ជនសង្ស័យ​ពាក់ព័ន្ធ​ នឹង​ករណី​រំលោភ​ហើយ​សម្លាប់​កុមារី​អាយុ​ ៩ ​ឆ្នាំ​ត្រូវ​សមត្ថកិច្ច​​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ

, , Leave a comment

ខេត្ត​​កំពត​ ៖​ ករណី​រំលោភ​ និង​សម្លាប់​ក្មេង​ស្រី​អាយុ ៩ ​កាល​ពីថ្ងៃទី ២៥ ខែ សីហា ឆ្នាំ​២០១៣ស្ថិត​ក្នុងភូមិ​ទទឹងថ្ងៃ ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្តកំពត​ កន្លង​ទៅ សមត្ថកិច្ច​បាន​ខ្នះ​ខ្នែង​ វែក​មុខ​ជន​ល្មើស​ ហើយ​បាន​ឈាន​ដល់​ការឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​​មក​សាក​សួរ ។

 

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការរង​និង​ជា​នាយការិយាល័យ​កណ្តាល នគរបាល​យុត្តិធម៌​នៃ​ស្នង ការដ្ឋាន​នគរបាល​ខេត្ត បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ កាលពី​រសៀល​ថ្ងៃទី​២៥ សីហា ថា ករណី​ឃាតកម្ម​លើ​ក្មេងស្រី​អាយុ​៩​ឆ្នាំ ជា​ជនជាតិខ្មែរ​អ៊ិ​ស្លាម កាលពី​វេលា​រំលងអធ្រាត្រ​ថ្ងៃទី​២៥ សីហា នៅ​ភូមិ​ទទឹងថ្ងៃ ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ នោះ នៅ​រសៀល​ថ្ងៃ​ដដែល​នោះ​ត្រូវបាន សមត្ថកិច្ច​ជំនាញ​វែកមុខ​ជនល្មើស​ជា​ឃាតករ​ឃើញ​ហើយ ។ ជនសង្ស័យ​ជា​ឃាតករ​ឈ្មោះ​មើ យ៉ា​វ៉ាន់ ហៅ​អាគ អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ទទឹងថ្ងៃ ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ត្រូវជា​ប្អូនជីដូនមួយ​នឹង​ឪពុក​កុមារី​រងគ្រោះ ។ នៅ​ព្រឹក​ថ្ងៃទី​២៦ សីហា លោកស្នងការ​រង​និង​ជា​នាយការិយាល័យ​កណ្តាល នគរបាល​យុត្តិធម៌​បាន​និយាយថា ក្រោយពី​សមត្ថកិច្ច​ជំនាញ​របស់លោក នាំខ្លួន​ជនសង្ស័យ​តាម​ការស្រាវជ្រាវ​មកកាន់ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ដើម្បី​ធ្វើការ​សាកសួរ ដំបូង​ជនសង្ស័យ​រូបនេះ មិន​ព្រម​សារភាព​ទេ ប៉ុន្តែ​ជា​មុខសញ្ញា​ដែល​សង្ស័យ​គឺ​ពិតជា​ជននេះ​ហើយ ។ សមត្ថកិច្ច​បាន​ព្យាយាម​ធ្វើតាម​នីតិវិធី​អស់​រយៈពេល​ជាច្រើន​ម៉ោង ទើប​ជនសង្ស័យ​រូបនេះ បាន​សារភាព​ត្រង់ៗ​ប្រាប់​សមត្ថកិច្ច ។​

 

ប៉ុន្តែ​ទោះបីជា​បែបណាក៏ដោយ សមត្ថកិច្ច​នៅតែ​អាច​វែកមុខ​ឃាតករ​យកមក​ផ្តន្ទាទោស​តាមច្បាប់​បាន​ដដែល ។ ក្រោយពី​ប្រមូលបាន​វត្ថុតាង និង​ចម្លើយសារភាព​របស់​ជ​ន​ល្មើស​រួចហើយ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាមច្បាប់ ៕​

373

 

Leave a Reply

(*) Required, Your email will not be published