ជិះ​ម៉ូតូ​លឿន​ជ្រុល​ ចាប់​ហ្វ្រាំង​មិន​ទាន់ ទៅ​បុក​នឹង​រថយន្ត​ ស្លាប់​ម្នាក់ របួសពីរ​នាក់

, , Leave a comment

ខេត្តបន្ទាយមានជ័យ ៖ យ៉ាង​ហោចណាស់​មនុស្ស​​ម្នាក់​​​បាន​ស្លាប់ យ៉ាង​អាណោច​អាធ័ម នៅ​នឹង​កន្លែង​ ហើយ​ពីរ​នាក់​ទៀត​បាន​រង​របួសធ្ងន់ ​ក្នុង​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍មួយ​នៅចំណុចផ្លូវបំបែករ​រវាង​ម៉ួ​តូ​មួយ​គ្រឿង បុកជាមួយ​នឹង​រថយន្ត​ឡិច​ស៊ី​ស កាលពី​វេលា​ម៉ោង ២ រំលងអធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី ២៥ ខែ សីហា​ ឆ្នាំ២០១៣  ភូមិ​ក្បាលស្ពាន១ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ។

 

ប្រភព​ពី​នគរបាល​បាន​ឲ្យ​ដឹងថា អ្នកជិះ​ម៉ូតូ​រងគ្រោះ​ដែលមាន​ស្លាប់​មានឈ្មោះ ហុង លី​ហ្វី​ឡុង ភេទ​ប្រុស អាយុ ១៩ ឆ្នាំ ជា​អ្នកបើក​ម៉ូតូ ។ ចំណែក ឈ្មោះ មឿ​ន ភេទ ប្រុស អាយុ ១៦ ឆ្នាំ និង​ឈ្មោះ​ យ៉ឹ​ន សំនៀង ភេទ ​ស្រី អាយុ១៩ឆ្នាំ ​អ្នក​ទាំង​ពីរ​រ​បូស​ធ្ងន់ ទាំងបី​នាក់​ជា​បុគ្គលិក​បម្រើការ​នៅ​ហាង​ម៉ាស្សា​យីហោ​សៀមរាប ។ មុន​ពេល​កើត​ហេតុ​ អ្នក​ទាំង ៣ ជិះ​ម៉ូ​តួ​ម៉ាក់​ឃ្លី​ក​ស៊​រី​ឆ្នាំ ២០១៣ ពណ៌​ក្រហម​អត់​ស្លាក​លេខ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៥ពី​លិចទៅ​កើត​ដោយមាន​ល្បឿន​លឿន លុះ​មកដល់​កន្លែងកើតហេតុ រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស RX350 ស៊េរី​ទំនើប ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2T-4344 បាន​ចេញពី​ផឹកស៊ី​នៅ​ហាង​ពន្លឺ​នាគ​ទិព្វ១ធ្វើដំណើរ​ពី​ជើង​ទៅ​ ត្បូង​តាម​កំណាត់​ផ្លូវ​ប៉េ​តុង ក៏ត្រូវ​ម៉ូតូ​បុក​ចំ​ទ្វារ​ផ្នែក​ស្ដាំ​បណ្ដាល​ឲ្យ​អ្នក​ឌុប​បាក់ក​ស្លាប់​ នៅ​កន្លែង​ភ្លាមៗ ។ ចំណែក​អ្នកជិះ​ពីក្រោយ ២ នាក់​បាន​ផ្លោង​ពីលើ​រថយន្ត​ទៅ​ម្ខាង​រថយន្ត​រងរបួស​ធ្ងន់ ។ បន្ទាប់​ពីបុក​អ្នកបើករថយន្ត​បាន​​ព្យាយាម​បើក​រត់​ប្រហែល ៣០០ ម៉ែត្រ ទើប​ចុះ​ពី​រថយន្ត​រត់គេចខ្លួន​បាត់ ស្រមោល​បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើត​ហេតុ​ ។

 

ក្រោយ​កើត​ហេតុ​សមត្ថកិច្ច​ជំនាញ​បាន​វាស់វែង​ធ្វើ​កំណ​ត​ហេតុយក​រថយន្ត​បង្ក​ និង​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក​នៅ​អធិការនគរបាល​ក្រុង​ដើម្បី​រង់ចាំ​ម្ចាស់ខ្លួន​ចូលមក​ដោះស្រាយ តាម​ផ្លូវ​ច្បាប់​៕

that-0380 that-0385 that-0384

 

Leave a Reply

(*) Required, Your email will not be published