អាល់​ប៊ុ​ម​រូបភាព​អាក្រាតរបស់​នាង Stephanie Key ធ្វើ​ឲ្យ​ឪពុក​មាន​មោទក​ភាព

, , Leave a comment

​នាយករដ្ឋមន្ត្រី​ញូ​វ​ហ្ស៊ី​ឡែ​ន John Key បាន​ឲ្យ​ដឹងថា លោក​មាន​មោទកភាព​យ៉ាងខ្លាំង នឹង​អាល់​ប៊ុ​ម​រូបភាព​អាក្រាត របស់​កូនស្រី​បង្កើត គឺ​នាង Stephanie Key ។​ ​តាមការ​ចុះ​ផ្សាយ​របស់​គេ​ហទំព័រ​ Daily Mail ​បាន​បង្ហាញ​ថា​ នៅ​ខែ​ក្រោយនេះ (​កញ្ញា ២០១៣) Stephanie Key អាយុ ២០ ឆ្នាំ ជា​និស្សិត​សាកលវិទ្យាល័យ​វិចិត្រ​សិ​ល្បះ ប៉ារីស នឹងដាក់​តាំងពិព័រណ៍​ជា​លើកដំបូង នូវ​ស្នាដៃ​រូបភាព Nude របស់​នាង នាឱកាស​នៃ​សប្តាហ៍​ស្ថាបត្យកម្ម ប៉ារីស នៅ​ប្រទេស​បារាំង ។​

 

​ឈុត​រូបភាព​ដែល​ដាក់​បង្ហាញ​រួមមាន រូបភាព Stephanie អាក្រាតកាយ​, ដើមទ្រូង​ទទេ​ស្អាត ឬ បិទបាំង​ដោយ​នំ ហែម​ប៊ឺ​ហ្គឺ ហើយ​កេរ្តិ៍​ភេទ ក៏ត្រូវ​បាំង​ដោយ​នំ Sushi ឬ មឹក​… ។​ល​។​ ​លោកនាយក​រដ្ឋមន្ត្រី និង​ជា​ឪពុក​រូបនេះ បាន​ប្រាប់ថា កម្រង​រូបភាព​អាក្រាត ជា​ផ្នែក​មួយ​ក្នុង​កម្មវិធីសិក្សា​របស់​កូនស្រី​ខ្ញុំ ហើយ​ខ្ញុំ​មាន​មោទកភាព​ពីអ្វីៗ ដែល​នាង​កំពុង​ធ្វើ​…​។​

 

​អ្នកជំនាញ​ថតរូប សម្លៀកបំពាក់​ទាន់សម័យ​សញ្ជាតិ ញូ​វ​ហ្សឺ​ឡែ​ន Chris Sisarich ពោលថា Stephanie ពិត​ជាមាន​ទេពកោសល្យ​វិចិត្រ​សិ​ល្បះ ។​ ​ប៉ុន្តែ លោក​ពោល​បន្តថា រូបភាព​ទាំងនេះ នឹង​ត្រូវបាន​សាធារណៈមតិ យកទៅ​ធ្វើការ​រិះគន់ ព្រោះ​ទោះយ៉ាងណានាង​ជា​បុត្រី​របស់​នាយករដ្ឋមន្ត្រី​ប្រទេសមួយ​ដែរ ៕​

news (2) news (3) news (4) news news (1)

 

 

Leave a Reply

(*) Required, Your email will not be published