ម្តាយ ព្រីម លីហ្សា ជំរះ​រឿង​ស្នេហ៍​បុរស​អាមេរិក

, , Leave a comment

ម្តាយ​របស់​កញ្ញា ព្រីម លីហ្សា តារា​ដែល​ទើប​ទទួល​បាន​ពាន​ប្រជាប្រិយ​របស់​អាណាចក្រ​តារា កាល​ពី​ពាក់​កណ្តាល​ខែ​នេះ បាន​ចេញ​មក​អធិប្បាយ​ពី​ចំណង​ស្នេហ៍​កូន​ស្រី ក្រោយ​ល្បី​មាន​បុរស​អាមេរិក វ័យ ៣០​ឆ្នាំ​ម្នាក់ តាម​ទាក់​ទង​ចង​ស្នេហ៍។ អ្នក​ស្រីជា​ម្តាយ​របស់​តារា​កូន​កាត់​បី​សាសន៍​រូប​នេះ ប្រាប់​ថា ជា​ការ​ពិត​ដែល​ថា កូន​ស្រី​របស់​អ្នក​ស្រី​មាន​បុរស​អាមេរិក​ម្នាក់​តាម​ទាក់​ទង ដែល​មាន​រយៈ​យូរ​ក្រែល​ដែរ​ហើយ ប៉ុន្តែ​ទោះ​យ៉ាង​ណា ទំនាក់​ទំនង​នោះ​មិន​ទាន់​ឈាន​ដល់​ផ្លូវ​ស្នេហា​អី​ទេ​រវាង​ពួក​គេ។​

 

បើ​ទោះ​យ៉ាង​នេះ​ក្តី អ្នក​ស្រី​ថា អ្វី​ៗ​បាន​លឿន​ហួស​ពី​ការ​គិត ខណៈ​ទាំង​សង្ខាង​មិន​ទាន់​ត្រូវ​រ៉ូវ​គ្នា​ផង ស្រាប់​តែ​បុរស​នោះ​ចង់​ចូល​ស្តី​ដណ្តឹង​កាល​ពី​ដើម​ខែ​មុន ដូច្នេះ​ហើយ​ទើប​បុរស​នោះ​បាន​តែ​ការ​ខក​ចិត្ត​ទៅ​វិញ។អ្នក​ម្តាយ​រូប​នេះ ថ្លែង​ថា “លីហ្សា គេ​​បដិសេធ ព្រោះ​គេ​ថា​មិន​ទាន់​អស់​ចិត្ត​ពី​សិល្បៈ ខ្លាច​រៀប​ការ​ទៅ លែង​សូវ​មាន​សេរីភាព​ដូច​មុន ម្យ៉ាង​ក៏​មិន​ទាន់​យល់​ចិត្ត​គ្នា​ជ្រៅ​ជ្រះ​ដែរ”។

 

បន្ថែម​នៅ​ក្នុង​ជំនួប​ខ្លី​មួយ អ្នក​ស្រី​បញ្ជាក់​ថា ការ​បដិសេធ​នោះ គឺ​កញ្ញា ព្រីម លីហ្សា ជា​អ្នក​ធ្វើ​ដោយ​ខ្លួន​ឯង អ្នក​ស្រី​មិន​បាន​លូក​លាន់​ទេ ហើយ​ចំណុច​នេះ គឺ​អ្នក​ស្រី​បើក​ចិត្ត​ទូលាយ​ទុក​ឲ្យ​កូន​ស្រី​ជា​អ្នក​សម្រេច​ជោគ​វាសនា​ដោយ​ខ្លួន​ឯង។ អ្នក​ស្រី លើក​ឡើង​ថា “យើង​ជា​អ្នក​បង្កើត​រូប​រាង​កាយ​គេ​មែន ប៉ុន្តែ​រឿង​អនាគត ទុក​ឲ្យ​គេ​បង្កើត​វា​ដោយ​ខ្លួន​ឯង​ចុះ ព្រោះ​សម័យ​នេះ​ទៅ​ហើយ ខ្ញុំ​ចាំ​តែ​តាម​ក្រោយ​ប៉ុណ្ណោះ!”។

 

នៅ​មុន​ការ​ចេញ​មុខ​អធិប្បាយ​របស់​អ្នក​ស្រី​ជា​ម្តាយ កញ្ញា ព្រីម លីហ្សា មាន​ព័ត៌មាន​ថា បុរស​ម្នាក់​ដែល​រស់​នៅ​សហរដ្ឋ​អាមេរិក មាន​វ័យ​ ៣០​ឆ្នាំ តាម​ស្រឡាញ់​នាង​ចង់​យក​នាង​ធ្វើ​ជា​គូ​អនាគត​ពិត​ប្រាកដ​មិន​មែន​លេង​សើច​ឡើយ។ ហើយ​ដោយ​សារ​តែ​បែប​នេះ​ហើយ ទើប​គេ​សង្ស័យ​ថា បុរស​រូប​នោះ គឺ​ជា​អ្នក​នៅ​ពី​ក្រោយ​នៃ​ភាព​ហ៊ឺហា​របស់​កូន​កាត់​បី​សាសន៍​រូប​នេះ ស្រប​ពេល​ជា​រឿយ​ៗ គេ​ឃើញ​នាង​សំញែង​សំលៀក​បំពាក់​មាន​តម្លៃ​រាប់​ពាន់​រហូត​ម៉ឺន​ដុល្លារ​នោះ។

 

យ៉ាង​ណា កញ្ញា ព្រីម លីហ្សា បដិសេធន៍ និង​អះអាង​ថា ទាំង​នោះ គឺ​បាន​ដោយ​សារ​ការ​នាង​សម្បូរ​ការងារ​ក្រៅ​ប្រទេស​ជាមួយ​ការ​ដើរ​ម៉ូដ​សំលៀកបំពាក់​ម៉ាក​ល្បី​ៗ​លំដាប់​អន្តរជាតិ​ប៉ុណ្ណោះ ហើយ​នោះ ក៏​ជា​មូលហេតុ​ដែល​នាង​មិន​សូវ​មាន​ទីផ្សារ​ការងារ​ក្នុង​ស្រុក​ដែរ៕

111 gg (1) gg gg (2)

ប្រភព​សប្បាយ

 

Leave a Reply

(*) Required, Your email will not be published