ខ្ចី​​ម៉ូតូ​​​​​ស្គូពី​​មិត្ត​ភក្តិ​​​​​ជិះ​ ​ត្រូវ​ក្រុម​​ចោរ​បាញ់​​គំរាម​មួយ​​គ្រាប់​ ថែម​ទាំង​វាយ​បែក​ក្បាល​ ប្លន់​​ម៉ូតូ​​ទៅ​បាត់ស្រមោល​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ឮ​សំឡេង​​​ស្នូរ​​កាំ​ភ្លើង​មួយ​​គ្រាប់​​រួច​មក​ ប្រ​ជា​ពលរដ្ឋ​ដែល​នៅ​ម្តុំ​នោះ​មាន​​ការ​ភ្ញាក់​ផ្អើល​ ​ដោយ​ឃើញ​នារី​ម្នាក់​​ដេក​ដួល​នឹង​​ជា​មួយ​នឹង​ស្នាម​ឈាម​ជោគ​ក្បាល​ ដែល​ចោរ​មួយក្រុម​មាន​គ្នា ៣ នាក់ ប្រដាប់​ដោយ​កាំភ្លើងខ្លី ១ ដើម ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​ពី​នារី​ម្នាក់​បាន​ម្រេច ដោយ​វាយ​ចំ​ក្បាល និង​បាញ់​គំរាម​មួយ​គ្រាប់​​នោះ​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​វេលា​ម៉ោង ២១ និង ៥៥ នាទី​យប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៣ ត្រង់ចំណុច​ផ្លូវ​រថភ្លើង​ខាងក្រោយ​វិទ្យាស្ថាន​តិច​ណូ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់១ ខណ្ឌទួលគោក។

 

តាម​ប្រភព​​ពី​សាក្សី​ត្រូវជាម្តាយមីងនារីរងគ្រោះ ឈ្មោះ សៀង សំណង បាន​ឲ្យ​ដឹងថា នារី​រងគ្រោះ​ខាងលើ​ឈ្មោះ ព្រំ ជាតា អាយុ ២៣ ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​យាយ ចំណែក​ម៉ូតូ​ដែល​ក្រុមចោរប្លន់​ទៅនោះ​ជា​របស់​ឈ្មោះ អ៊ុយ សំណាង ភេទ​ស្រី អាយុ ៣០ ឆ្នាំ ស្នាក់នៅ​ភូមិ១២ ក្រុម៥៧ សង្កាត់​បឹងកក់២ ខណ្ឌទួលគោក ហើយ​មុនពេល​កើតហេតុ​នាង​បាន​ជិះ​ម៉ូតូ​ស្កុប​ពី ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខភ្នំពេញ 1BS-5883 ក្នុងទិសដៅ​ពី​លិចទៅ​កើត​តាម​បណ្តោយ​ផ្លូវ​រថភ្លើង លុះ​ទៅដល់​ចំណុចកើតហេតុ​ស្រាប់តែ​ក្រុមចោរ៣នាក់​ខាងលើជិះ​ម៉ូតូ ២ គ្រឿង មួ​យ​គ្រឿង​​ម៉ាកសុ​យ​សា​គី​ស្មាស់ និងមួយគ្រឿង​ទៀត​ម៉ាក ហុង​ដា​ឌ្រី​ម សេ ១២៥ ទៅ​វាយ​នារី​រងគ្រោះ​ពីក្រោយ​បណ្តាល​ឲ្យ​បែកក្បាល និង​បាញ់​គំរាម ១ គ្រាប់ រួច​យក​ម៉ូតូ​ទៅ​បាត់​តែម្តង​ស្រ​មោល​។

 

ក្រោយពេល​កើតហេតុ​នារី​​រងគ្រោះ​ត្រូវ​បញ្ចូនទៅ​មន្ទីរពេទ្យ​ ចំណែក​ក្រុមចោរ​ខាងលើ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ចាប់ខ្លួន​ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់៕

11 (1) 11 (2) 11

 

Leave a Reply

(*) Required, Your email will not be published