ជនសង្ស័យ​ទាំង ៥ នាក់ ដែល​ជាប់ពាក់​ព័ន្ធ​ករណី​​ចាប់រំលោភ​សេ​ពស​ន្ទ​វៈ​លើ​អ្នកកាសែត​ស្រី​​វ័យ​ក្មេងនោះ​ អាជ្ញាធរឥណ្ឌាចាប់ខ្លួន​​ជា​បន្ត​បន្ទាប់​

, , Leave a comment

ប្រទេសឥណ្ទា ៖ នគរបាល​ក្នុងប្រទេសឥណ្ឌា បាន​ចាប់ខ្លួន​បុរស ៥ នាក់​ ដែលជាប់សង្ស័យថា​ចាប់រំលោភ​សេ​ពស​ន្ទ​វៈ លើ​អ្នកកាសែត​ស្រី​ម្នាក់ ក្នុង​តំបន់​ភាគ​ខាងលិច​នៃ​ក្រុង​មុំ​បៃ។នេះ​បើយោង​តាម​ ប្រភពព័ត៌មាន BBC បាន​ចុះផ្សាយ​ថា ពួកគេ​ទាំង ៥ នាក់​ត្រូវបាន​ចាប់ខ្លួន​ក្នុង​ក្រុងមុំ​បៃ និង​ក្រុង ញូ​វ ដេល្លី កាលពី​ម្សិលមិញ។ ប្រភពព័ត៌មាននេះ​​បាន​ឲ្យ​ដឹងថា ស្ត្រី​មានមុខ​ងារ​ជា​អ្នកសារព័ត៌មាន ផ្នែក​ថតរូប​ភាព វ័យ ២២ ឆ្នាំ ម្នាក់​នោះ​ត្រូវបាន​ជនសង្ស័យ​ ៥ នាក់​ចាប់រំលោភ​សេ​ពស​ន្ទ​វៈ នៅឯ​រោងចក្រ​តម្បាញ​មួយកន្លែង ស្ថិតក្នុង​ក្រុង​មុំ​បៃ កាលពី​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​មុន។

 

ប្រជាពលរដ្ឋ​​ដែល​រស់​នៅ​ក្នុង​ក្រុងមុំ​បៃ ដោយ​រួមមាន​ទាំង​ក្រុម​អ្នកសារព័ត៌មាន​ក្នុង​តំបន់​ផងដែរ​នោះបាន​ដើរ​ជា​ក្បួន​ព្យុះ​ហយា​ត្រា ដើម្បី​ប្រឆាំង​តវ៉ា​នឹង​បទឧក្រិដ្ឋ​រំលោភ​សេព​ស​ន្ទ​វៈ ។ ពួកគេ​អំពាវនាវ​ឲ្យ​នគរបាល​បង្ក្រាប​ និង​កាត់ទោសឲ្យ​បាន​ឆាប់រហ័ស។

 

គួររម្លឹកថា កាលពី​ខែធ្នូ ឆ្នាំ២០១២ មាន​ការតវ៉ា​ទូទាំងប្រទេស បន្ទាប់ពី​និស្សិត​ស្រី​ម្នាក់​ត្រូវបាន​បុរស​មួយក្រុម​ចាប់រំលោភ នៅលើ​រថយន្តក្រុង​មួយគ្រឿង ក្នុង​ក្រុង​ញូ​វ​ដេល្លី ។ ស្ត្រី​រងគ្រោះ​បាន​ស្លាប់ដោយសារតែ​របួសធ្ងន់​ធ្ង​រ​ពេក ក្រោយ​ពី​សម្រាក​ព្យាបាល​នោះ ៕

z14490013AA,Jeden-z-aresztowanych-za-gwalt

 

Leave a Reply

(*) Required, Your email will not be published