នារី​ម៉ាឡេស៊ី​​ម្នាក់​សុខចិត្ត​រៀបការ ​ជាមួយ​បុរស​ជនជាតិ​ចិន​ពិការ​

, , Leave a comment

​វា​ពិតជា​រឿង​ដ៏​កម្រ និង​គួរ​ឲ្យ​កោតសរសើរ​បំផុត គ្រា​ដែល​ស្ត្រី​ម្នាក់​មាន​កាយសម្បទា​មាំមួន មក​សម្រេចចិត្ត​យក​ស្វាមី​ជា​ជនពិការ ហើយ​ថែមទាំង​មិន​គ្មាន​សមត្ថភាព​អាច​រកស៊ី​ចិញ្ចឹមគ្រួសារ​បាន​ទៀត​នោះ ។ តួយ៉ាង កាលពី​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៣ កន្លងទៅនេះ ស្ត្រី​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ ឈ្មោះ យ៉ាន ស៊ូ​យី​ង អាយុ ៣១ ឆ្នាំ បានសម្រេច​រួមសុខ​រួ​ក្ខ រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន​ម្នាក់ ដែល​ស្ថិតក្នុង​ស្ថានភាព​ដេក​នៅ​នឹង​១​កន្លែង​ប៉ុណ្ណោះ ឈ្មោះ លី កាង​យូ អាយុ ៣៨ ឆ្នាំ មកពី Hebei Tangshan ។​

 

​ដោយសារតែ​កើតរោគ​រលាក​សន្លាក់ឆ្អឹង តាំងពី​នៅ​វ័យ​កុមារ​មកម្ល៉េះ​នោះ លោក លី កាង​យូ បាន​ដេក​សម្រាក​នៅតែ​នឹង​គ្រែ​ប៉ុណ្ណោះ អស់​រយៈពេល ៣១ ឆ្នាំ ។ ថ្មី​បើ​គាត់​ដេក​នៅតែ​១​កន្លែង ហើយ​ដៃជើង​ស្វិត​ស្គម​កំព្រីង​កំព្រឹង​ក៏​ពិត​មាន តែ​គាត់​មាន​សមត្ថភាព​បញ្ចេញ​ទេពកោសល្យ​ស្នេហា ប្រកបដោយ​មនោសញ្ចេតនា​ដ៏​ផ្អែម​ល្អែ​ម រហូត​ធ្វើ​ឲ្យ​ស្ត្រី​បរទេស​ម្នាក់​រូបនេះ លង់​ចិត្ត​អាណិតអាសូរ​ជា​ពន់ពេក ស្ទើរ​បាត់​មុខ​បង លី មិនបាន ។​

 

​ពួកគេ​បានសម្រេច​ចិត្ត​រៀបការ​ជាមួយគ្នា​នៅពេលនេះ គឺ​បន្ទាប់ពី​ពួកគេ​បាន​មាន​ទំនាក់ទំនង​គ្នា​តាមរយៈ​អ៊ី​ន​ធើរ​ណេ​ត ក្នុង​រយៈពេល ២ ឆ្នាំ ហើយ​ទម្រាំ​ឈានដល់​ថ្ងៃ​ដ៏​ពិសេស​នេះ គឺ​ពួគគេ​ក៏ត្រូវ​បាន​ជំទាស់​ម្តង​រួចមកហើយ ពី​សមាជិកគ្រួសារ​ទាំង​សងខាង ប៉ុន្តែ ទោះជា​ត្រូវ​ជួប​ឧបសគ្គ​យ៉ាងណា ក៏​មិនអាច​រារាំង​ពួកគេ​មិន​ឲ្យ​ជួបគ្នា​បានឡើយ ព្រោះ ពួកគេ​បាន​ត្រៀម​ចិត្តគំនិត ចែករំលែក​ទុក្ខលំបាក​ទាំងអស់នេះ​រួចរាល់​អស់​ទៅហើយ ដើម្បី​រួមរស់​ជាមួយគ្នា ។​

 

​សូមបញ្ជាក់​ផងដែរ​ថា ប្រាក់ចំណូល​របស់ លី កាង​យូ ដែល​ត្រូវបាន​រដ្ឋាភិបាល​ចិន​ផ្តល់​ឲ្យ គឺ​ទាប ដោយ​ទទួល​បានតែ ២,៣០០ យ៉​ន់ (៣៧៦.២៨ ដុល្លារ​អាមេរិក​) ប៉ុណ្ណោះ ក្នុង​១​ឆ្នាំ ។​ ​ទោះជា​យ៉ាងណា នាង យ៉ាន ស៊ូ​យី​ង បាន​និយាយថា អនាគត​ស្វាមី​របស់​នាង គឺ​គាត់​ជា​មនុស្ស​មាន​អត្ត​រិ​ក​ល្អ មិនចេះ​ប្រច័ណ្ឌ​នឹង​នាង​ទេ ។ ទោះបី​គាត់​មិនបាន​ចូល​សាលារៀន​ក៏ដោយ តែ​គាត់​មាន​ភាព​វែ​ឆ្នា​ត ។ នាង​បាន​ប្រាប់​ឲ្យ​ដឹង​ជា​ចុងក្រោយ​ថា ដើម្បី​សន្សំ​ប្រាក់​ទុក​រៀបការ ក្នុងនោះ​គឺ​នាង​បាន​ទិញ​រ៉ូ​ប​អាពាហ៍ពិពាហ៍​តាម​អន​ឡាញ ដែលមាន​តម្លៃ​តែ ១៦៥ យ៉​ន់ (២៦.៩៩ ដុល្លារ​អាមេរិក​) ប៉ុណ្ណោះ ៕​

11 (15) 11 (14) 11 (13) 11 (12) 11 (11) 11 (10) 11 (9) 11 (8) 11 (7) 11 (6) 11 (5) 11 (4) 11 (3) 11 (2) 11 (1) 11 11 (16)

 

Leave a Reply

(*) Required, Your email will not be published