ស​វនាកា​រ​​កាត់​ទោស​លោក​ ​ប៉ូ​​ ស៊ី​ឡៃ​​ អតីតមន្ត្រី​ជាន់ខ្ពស់​រប​ស់​គណបក្ស​ក​ម្មុយ​នី​ស្តិ៍ចិន

, , Leave a comment

ប្រទេសចិន ៖ សវនាការ​កាត់ទោស​អតីតមន្ត្រី​ជាន់ខ្ពស់​រប​ស់​គណបក្ស​ក​ម្មុយ​នី​ស្តិ៍ចិន លោក បូ ស៊ី​ឡាយ​ បានបញ្ចប់កាលពី​​ចន្ទ​ម្សិលមិញ​នេះ​ បន្ទាប់ពី​​​បើក​សវនាការ​ដែល​ចំ​ណាយ​​ពេលអស់ ៥ ថ្ងៃ​​មក​នោះ​ ។ នៅ​ក្នុងពេល​កាត់ទោស​នា​ថ្ងៃ​ចុងក្រោយអតីត​មេបក្ស​ក​ម្មុយ​នី​ស្តិ៍​ប្រចាំ​នៅ​ក្រុងឆុង​គីង រូបនេះ​ នៅតែ​បដិសេធ​រាល់​ការចោទប្រកាន់​ទាំងអស់ បើទោះបីជា​មានការ​ស្រាយ​បំភ្លឺ​ពី​អតីត​ស្នងការ​នគរបាល​ក្រុង​ឆុង​គីង និង​ភរិយា​របស់លោក​ដែល​បាន​ទៅធ្វើជា​សាក្សី​បញ្ជាក់​ពី​កំហុស​របស់លោក​ក៏ដោយ។ រីឯ​ថ្ងៃ​ប្រកាស​សាលក្រមយ៉ាង​ណា​នោះ​ នៅ​មិនទាន់​ត្រូវ​បានគេ​ដឹង​នៅឡើយ​ទេ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​គេ​ហ​ទំព័រ​ឆា​នែល​ញូ​អាស៊ី។

 

តុលាការ​បាន​ចោទប្រកាន់​លោក បូ ស៊ី​ឡាយ ចំនួន​បី​ករណី ក្នុងនោះមាន ​ការទទួល​សំណូក ការគេង​បន្លំ និងការ​ប្រើ​អំណាច​បំពាន​ច្បាប់។ ទាក់ទង​នឹង​ការប្រើ​អំណាច​បំពាន​ច្បាប់ លោក បូ ស៊ី​ឡាយ ត្រូវបាន​ចោទប្រកាន់ថា បិទបាំង​ឃាតកម្ម​ដែល​ធ្វើឡើង​ដោយ​ភរិយា​ខ្លួន លើ​ពាណិជ្ជករ​​អង់គ្លេស Neil Heywood ម្នាក់ កាលពី​ឆ្នាំ២០១១ ។

 

ចំណែក​នៅ​ក្នុង​សវនាការ​កាត់ទោស​កាល​ពីថ្ងៃ​ចន្ទឯ​ណោះ​វិញ​ លោក បូ ស៊ី​ឡាយ ត្រូវបាន​ចោទប្រកាន់ថា រូបលោក​បាន​រស់ក្នុង​ជីវភាព​ហ៊ឺហា ក្នុងនោះដូចជា​ការ​ជិះ​យន្តហោះ​ឯកជន ការ​មាន​វីឡា​នៅ​ប្រទេស​បារាំង និង​សាច់សត្វ​កម្រ​ដែល​លោក និង​គ្រួសារ​ចូលចិត្ត​ទៀតផង ។ ប៉ុន្តែ​​ទោះ​ជា​យ៉ាងណា​ក៏​ដោយ​លោក​​បាន​បដិសេធ​​ចំពោះ​ការចោទប្រកាន់​របស់​ពួក​រដ្ឋ​អាជ្ញា​ទាំង​នោះ​ នៅ​ក្នុង​តុលាការ​ ដោយ​លោក​អះ​អា​ថា សូម្បីតែ​ខោ​វ​ក្នុង​របស់លោក​ស្លៀក​នាពេលនេះ​ ក៏ត្រូវបាន​លោក​ប្រើប្រាស់​អស់​រយៈពេល​ ៥០ ឆ្នាំ​មកហើយដែរ ។

 

លោក បូ ស៊ី​ឡាយ ថែមទាំង​បាន​និយាយថា អតីត​ស្នងការ​នគរបាល​ក្រុង​ឆុង​គីង ដែល​ធ្លាប់ជា​មនុស្ស​ជំនិត​របស់លោក​នោះ បាន​គាបសង្កត់​លើ​ភរិយា​របស់លោក ដើម្បី​ធ្វើជា​សា​ក្សី​ថ្កោល​ទោ​ស​​​រូបលោក។ ពួក​រដ្ឋអាជ្ញា​បានទាមទារ​ឲ្យ​តុលាការ​ដាក់ទោស​ធ្ងន់ធ្ងរ​ប្រឆាំងនឹង​លោក បូ ស៊ី​ឡាយ ប៉ុន្តែ​សាលក្រម​វិញ​មិនទាន់​ត្រូវ​បានដឹងថា ​នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃ​ណា​នោះទេ៕

bo-xilaibo-xilai-infographic-data

 

Leave a Reply

(*) Required, Your email will not be published