ស្ត្រី​ចំណាស់​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​ចាក់​ ២ ​កាំបិត​របួសធ្ងន់

, , Leave a comment

​ខេត្តតាកែវ ៖ ស្ត្រី​ម្នាក់​ត្រូវបាន​បងប្អូន​និង​ប្តី​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​ព្រៃកប្បាស ខណៈដែល​ជន​មិន​ស្គាល់មុខ​លួច​ចាក់​២​កាំបិត​ចំ​បំពង់ក និង​ផ្ពា​ល់​រងរបួស​ធ្ងន់ ។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​២​និង​៥០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៣ ចំណុច​ភូមិ​ផ្សារ​ជ្រែ ឃុំ​អង្កាញ់ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ។ ស្ត្រី​រងគ្រោះ​ឈ្មោះ ឡុង ឈី អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។​

 

​តាម​ប្តី​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ប្រពន្ធ​គាត់​ដេក​នៅ​ក្រោមផ្ទះ​តែម្នាក់ឯង ។ លុះដល់​វេលា​ម៉ោង​កើតហេតុ​ខាងលើ​ក៏មាន​ជន​មិន​ស្គាល់មុខ​ស្លៀក​តែ​ខោ​លី​អូ ចូលមក​ខ្ទប់មាត់​រួច​ចាក់​២​កាំបិត ពេលនោះ​ស្ត្រី​រងគ្រោះ​បាន​ធាក់​ជនសង្ស័យ​ឲ្យ​ធ្លាក់​ពីលើ​គ្រែ​ហើយ​បាន​ស្រែក​ឆោឡោ​ឭ​ដល់​ប្តី ជនសង្ស័យ​ក៏​រត់គេចខ្លួន​បាត់ស្រមោល ។​ ​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ​ក្នុងករណីនេះ ៕

366

 

Leave a Reply

(*) Required, Your email will not be published