មន្ត្រីកង​រាជអាវុធ​ហត្ថ​ទំនើង​ម្នាក់ បើករថយន្ត​កៀរ​ហើយ​ ដក​កាំ​ភ្លើង​​ ដើម្បី​បញ្ចប់​រឿង

, , Leave a comment

រាជធានីភ្នំពេញ ៖ មន្ត្រី​កងរាជអាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ខណ្ឌ​ចំការមន​ ចាប់​ឃាត់​ខ្លួន ខណៈដែល​រូបគេ​ចេញពី​ផឹកស៊ី​ស្រវឹង ហើយ​បើករថយន្ត​ម៉ាក​រ៉េ​ហ្វ័​រ​មួយគ្រឿង ទៅ​កៀរ​បុរស​ជិះ​ម៉ូ​តូ​ម្នាក់​ និង​ប៉ះ​សំដី​គ្នា​រហូត​បង្ក​ជា​ជម្លោះ​ផ្ទុះ​ហិង្សា ។ ហេតុ​ការ​ណ៏​​គួ​រ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​នេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​ ១០ និង ​១៥ ​នាទី​យប់​ថ្ងៃទី​២៦ សីហា ឆ្នាំត្រង់ចំណុច​ខាងមុខផ្ទះ​លេខ​៦ ផ្លូវ​លេខ​៣០០ ក្នុង​សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន ។​

 

បើតាម​ការអះអាង​រប​ស់ជន​រងគ្រោះ​ឲ្យ​ដឹងថា  រថយន្ត​ម៉ាក​រ៉េ​ហ្វ័​រ​ពណ៌​ឈាមជ្រូក ពាក់​ស្លាក​លេខ​ភ្នំពេញ 2E-4115 បាន​បើក​កៀរ​គាត់ដែល​កំពុង​ធ្វើ​ដំណើរ​ពីរ​នាក់​ស្រី​ស្នេហ៍​ ។ ពេលនោះ​ម្ចាស់​រថយន្ត​បាន​បើកទ្វារ​ចេញ ហើយ​ការខ្វែង​សម្ដី​គ្នា​ក៏​កើតឡើង ពេលនោះ​ភាគី​រថយន្ត​បាន​វាយ​ជនរងគ្រោះ​បែក​មាត់ និង​ភ្នែក និង​ដក​កាំ​ភ្លើង​ពី​ចង្កេះ​ម៉ា​ក​ K54 មក​ភ្ជង់​គំរាម​ថែម​ទៀត​ផង​ ។​ ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះទៅ​អន្តរា​គម​ន៏​ឃាត់ខ្លួន​បាន​ម្នាក់ ចំណែក​ម្នាក់ទៀត​រត់គេច​ខ្លួន និង​ដកហូត​កាំភ្លើងខ្លី​មួយ​ដើម​។​

នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​អះអាងថា ខ្លួន​មិនបាន​ដក​កាំភ្លើង​ភ្ជង់​គំរាម​ទេ ហើយ​មូល​ហេតុដែល​វ៉ៃបណ្ដាលមកពី​ភាគី​ជនរងគ្រោះ​បាន​យក​ដុំថ្ម​គប់​រថយន្ត​របស់ខ្លួន ហើយ​ពេល​ចុះមក​សួរនាំ​ក៏​កើតជា​អំពើ​ហឹ​ង្សា​តែម្ដង​។ ទោះ​ជា​យ៉ាងណាក៏ដោយទាំង​ជនបង្ក និង​ជនរងគ្រោះត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​យកមក​សាក​សួរ​នៅ​ប៉ុស្ដិ៍​ដើម្បីរក​មូលហេតុ​ពិតប្រាកដ ដែល​ផ្ដើម​ឲ្យ​មាន​អំពើហិង្សា​នោះ ៕

snapshot20130827074957-600x337 snapshot20130827074830-600x337 snapshot20130827075621-600x337

 

Leave a Reply

(*) Required, Your email will not be published