លោក យី សុខ​ហេង នាយ​​ស​ង្កា​ត់​រ​ដ្ឋ​បា​ល​​ព្រៃ​ឈើ​​តំ​បែ​ ​និ​ង​​ព​ញា​ក្រែក​ កំ​ពុ​ង​​ស​ម្ងំ​​កើ​ប​​លុយ​​ពី​​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​

, , Leave a comment

​ខេត្តកំពង់ចាម ៖ បច្ចុប្បន្ននេះ​រាជរដ្ឋាភិបាល​បានដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​អោយ​សមត្ថកិច្ច​ដែលមាន​តួនាទី​ជាពិសេស​គឺ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​អោយធ្វើ​ការបង្ក្រាប​និង​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​គ្រប់​ប្រភេទ​ធ្វើយ៉ាងណា​អោយខាងតែបាន​ទោះបីជា​អ្នកនោះ​ពាក់​ផ្កាយ ឬ លោក​ខែ​ក៏ដោយ​។ សម្តី​ព្រមាន​នេះ​គឺជា​ការដាក់កំហិត​យ៉ាងខ្លាំង​ក្លា​បំផុត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ចំពោះ​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​អោយ​រឹតបន្តឹង​ការងារ​ខ្លួន​តែ​ផ្ទុយទៅវិញ​គេ​តែងតែ​សង្កេតឃើញថា​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​គ្រប់​ប្រភេទ​មាន​សភាព​កាន់តែ​រីកដុះដាល​យ៉ាង​សេរី និង​គគ្រឹកគគ្រេង​ខ្លាំង​ជាង    មុនៗ​ទៅ​ទៀតហើយ​ការរត់​ព​ន្ឋ​និង​ដឹកជញ្ជូន​នេះ​គឺមាន របៀប​យ៉ាង​អនាធិបតេយ្យ​បំផុត ទាំងយប់​ទាំង​ថ្ងៃ ឆ្លងកាត់​ទឹកដី ស្រុក​ពញាក្រែក និង​ស្រុក តំបែរ ខេត្តកំពង់ចាម ហើយ​ពុំដែល​ឃើញ លោក   យី សុខ​ហេង នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ដែល​កាន់​ពីរ​ស្រុក​ខាងលើ ដឹកនាំ​កូនចៅ​ដែលជា​មន្ត្រីក្រោមឱវាទរ​បស់​ខ្លួន​ចុះទៅ​ធ្វើការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ដឹកជញ្ជូន​ឈើ​បណ្តោយអោយ​ពួក​ឈ្មួញ​ដឹកជញ្ជូន​ឈើ​គ្រប់​ប្រភេទ​បាន​យ៉ាង​រលូន​ទៅវិញ​ឆ្លងកាត់​ទឹកដី​របស់ខ្លួន​។ ម្យ៉ាងទៀត​បែរជា ឃើញ​លោក យី សុខ​ហេង​ដាក់ពង្រាយ​កូនចៅ​ចាំ​យកលុយ​ពី​ពួក​ឈ្មួញ​រកស៊ី​បទល្មើស​ដឹកជញ្ជូន​ឈើ​យ៉ាង​សឿង​បឿ​ង​បំផុត​។​

 

ប្រភព​ពត៍​មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា មាន​ពួក​ឈ្មួញ​ទំនើង​ជាច្រើន​នាក់ ដឹកជញ្ជូន​ឈើ​លេខ​ពីរ​ចេញពី​ទឹកដី​ខេត្តក្រចេះ​យកមកចែក​ចាយ​និង​មានការ​ដឹកជញ្ជូន ឈើប្រណិត​មាន​បេង ធ្នង់​និង​គ្រញូង យ៉ាង​គគ្រឹកគគ្រេង​ឥតឈប់ឈរ​ចេញពី​ខេត្តស្ទឹងត្រែង ក្រចេះ​ឆ្លងកាត់ ស្រុក​ពញាក្រែក និង​ស្រុក តំបែរ ឆ្ពោះទៅ​ប្រទេស​វៀតណាម  មិនដែល រំខាន លោក យី សុខ​ហេង ជា​ជំនាញ​រដ្ឋបាល​ព្រៃឈើ នោះទេ ដោយសារតែ​ក្រុម ឈ្មួញ​បាន បង់លុយ​គ្រប់​ចំនួន​អស់ហើយ ។ សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ​មួយចំនួន​ដែល​រកស៊ី​ដឹក​ប្រមូល​ទិញ​ឈើ​ឬ​ធ្យូង​ដឹកជញ្ជូន​តាម​រទេះសេះ ឬ​តាម​រ៉ឺម៉ក​ម៉ូតូ​រង​នូវ​ការ​កោសរូស​បង្ខំ​ឲ្យ​បង់លុយ​ពី​សំណាក់​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​របស់លោក យី សុខ​ហេង ដោយ​គ្មាន​ការយោគយល់​បើទោះបីជា​ឈើ​ខ្លះ​ប្រជាពលរដ្ឋ​ទិញ​ពី​តាម​ដេប៉ូ​យកទៅ​ធ្វើ​ផ្ទះ​មាន​វិក្កយបត្រ​បញ្ជាក់​ត្រឹមត្រូវ ក៏​គេ​កោសរូស​បង្ខំ​ឲ្យ​បង់ លុយ​ក្រោមលេស​ថា ប្រជា​ពល រដ្ឋ​គ្មាន​ច្បាប់​អនុញ្ញាត​សម្រាប់​ការដឹកជញ្ជូន​ឬ​ទិញ​ឈើ​ពី​ដេប៉ូ​ដែល​គ្មាន​ច្បាប់​។ ត្រង់ចំណុច​នេះ​គេ​លើក​ជា​សំណួរ​ថា​ហេតុអ្វី​បានជា​ជំ នា​ញ​រដ្ឋបាល​ព្រៃឈើ​របស់លោក យី សុខ​ហេង មិន​បង្ក្រាប​ឈើ​ដែល​លក់​ចែកចាយ​នៅតាម​ដេប៉ូ​ខុសច្បាប់​បែរជា​មក​កោសរូស​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​បង់លុយ​ទាំង​ទទឹងទិស​បែបនេះ ហើយ​ពេលខ្លះ​មន្ត្រីក្រោមឱវាទ​របស់លោក យី សុខ​ហេង បាន​បំភ្លឺថា ដេប៉ូ​លក់​ឈើ​ទាំងនោះ​បង់លុយ​រួចហើយ​ទើប​គ្មាន​ការបង្ក្រាប​បែរជា​រងគ្រោះ​សម្រាប់​ពលរដ្ឋ​ជា​អ្នកទិញ​ឈើ​ពី​តាម​ដេប៉ូ​យកទៅ​ធ្វើ​ផ្ទះ​ទៅវិញ​។​

 
​មន្ត្រី​តូចតាច​មួយចំនួន​ធ្លាប់បាន​បង្ហើប​ឲ្យ​ដឹងថា លោក យី សុខ​ហេង មានឈ្មោះ​ក្នុង​គណៈកម្មការ​ចម្រុះ​បង្ការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ និង​ជា​ដៃជើង​ដ៏​សំខាន់​របស់លោក ប្រាក់ ណូ​ម៉ា ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ចាម ប៉ុន្តែ​ជា​ទៀងទាត់​ឈ្មួញ​ទាំង​តូច​ទាំង​ធំ ដែល​ដឹកជញ្ជូន​ឈើ​ប្រភេទ​លេខ​២ ឬ​ឈើ​ប្រណីត​ឆ្លងកាត់​ខេត្តកំពង់ចាម គ្រាន់តែ​ចូលដល់ ស្រុក​ពញាក្រែក និង​ស្រុក តំបែរ ភ្លាមៗ គឺ​ក្រុម ឈ្មួញ​បាន​សុំ​ការយោគយល់​ពី​លោក យី សុខ​ហេង រួចទៅហើយ​។ ក្នុងនោះ​មានការ​ស្វែងរក​ផលប្រយោជន៍​សម្រាប់​បែងចែក​ជូន​លោក ប្រាក់ ណូ​ម៉ា ជា​ទៀងទាត់ ទើប​មិន​ដែលមាន​បញ្ហា​អ្វី​កើត ឡើង បើទោះបីជា​សកម្មភាព​ដឹកជញ្ជូន​ឈើ​ផ្ទុយ​ពីបទ​បញ្ជា​លេខ​០១​របស់​រាជរដ្ឋាភិបាល​ក៏ដោយ ក៏​គ្មាន​នរណា​ខ្វល់ខ្វាយ​អើពើ​បង្ក្រាប​ដែរ ព្រោះ​ក្រុម​ឈ្មួញ​បានផ្តល់​ប្រយោជន៍​សម្រាប់​បិទ​ភ្នែក​បិទ​ត្រចៀក​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​រួចរាល់​អស់ហើយ​។​
 

ប្រជាពលរដ្ឋ​បាន​ទទូច​សុំ​ឲ្យ​លោក ឆេង គឹម​ស៊ុន ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ​មេត្តា​ពិនិត្យមើល​ភាព​អសកម្ម​របស់លោក យី សុខ​ហេង ឡើងវិញ​ផង ព្រោះ​ទំហំ​នៃ​ការឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅក្នុង​ភូមិសាស្ត្រ​ស្រុក ស្រុក​ពញាក្រែក និង​ស្រុក​តំបែរ  ជា​ប្រភព​បង្កើត​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​យ៉ាង​រាលដាល​នៅ​ភាគ​ឦសាន​ប្រទេស​កម្ពុជា​។ លោក យី សុខ​ហេង គឺជា​អ្នកស្វែងរក​ផលប្រយោជន៍​យកទៅ​ផ្គត់ផ្គង់​ឆ្នាំងបាយ​របស់លោក ប្រាក់ ណូ​ម៉ា ដ៏​សំខាន់​ម្នាក់​ទើប​ភាព​អសកម្ម​ក៏ដូចជា​ការឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​ក្នុងស្រុក ស្រុក​ពញាក្រែក និង​ស្រុក តំបែរ គេ​មិនដែល​ឃើញ​ថ្នាក់លើ​ដាក់ពិន័យ​ឬដ​កលោក​យី សុខ​ហេង បញ្ឈរជើង​ដើម្បី​ព្រមាន​មន្ត្រី​ដទៃទៀត​កុំ​ឲ្យ​ពាក់ព័ន្ធ​ជាមួយ​ជំនួញ​ឈើ​ខុសច្បាប់​នោះឡើយ​។ ដូច្នេះ​គេ​មិន​សង្ឃឹមថា​លោក ប្រាក់  ណូ​ម៉ា ហ៊ាន​វាយ​បំបែក​ឆ្នាំងបាយ​របស់ខ្លួន​ទេ គឺ​ទាមទារ​ឲ្យ​លោក ច័ន្ទ​សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ត្រួតពិនិត្យ​មើល​ភាព​អក​សម្មរប​ស់លោក យី សុខ​ហេង ឡើងវិញ​ជាបន្ទាន់ ព្រោះ​ទំហំ​នៃ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅ​ទីនោះ​កំពុង​គគ្រឹកគគ្រេង​ខ្លាំងណាស់​៕

 

11 (3)

លោក ប្រាក់ ណូ​ម៉ា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ចាម​

11 (1)

11 (2)

 

Leave a Reply

(*) Required, Your email will not be published