ស្រឡាញ់​​គ្នា​​បាន​​កូន ពីរ ទើប​​បែក​​ធ្លាយ​ដឹង​ថា ​ខ្លួន​​ជា​ប្រពន្ធ​​ចុង​ ខឹង​យក​ដុំ​ថ្មវាយ​ប្តី​បែក​ក្បាល

, , Leave a comment

រាជធានី​ភ្នំពេញ​ ៖​ មាន​រឿង​ភ្ញាក់​ផ្អើល​ដែល​​ហួស​ចិត្ត​ ធ្វើ​ឲ្យ​​ស្ត្រី​ម្នាក់​ប៉ុនប៉ង​សម្លាប់​ខ្លួន​ជា​ច្រើន​លើក​ ច្រើន​សារ​ បន្ទាប់ពី​បាន​វាយ​ក្បាល​ប្តីបែក សំណាងល្អ​ប្រជាពលរដ្ឋ​នៅ​ជិត​នោះ​ឃាត់​ទាន់ដោយ​សារ​ប្រពន្ធ​បាន​ដឹង​ថា ខ្លួន​ជា​ប្រពន្ធ​ចុង ដែល​ប្តី​បាន​លាក់​ប្រវត្តិ​រហូត ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាលពី​វេលា​ម៉ោង​ ៨​ និង ​៥០ ​នាទី​យប់​ ថ្ងៃ​ទី​២៤​ ខែសីហា​ ឆ្នាំ​២០១៣​ នៅ​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ ក្រោម​ ស្ថិត​ក្នុង​សង្កាត់​មិត្ដភាព​ ខណ្ឌ​៧​មក​រា​ ។​ ស្ដ្រី​ដែល​វាយ​ប្ដី​នោះ​ស្នាក់​ នៅ​ម្ដុំ​សាឡា​ង​ ខណ្ឌទួលគោក​ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​ស្ដ្រី​ដែល​ស្រែក​យំ​គួរ​ឱ្យ​កម្សត់​នោះ​បាន​រៀបរាប់​ថា​ រូប​ខ្លួន​ និង​ប្ដី​ដែល​ស្រឡាញ់​គ្នា​បានកូន​ ២​ ហើយ​ទើប​ដឹង​ថា​ ប្ដី​មាន​ប្រពន្ធ ​និង​កូន​ រួច​ទៅ​ហើយ​ក៏​សម្រេចចិត្ដ​សុំ​ប្រាក់​ប្ដី​ ដើម្បី​ចិញ្ចឹម​កូន​ក្នុង​ថ្ងៃ​ ១៥.០០០ ​រៀល​ ។​ ពេល​នោះ​ប្ដី​បាន​បដិសេធ​ថា​ មិន​ទទួល​ខុស​ត្រូវ​ និង​មិន​ព្រម​តាម​ការ​សុំ​អង្វរ​ នោះ​ទេ​ ស្រាប់តែ​នាង​ជា​ប្រពន្ធចុង​ខឹង​ពេក​ក៏​វាយ​ប្ដី​បែកក្បាល​រួច​ព្យាយាម​ ធ្វើ​អត្ដឃាត​ដោយ​ប្រុង​រត់​ចូល​រថយន្ដ​ ចំនួន​២​ដង​ តែ​សំណាងល្អ​បាន​ប្រជា​ពល​ រដ្ឋ​នៅ​ម្ដុំ​នោះ​ឃើញ​ទាន់​ក៏​ជួយ​ឃាត់​តែ​ម្ដង​ ។​

​ប្រភព​បន្ដ​ថា​ ក្រោយ​ពី​នាង​ជា​ប្រពន្ធ​វាយ​ប្ដី​បែ​ក្បាល​ហើយ​ ជន​រង​គ្រោះជា​ប្ដី​ ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ រីឯ​ប្រពន្ធ​ដែល​បង្ក​នោះ​ ត្រូវ​បាន​សាច់ញាតិ​នាំ​យក​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ​ ៕

55

 

Leave a Reply

(*) Required, Your email will not be published