ក្រឡាប់​រថភ្លើង នៅ​ភាគ​ខាងជើង​ប្រទេស​ម៉ិច​ស៊ិ​ច​កូ​ សម្លាប់​មនុស្ស ៥ នាក់​ និង​ ១៦ នាក់​រងរបួស

, , Leave a comment

​ម៉ិច​ស៊ិចកូ ៖ ​យ៉ាង​ហោច​ណាស់​​​មនុស្ស​ចំនួន​ ​៥ នាក់​បាន​ស្លាប់ និង​ ១៦ នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់​ និង​ស្រាល ខណៈ​ដែល រថភ្លើង​ដឹក​អ្នក​អន្តោប្រវេសន៍ ជនជាតិ​ហុង​ដូ​រ៉ា​ស់ ប្រមាណ​ជិត ២៥០ ​នាក់ បាន​ក្រឡាប់​ធ្លាក់​ពីលើ​ផ្លូវដែក ក្នុង​ដំណើរ​ពី ព្រំដែន Guatemala ដើម្បី​ចូលទៅ​រស់នៅ​លើទឹកដី​សហរដ្ឋអាមេរិក​។ គ្រោះ​ថា្នក់​នេះ បានកើត​ឡើង​កាលពី​ថ្ងៃអាទិត្យ វេលា​ម៉ោង ៣​អា​ធ្រា​តយ​ប់ ក្នុង​ចំណុច​តំបន់​ព្រៃភ្នំ Marshy ប្រទេស​ម៉ិច​ស៊ិ​ច​កូ​។​ ​​នេះ​បើ​យោងតាម​សារព័ត៌មាន ដេលី​ម៉ែ​ល របស់​ប្រទេស​អង់គ្លេស ។

 

​តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា រថភ្លើង​នេះ បាន​ផ្ទុក​មនុស្ស​ហួសកំណត់ ដោយ​គេ​សង្កេតឃើញ​មាន អ្នកដំណើរ​ជាច្រើន អង្គុយ​នៅលើ​ដំបូល​រថភ្លើង​ទៀតផង​។ ដោយសារតែ​ការផ្ទុក​លើស​ទម្ងន់ និង​រថភ្លើង​មាន​សភាព​ចាស់ បានធ្វើ​ឲ្យ​រថភ្លើង​នេះ បាត់បង់​លំនឹង ហើយក៏​ក្រឡាប់​ធ្លាក់​ពីលើ​ផ្លូវដែក បណ្តាល​ឲ្យ ស្លាប់​និង​របួស​ជាច្រើន​នាក់​។​

 

​គួរបញ្ជាក់​ផងដែរ​ថា ក្នុង​មួយឆ្នាំៗ អត្រា​អ្នកធ្វើ​ចំណាកស្រុក​ទៅកាន់​សហរដ្ឋអាមេរិក គឺ​បាន​កើនឡើង​យ៉ាង​កំ​ហុក ពោលគឺ អាជ្ញាធរ​សហរដ្ឋអាមេរិក​បាន​ឃាត់ខ្លួន ជនអន្តោប្រវេសន៍​ប្រមាណ​ជាង ៩៩ ០១៣ នាក់​ដែល​ភាគច្រើន​មកពី តំបន់​កណ្តាល ក្នុង​ទ្វីបអាមេរិក ដូចជា​ប្រទេស ម៉ិច​ស៊ិ​ច​កូ​ជាដើម​៕

7-502 1-4702 4-1151 3-1550 5-816

 

Leave a Reply

(*) Required, Your email will not be published