អាជ្ញាធរនៃ​ប្រទេស​​ស៊ី​រី​ អនុញ្ញាត​ឲ្យ​មន្ត្រី​អ​.​ស​.​ប​ស៊ើបអង្កេត​ទីតាំង​ដែល​សង្ស័យ​មានការ​ប្រើ​អាវុធ​គីមី

, , Leave a comment

​ក្រុង​ដាម៉ាស់ ៖ រ​ដ្ឋា​ភិ​បាល​ស៊ី​រី​បាន​យល់ព្រម​ឲ្យ​ក្រុម​ត្រួតពិនិត្យ​អង្គការសហប្រជាជាតិ ចុះ​ស៊ើបអង្កេត​ការប្រើប្រាស់​អាវុធ​ជីវសាស្ត្រ​ទៅលើ​ជន​ស៊ីវិល​ក្បែរ​ទីក្រុង Damascus​។​ ​ក្រុម​ត្រួត​ពិ​និ​ត្យ​​នឹងត្រូវ​ចាប់ផ្ដើម​ការងារ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​។ ក្រុម​សកម្មជន​បាន​និយាយថា កងកម្លាំង​ស៊ី​រី​បានសម្លាប់​មនុស្ស​ជាង ១៣០០ នាក់​ក្នុង​តំបន់​ជាយក្រុង​ខាងកើត និង​ខាងលិច​រដ្ឋធានី​កាលពី​ថ្ងៃ​ពុធ​កន្លងទៅ​។​

 

​ស្របគ្នា​នេះ រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​លោក William Hague បាន​ព្រមាន​ថា ភស្តុតាង​នានា​ប្រហែល​អាច​ត្រូវបាន​កម្ទេច ឬ​លុបបំបាត់​ក្នុង​រយៈពេល ៥ ថ្ងៃ​ចាប់តាំងពី​ការវាយប្រហារ​នោះ​។ ទោះជា​យ៉ាងណា ស៊ី​រី​បែរជា​ទម្លាក់កំហុស​ទាំង​នោះ​ទៅលើ​ឧក្រិដ្ឋជន​ទៅវិញ​។

 

​បណ្ដាញ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​ថា អាវុធ​ជីវសាស្ត្រ​ត្រូវបាន​រកឃើញ​ក្នុង​ផ្លូវ​ក្រោម​ដី​ដែល​ប្រើប្រាស់​ដោយ​ក្រុមប្រឆាំង​រដ្ឋាភិបាល​ដែល​ធ្វើ​ឲ្យ​ទាហាន​របស់ខ្លួន​ថប់ដង្ហើម​ផងដែរ​។ ​ទន្ទឹមគ្នា​នោះ ទូរទស្សន៍​រដ្ឋ​បាន​ចុះផ្សាយ​ថា អភិបាលខណ្ឌ Hama លោក Anas Abdul-Razzaq Naem ត្រូវបាន​សម្លាប់​ដោយ​ការ​បំផ្ទុះ​រថយន្ត​ទៀតផង​៕

article-2401150-1B643FE8000005DC-113_634x413

 

Leave a Reply

(*) Required, Your email will not be published