បុរស​ម្នាក់​បែក​ក្បាល​ ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន ព្រោះ​តែ​ស្នេហ៍​ត្រីកោណ

, , Leave a comment

រាជធានីភ្នំពេញ​ ៖ មាន​ហេតុ​ការណ៍​ដែល​ភ្ញាក់​ផ្អើល​មួយ​​នៅ​ពេល​ដែល​បុរស​ម្នាក់​​កំពុង​ឱប​ថើប​ជាមួយ​ស្រី​ស្នេហ៍​យ៉ាង​ល្អូក​ល្អិន​ ស្រាប់​​តែ​មាន​នារី​ម្នាក់​​​ចូល​មក​ ដោយ​ដោះ​ស្បែក​ជើង​​របស់​ខ្លួន​​វាយ​​សំពង​ក្បាល​​ ធ្វើ​ឲ្យ​បែក​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន ។ ហេតុការណ៍​​​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ១០ និង ​៤០ ​នាទី​ថ្ងៃទី​ ២៦​ខែ សីហា ឆ្នាំ​២០១៣ នៅក្នុង​​ហាង​ យីហោ​ព្រះ​ច័ន្ទ​ពេញវង់ តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។​

 

ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​បុរសរងគ្រោះ​រួម​និង​មិត្តភក្តិ​បានមក​ផឹកស៊ី​ក្នុង​ហាងខាងលើ និង​មាន​ស្រី​ស្នេហ៍​ផឹក​សប្បាយ​ជាមួយ​ផង ស្រាប់តែ​ផឹក​បាន​មួយសន្ទុះ​ស្រាប់តែ​លេចមុខ​ស្ត្រី​ម្នាក់​ដែល​បានអះអាងថា ​​ជា​ស្រី​ស្នេហ៍ដោយ​​បាន​ស្គាល់គ្នា​ ១ ​ឆ្នាំ​ហើយ​ នោះមក​ទាន់​ក៏បាន​ឈ្លោះប្រកែក​គ្នា ហើយ​ស្ត្រី​រូបនោះ​ក៏​ដោះ​ស្បែកជើង​កែង​វាយ​ក្បាល​បុរស​រូបនោះ​បណ្តាល​ឲ្យ ហូរឈាម​ស្រោច​ខ្លួន ហើយ​ស្រី​ស្នេហ៍​ថ្មី​ពេល​ឃើញបែបនេះ​រត់គេចខ្លួន​បាត់​ស្រមោល ។

 

ចំពោះ​រឿង​រ៉ាវ​យ៉ាង​ណា​ មិន​​ទាន់​​មាន​ប្រភព​​បញ្ជាក់​បន្ថែម​ដែល​ទាក់ទិន​នឹង​បញ្ហា​នោះ​ឡើយ ។ ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​សម្របសម្រួល​គ្នា​ដោយ​បុរសរងគ្រោះ​ពុំមាន​ការប្ដឹង​ផ្ដល់​ទៅលើ​ជនបង្ករ​នោះទេ​៕

sn3 384

 

Leave a Reply

(*) Required, Your email will not be published