ប្លន់​ផ្ទះ​អ្នកលក់​ថ្នាំពេទ្យ​នៅ​ស្ទឹងមានជ័យ គេចខ្លួន​ដោយ​សុវត្ថិភាព​

, , Leave a comment

រាជធានី​ភ្នំពេញ​ ៖ ភាព​ផ្អើលឆោឡោ​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​៤០​នាទី​រសៀល​ថ្ងៃទី​២៧​ខែ សីហា ឆ្នាំ​២០១៣ នៅតាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង ឬ ផ្លូវ​ចោមចៅ នៅ​ចំណុច​ផ្ទះ​លេខ​២៦ E0  ក្នុងភូមិ​ដំណាក់​ធំ​ទី​៣  សង្កាត់​ស្ទឹម​មានជ័យ ខណ្ឌមានជ័យ ។​

 

តាម​ការបំភ្លឺ​ពី​ស្ត្រី​ម្នាក់​ដែលមាន​ផ្ទះ​នៅ​ជិត​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​ឈ្មោះ បូ ភឺ ភេទ​ស្រី អាយុ​៣២​ឆ្នាំ  បុខ​របរ​លក់​ថ្នាំពេទ្យ​ឱសថស្ថាន​(​រង​ខ​) យីហោ តារា​រះ ។​

ប្រភព​បាន​បន្តថា ជា​រៀងរាល់ថ្ងៃ​ជនរងគ្រោះ​តែងតែ លក់​ថ្នាំពេទ្យ​តាម​ធម្មតា ហើយ​នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ ដោយមាន​ភាពស្ងាត់ជ្រងំ​ពេក គាត់​ក៏បាន​ប្រើ​ក្មេងប្រុស​ជំទង់​ម្នាក់​អាយុ​ប្រហែល ១៥​ឆ្នាំ ឲ្យ​ទៅ​អើតមើល ពេលទៅដល់​ក៏​ឃើញ​ផ្ទះ​ស្ត្រី​រងគ្រោះ បិទទ្វារ​ជិត​ហើយក៏​បាន​រុញ​ទ្វារ​ចូល  ឃើញ​ស្ត្រី​រងគ្រោះ​ដេក​នៅក្នុង​ថ្លុកឈាម  និង​មាន​ស្នាម​បែកក្បាល​ពី​ចំហៀង រយះ​យ៉ាង​វែង ។ ក្រោយមក​ក្មេង​រូបនោះ​ក៏បានរ​ត់ទៅ​រាយ​ការ​ណ៏​ប្រាប់​ម្តាយ​និង​អ្នក​ក្បែរ​ខាង រួមទាំង​សមត្ថកិច្ច​។​

ក្រោយពី​សមត្ថកិច្ច​ធ្វើ​កោសល​វិ​ច្ច័​យ រួចហើយ ក៏​បញ្ជូន​ស្ត្រី​រងគ្រោះ​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ ។ គួរ​បញ្ជាក់ថា គេ​មិនទាន់​ដឹង​ពី​ទំហំ​នៃ​ការបាត់បង់​ទ្រព្យសម្បត្តិ នៅឡើយ​ទេ ពេលនេះ ៕

1239592_488280537937207_1302988232_n 946962_488280511270543_1442008301_n

 

Leave a Reply

(*) Required, Your email will not be published