យុវជន​ពីរ​ក្រុម​ចេញពី​រាំ​ដេញ​វ៉ៃ​គ្នា ចាប់បាន​៥​នាក់ សម្រួល​ដោះលែង​វិញ​ភ្លាមៗ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យ៉ាងហោចណាស់​យុវជន ៥ នាក់ ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​ពួកគេ​បានធ្វើ​សកម្មភាព​គប់​ដុំថ្ម​ដាក់គ្នា នៅតាម​ដងផ្លូវ​សាធារណៈ​យ៉ាង​អនាធិបតេយ្យ ។ ហេតុការណ៍​នេះ​កើតឡើង​កា​ពី​វេ​ម៉ោង ២ និង ១៥ នាទី​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០១៣ នៅ​ចំណុច​មុខ​ស្ថានីយប្រេងឥន្ធនៈ​តេ​លា រង្វង់​មូល​អាងទឹក តាម​មហាវិថី​ព្រះ​មុនី​រ៉េត សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ។​

 

​តាម​ប្រភពពី​អ្នក​ដែល​បានឃើញ​ហេតុការណ៍​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន ២ ក្រុម​ចេញពី​រាំលេង​នៅ​ហាយ​ក្លឹប ក្នុងនោះ​យុវជន​មួយក្រុម​មាន​គ្នា ៣ នាក់​ជិះ​ម៉ូតូ​ម៉ាក​ឃ្លិ​ក ពណ៌​ខ្មៅ​លាយ​ក្រហម ពាក់​ស្លាក​លេខ​ភ្នំបេញ 1AZ-6498 បាន​យក​ដុំថ្ម​ដេញ​គប់​យុវជន​មួយក្រុម​ទៀត​មាន​គ្នា ២ នាក់ កំពុង​ដើរ​តាម​ចិញ្ចើមផ្លូវ តែ​មិន​បណ្តាលឱ្យ​រងរបួស​អ្វី​ទេ ដោយសារតែ​ពេលនោះ​នគរបាល​ប៉ុស្តិ៍​វាលវង់ ល្បាត​ប្រទះឃើញ​ក៏​ឃាត់ខ្លួន​ទាំង ៥ នាក់​យកទៅ​សាកសួរ​តែម្តង ។​

 

​តាម​ចំលើយសារភាព​របស់​យុវជន​ទាំង ២​ក្រុម​បានឱ្យដឹងថា មូលហេតុ​ដែល​ពួកគេ​យក​ដុំថ្ម ដេញ​គប់​គ្នា​ដោយសារតែ​ពេល​ចូលទៅ​រាំ ក្នុង​ក្លឹប ពួកគេ​ទាំង​២​ក្រុម​នេះ​រាំ​កាច់​កុង ឌឺដង​ដាក់គ្នា​ទើប​ពេលចេញ​មកវិញ ឃើញ​ឱកាសល្អ​ក៏​យក​ដុំថ្ម​គប់​គ្នា​តែ ម្តង​។​ ​ក្រោយពី​ឃាត់ខ្លួន​នាំយកទៅ​សាកសួរ និង​ធ្វើ​ការអប់រំ​ណែនាំ​រួចហើយ​សមត្ថកិច្ច​បានឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​៕

2-2169 3-1560

 

Leave a Reply

(*) Required, Your email will not be published