​ឈ្មោះ ដួង និង​ធា​បាក់ គឺជា​មេ​ឈ្មួញ​ដ៍​ល្បី​រកស៊ី​ដឹកជញ្ជូន​ឈើ ខុសច្បាប់​ប្រចាំខេត្ត​ស្ទឹងត្រែង ដែល​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​

, , Leave a comment

​ខេត្តស្ទឹងត្រែង ៖ ​ភាព​គគ្រឹកគគ្រេង​នៃ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​មកពី​ស្រុក​សៀម​ប៉ាង និង​ស្រុក​សេ​សាន ចូលមក​ទី​រួម​ខេត្តស្ទឹងត្រែង ទាំងយប់​ទាំង​ថ្ងៃ ជាពិសេស​ក្នុង​រដូវ​ទឹក​ដំឡើង​នេះ​មានការ​ដឹកជញ្ជូន​ឈើ​តាមផ្លូវ​ទឹក​យ៉ាង​អនាធិបតេយ្យ​បំផុត គេ​មិនដែល​ឃើញ​លោក អ៊ីវ ឯក​សាវ​ត្តី ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​យកចិត្តទុកដាក់​បង្ក្រាប​និង​ទប់ស្កាត់​ការ​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​នោះទេ ហើយ​នៅពេល​រដ្ឋមន្ត្រីក្រសួង​​កសិកម្ម​ មិន​សប្បាយចិត្ត​ចំពោះ​ភាពអនាធិបតេយ្យ​នៃ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅក្នុង​ខេត្តស្ទឹងត្រែង គេ​សង្កេតឃើញ​លោក អ៊ី ឯក​សាវ​ត្តី បាន​រាយការណ៍​ភូតកុហក​ថ្នាក់លើ ដើម្បី​ដោះសា​យករួចខ្លួន​។​

 

ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្តស្ទឹងត្រែង​បាន​លើកឡើងថា បច្ចុប្បន្ននេះ ធា​បាក់ នៅ​ ​តែ​ជា​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំជាងគេ ដែល​ភ្លេច​ជំនួញ​ឈើ​ខុសច្បាប់​​​ម្តងណា​ឡើយ​ហើយ​ពេលខ្លះ​ធា​បាក់​បាន​ដឹកឈើ​ចេញ​ពឺ​ស្រុក​សៀម​ប៉ាង​និង​ស្រុក​សេ​សាន​​ ​ទាំង​ថ្ងៃ​ចូលមក​លើកដាក់​នៅផ្ទះ​ជួល​របស់គាត់​ស្ថិតនៅ​ឃុំ​ស្រះ​ឬ​ស្សី​ក្រុង​ស្ទឹងត្រែង​មិនមាន​​ ​សមត្ថកិច្ច​ជំនាញ​ឬ​​សមត្ថកិច្ច​តាម​ដងផ្លូវ​ណា​បង្ក្រាប​នោះទេ​ ។ ​ឈ្មួញ​ដែល​កំពុង​សម្រុក​​​​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុង​ទ្រង់ទ្រាយ​ធំជាងគេ​ម្នាក់ទៀត​ប្រចាំខេត្ត​ស្ទឹងត្រែង​ឈ្មោះ​គឺ ដួង​ ​ឈ្មោះ​ ដួង​ នេះ​ព្រហើន​​ណាស់​ដាក់​ជញ្ជូន​ឈើ​ទាំងយប់​ថ្ងៃ​ធ្លាប់​វាយ​រថយន្ត​និង​អ្នក​សារ​ព័​មាន​គ្រាន់​ថត​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​។ ហើយ​ប៉ុន្មាន​ថ្ងៃ​មុននេះ​សមត្ថកិច្ច​ PM​ បាន​ប្រដេញ​តាម​រថយន្ត​ដឹកឈើ​​លោតឆ័ត្រ​របស់​ឈ្មោះ ដួង ជ្រុល​ទៅបុក​ផ្ទះ​ប្រជាពលរដ្ឋនៅក្នុង​ខេត្តស្ទឹងត្រែង ហើយក៏​មានការ​ប្រដេញ​រថយន្ត​ក្រឡាប់​តាមផ្លូវ ដូច​ក្នុង​រឿង​ហុងកុង​។ ឈ្មោះ ដួង ជានិច្ចកាល​ប្រើ​សិទ្ធិ​អំណាច​របស់ខ្លួន ក្នុង​ការរកស៊ី​ដឹកជញ្ជូន​ឈើ​លោតឆ័ត្រ គឺ​ឈ្មោះ ដួង មិនសូវ​ចូល​បង់លុយ​ឲ្យ​នគរបាល​និង​កងរាជអាវុធហត្ថ​នោះទេ គ្រាន់តែ​បង់លុយ​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​របស់លោក អ៊ីវ ឯក​សាវ​ត្តី គឺជា​ការ​ស្រេច ដូច្នេះហើយ​បានជា​សមត្ថកិច្ច​ប្រចាំ​ ​ការ​តាម​ដងផ្លូវ​មួយចំនួន​តែងតែ​ប្រដេញ​តាម​ចាប់​ឡាន​ដឹកឈើ​លោតឆ័ត្រ​របស់​ឈ្មោះ ដួង​។​

 

គេ​ចង់ឃើញ​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​លោក ច័ន្ទ សារុន ធ្វើដំណើរ​ដោយ​ស្ងាត់ៗ​ទៅកាន់​ខេត្តស្ទឹងត្រែង ដើម្បី​រង់ចាំ​សង្កេតមើល​ដោយផ្ទាល់​ភ្នែក ថា​តើ​ភាពអនាធិបតេយ្យ​នៃ​ការដឹក​​​ជញ្ជូន​ឈើ​ខុសច្បាប់​ទាំង​តាម​រថយន្ត​តូច​និង​តាម​រថយន្ត​ធំ​ឆ្លងកាត់​ខេត្តស្ទឹងត្រែង​នាពេល​​​បច្ចុប្បន្ននេះ​មាន​ទំហំ​ប៉ុនណា ចៀសវាង​ការទទួល​សេចក្តីរាយការណ៍​ភូតកុហក​ពី​លោក អ៊ីវ ឯក​សាវ​ត្តី ដែល​ត្រូវ​ក្រុម​ឈ្មួញ​ប្រើ​លាភសក្ការៈ​បិទ​ភ្នែក​បិទ​ត្រចៀក​មិន​ឲ្យ​ឮមាត់ឮក​អ្វី​ទាំងអស់​។ សូមបញ្ជាក់ថា សម្រាប់​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ដ៏​រាលដាល​នាពេល​បច្ចុប្បន្ននេះ គឺមាន​តែ​លោក ច័ន្ទ សារុន ប៉ុណ្ណោះ ជា​អ្នកទទួលខុសត្រូវ​ធំជាងគេ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​មានការ​ថ្លោះ​ ​ធ្លោយ​ណាមួយ លោក ច័ន្ទ សារុន មិនគួរ​មើលរំលង​ពី​ការរកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​របស់​យាយ​ធា​បាក់ និង​របស់​ឈ្មោះ​ដួង​នោះទេ ហើយ​បើ​ចង់ដឹង​រឿងនេះ​លោក ច័ន្ទ សារុន អាច​សួរ​អ្នករត់ម៉ូតូឌុប​នៅ​ក្រុង​ស្ទឹងត្រែង​ក៏​ពួកគេ​អាច​ផ្តល់ព័ត៌មាន​ពិត​ទាក់ទិន​សកម្មភាព​រក​ស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​ឈ្មួញ​ធំៗ​ផងដែរ​៕

 

h (1)

​មេ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​ប្រចាំខេត្ត​ស្ទឹងត្រែង​ឈ្មោះ ដួង​

h (2)

h

 

Leave a Reply

(*) Required, Your email will not be published