បើករថយន្តដេកលក់មួយ​ភាំង​ រេ​ចង្កូត​ទៅ​បុកកន្លែងតូប​សិប្បកម្ម​ចម្លាក់ថ្ម​

, , Leave a comment

ខេត្ត​បន្ទាយមានជ័យ​ ៖ ​ដោយ​សារ​​ងងុយ​ពេក​ ធ្វើ​ឲ្យ​អ្នក​បើក​បរ​រថយន្ត​ម្នាក់​បាត់​បង់​ម្ចាស់​ការ​ ដេក​លក់​មួយ​ភាំង​ បណ្តាល​ឲ្យ​រថយន្ត​រេ​ចង្កូត​​ធ្លាក់​ផ្លូវ​ទៅ​​​បុក​តូប​​សិប្បកម្ម​ឆ្លាក់​ថ្ម និង​រូបចម្លាក់​ជាច្រើន​បាន​បែកបាក់ និង​រថយន្ត​ក្រឡាប់​ជា​ច្រើន​​ត្រឡប់​ ។ ហេតុ​ការ​ណ៏​មួយ​នេះ​បានកើត​ឡើង​កាល​ពី​វេលាម៉ោង​ ៥ ល្ងាច ថ្ងៃទី​ ២៥ ខែ​ សីហា ឆ្នាំ ២០១៣ នៅក្បែរ​ភ្នំ​ជញ្ជាំង​ក្នុង​ឃុំ ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។​

បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នៅ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា រថយន្ត​មួយគ្រឿង​ម៉ាក​កាមរី​ឆ្លាម​ពណ៌​ត្រី​ឆ្លូញ ពាក់​ស្លាក់​លេខ​សៀមរាប​2A-5054 បើកបរ​ដោយ​តៃកុង​ម្នាក់​ឈ្មោះ វាំង វុទ្ធី ជិះ​គ្នា​បីនាក់​ពី​លិចទៅ​កើត​។ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​រថយន្ត ក៏បាន​រេ​ចង្កូត​ហើយ​ក្រ​ទ្បា​ប​ទៅលើ​ទីតាំង​ឆ្លាក់​ថ្ម និងរូបចម្លាក់​ពី​ថ្ម​របស់​ឈ្មោះ ង៉ា នាំ​ឲ្យ​ខ្ទេច​រូបចម្លាក់​ជាច្រើន តែ​មិន​បណ្តាល​ឲ្យ​ម្ចាស់​ទីតាំង ឬ​អ្នកដំណើរ​រងគ្រោះថ្នាក់​ទ្បើ​យ ។ ​ចំណែក​តៃកុង​រថយន្ត​រងរបួស ហើយ​ត្រូវ​នាំយកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​ក្បែរ​នោះ​។

សមត្ថកិច្ច​បាន​បន្ថែម​ទៀត​ថា គ្រោះថ្នាក់​ចរាចរ​នេះ​កើត​ទ្បើង ដោយសារតែ​ការបើក​លឿន ហើយ​ដេកលក់​មួយភាំង ទើប​រថយន្ត​រេ​ចង្កូត​ចេញពី​ផ្លូវ រួច​ទៅបុក​ថ្ម នាំ​ឲ្យ​ក្រ​ទ្បា​ប់​ទៅលើ​ទីតាំង​ឆ្លាក់​ព្រះ​តែម្តង​។​ ​ក្រោ​យ​កើតហេតុ​រថយន្ត​រង​ការ​ខូច​ធ្ងន់ធ្ងរ​ត្រូវបាន​ស្ទូច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក រង់ចាំ​ធ្វើការ​ដោះស្រាយ​ពេល​ក្រោយ ៕

Hong-0589 Hong-0590

 

Leave a Reply

(*) Required, Your email will not be published