កាលពីថ្ងៃទី១៩ សីហា កន្លងទៅថ្មីៗនេះ នៅប្រទេស ហុងហ្គារី មានរៀបចំធ្វើកម្មពិធីប្រកួតប្រជែងសម្រស់១ដ៏គគ្រឹកគគ្រេងបំផុត ក្រោមស្នូរទះដៃអបសាទរយ៉ាងកងរំពង ពីសំណាក់ភ្ញៀវចូលរួមទស្សនាយ៉ាងច្រើនកុះករ នៅក្នុងអំឡុងបុណ្យកូនភ្លោះជាតិលើកទី១៤ (14th National Twins Festival) នៅ Ersi ភាគកណ្តាលនៃប្រទេស ហុងហ្គារី ។ …ជាលទ្ធផលនៃការប្រកួតនេះ ជ័យលាភីលេខ១ បានទៅលើបងប្អូនភ្លោះ២ដួង គឺនាង Melissza Czirok (រូបទី៣ចាប់ពីធ្វេង) និង Cintia Czirok (រូបទី៣ចាប់ពីស្តាំ) ។ លេខ២ បានទៅលើបងប្អូនភ្លោះ Abigel Repcsik (រូបទី២ស្តាំ) និង Angela Repcsik (រូបទី១ស្តាំ) និងលេខ៣ បានទៅលើបងប្អូនភ្លោះ Dora Papp (រូបទី១ធ្វេង) និង Judit Papp (រូបទី២ធ្វេង) ៕
Leave a Reply