មាន​ព័ត៌មាន​ខ្សឹបខ្សៀវ​ ​ព្រីម លីហ្សា ​​មាន​ទំនាក់ទំនង​ជាមួយ​ជនជាតិ​អាមេរិក​

, , Leave a comment

រាជធានីភ្នំពេញ ៖ មិនមែន​តែ​មួយ​លើក​ទេ ដែល​តារា​សម្តែង​និយម​ភាពសិច​ស៊ី និង​សម្ភារៈ​ទំនើបកញ្ញា ព្រឹម លីហ្សា ផ្ទុះ​ចេញនូវ​ព័ត៌មាន​ស្នេហា​ជាមួយ​បុរស​អ្នកមាន​លុយ​ និង​យសស័ក្តិ ។ដោយឡែក​ថ្មីៗ​នេះស្របពេល​ដែល​នាង​ទើប​វិល​មកពីបង្ហាញ​ម៉ូត​នៅ​សហរដ្ឋអាមេរិក​នោះក៏មាន​ព័ត៌មាន​ថា មាន​បុរស​អាណិកជន​ខ្មែរ​នៅ​អាមេរិក​ជាច្រើន​នាក់ សុំស្រឡាញ់ និង​ចង់បាន​នាង​ធ្វើជា​គូ​អនាគត​ថែម​ទៀតផង ។​

 

យោងតាម​ប្រភពព័ត៌មាន​ដែល​នៅ​ជិត​ជាមួយ​កញ្ញា ព្រីម លីហ្សា បាន​និយាយថា មាន​បុរស​ជាច្រើន​ទាំង​ក្នុង និង​ក្រៅ​ស្រុក​កំពុង​តាមសម្លឹង​ក្នុង​គោលបំណង​ចង់បាន​ស្រី​ស្រស់​ម្នាក់នេះ ធ្វើជា​ម្ចាស់​ចិត្ត​តែរៀងៗ​ខ្លួន ។ ជាពិសេស​បុរស​ទាំងនោះ​ក៏​ល្បី​ថា ភាគច្រើន​សុទ្ធតែជា​អ្នកមានទ្រព្យ​ក្រាស់ និង​មានបុណ្យ​ស័ក្តិ​ថែម​ទៀតផង ។ ដោយឡែក​បន្ទាប់ពីស្រី​ស្រស់ ហើយ​សិចស៊ី​ ព្រីម លីហ្សា បាន​ចេញទៅ​សហរដ្ឋអាមេរិក​លើកទីមួយ​អស់រយៈពេល​ជាង​មួយ​សប្តាហ៍ កាលពី​ចុងខែ​កុម្ភៈ​តាមរយៈ​ក្រុមហ៊ុន​សម្លៀកបំពាក់​ម៉ាក រ្វេ​សា​ចេ អញ្ជើញ​ទៅ​ចូលរួម​ដើរ​បង្ហាញ​ម៉ូត​ជាមួយ​តារាបរទេស​ល្បីៗ​នោះក៏​ធ្លាយ​ចេញ​ព័ត៌មាន​នៅពេល​នាង​វិលត្រឡប់​មកវិញ​ថា មាន​បុរស​ជាច្រើនរូប បាន​ព្យាយាម​សុំ​ស្រលាញ់​ចង់បាន​នាង​ធ្វើជាគូជីវិត ។​

 

​ចំពោះ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ស្នេហា​យ៉ាង​នោះ​ប្អូនស្រី​របស់ ព្រីម លីហ្សា ម្នាក់នេះ​បាន​​បង្ហើប​ប្រាប់​ថា តាម​ព័ត៌មាន​ដែល​បងស្រី​គាត់​ប្រាបឱ្យដឹង គឺ​នៅពេលដែល​គាត់​ទៅ​បង្ហាញម៉ូត​លើក​ទី​១​នោះ គឺ​ពិត​ជាមាន​បុរសនៅ​ទីនោះ​ជាច្រើន​នាក់​បាន​ព្យាយាមទាក់ទង​តាម​ស្រឡាញ់​ពិតមែន ។ ប៉ុន្តែគាត់​មិនបាន​ឆ្លើយថា ទេ គឺ​គ្រាន់តែ​តប​វិញ​ថា បើ​ត្រឹម​រាប់អាន​ជា​បងប្អូនធម៌​បាន​តែ​បើ​ឱ្យ​គាត់​ឆ្លើយតប នឹង​រឿង​ស្នេហា​វិញ​នោះ គឺ​មិនទាន់​ទេ ព្រោះ​បងស្រី​គាត់​មិនទាន់​គិតពី​រឿងនេះ​ទេ ។​

 

​ស្របគ្នា​នោះដែរ​ពេល​សួរថា មុននេះ​បន្តិច​ល្បី​ថា ព្រីម លីហ្សា មាន ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​អ្នកមាន ក្នុងស្រុក​ម្នាក់​តើ​មកពី​រឿងនេះ ទើបបណ្តាលឱ្យ​នាង​បដិសេធ​បុរស​នៅអាមេរិក ឬ​​យ៉ាងណា​? ។ ចំពោះ​សំណួរនេះ​ត្រូវបាន​ប្អូនស្រី​របស់​តារា​ម្នាក់នេះ​បញ្ជាក់ថា ព័ត៌មាន​នេះ​មិនមែនជាការ​ពិត​ទេ ព្រោះ​បងស្រី​របស់​នាងមិនដែល​បាន​ទៅ​បង្កើត​ចំណងស្នេហាជាមួយ​បុរស​ណា​ម្នាក់​ឡើយ ពោលគឺ បេះដូង​គាត់​នៅ​ទំនេរ​ស្អាតមិនទាន់ប្រគល់ឱ្យ​បុរស​ណា​ម្នាក់​គ្រប់គ្រង​នោះទេ ៕

prim prim (2) prim (3)

 

Leave a Reply

(*) Required, Your email will not be published