិ​រាប់សិប​នាក់ និង​សមត្ថកិច្ច​ផង​បាន​ត្រឹម​ជ្រូ​ល​ច្របល់​ទាំង​ក្ដី​រន្ធត់​តែប៉ុណ្ណោះ​។​

 

​បច្ចុប្បន្ន​ក្រុមគ្រួសារ​ជនរងគ្រោះ​កំពុង​ប្រឈមមុខ​យ៉ាងខ្លាំង ទាំង​ស្បៀងអាហារ ទាំង​សម្ភារៈប្រើប្រាស់ ទាំង​ជម្រក​ស្នាក់នៅ ព្រោះ​គ្មាន​អ្វីដែល​សេសសល់​ទេ គឺមាន​តែ​សម្លៀកបំពាក់​ម្នាក់​មួយ​ចង្កេះ​ជាប់​ខ្លួន​ប៉ុណ្ណោះ ដែល​តម្រូវ​ឲ្យ​មានការ​ផ្ដល់ជំនួយ​ជាបន្ទាន់​ពី​អាជ្ញាធរ ឬ​សប្បុរសជន​នានា​៕​

IMG_0746 ccc1

 

Leave a Reply

(*) Required, Your email will not be published