គន្លឹះ​នៃ​ការ​ឈានដល់​ចំណុចកំពូល

, , Leave a comment

​ចំណុចកំពូលនៃ​ការ​រួមភេទ និង​ការបាញ់​ទឹកកាម​សុទ្ធតែ​មានការ​ជាប់ទាក់ទង​គ្នា​ទាំងអស់ ទោះបីជា​យ៉ាងណាក៏ដោយការ​ឈានដល់​ចំណុចកំពូល ​គឺ​កើតឡើង​បន្ទាប់ពី​ការបាញ់​ទឹកកាម​ចេញ​។ ​ការ​ទទួលបាន​អារម្មណ៍​ស្រើបស្រាល​ខាង​ផ្លូវភេទ និង​​ភាព​ស្រណុក​សុខ​ស្រួល​​តាម​​ផ្លូវ​ភេទ (​ដោយ​ផ្លូវចិត្ត​) គឺជា​ការ​ឈានដល់​ចំណុចកំពូល​ហើយ ចំណែកឯ​ការបាញ់ទឹក​កាម​ចេញ​ជា​លទ្ធផល​នៃ​ការ​ឈានដល់​ចំនុចកំពូល​។​

 

​ការ​ឈានដល់​ចំណុចកំពូល​នៃ​ការ​រួមភេទ ជាការ​កន្ត្រាក់​សាច់ដុំ​ជា​ចង្វាក់​យ៉ាង​ស្រពិចស្រពិល​ដែល​កើតឡើង​នៅក្នុង តំបន់​អាង​ត្រគាក និង​កន្លែង​ណា​ផ្សេងៗ​ទៀត ហើយ​វា​ក៏​ជា​របៀប​ដែល​មនុស្ស​អាច​បន្ធូរបន្ថយ ឬ​បំបាត់​ភាព​តានតឹង​ខាង​ផ្លូវភេទ​ដែល​កំពុងតែ​គរ​ផ្តុំគ្នា​យ៉ាងច្រើន​។ រឿង​អស់​ទាំងនេះ​ក៏​ត្រូវមាន​ជាប់ទាក់ទង​នឹង​ផ្លូវចិត្ត​មនុស្ស​ផងដែរ​។ ចំណែក​កា​បាញ់​ទឹកកាម​វិញ ជាការ​បញ្ចេញ​ទឹកកាម​របស់​មនុស្ស​ប្រុស​ដែល​ពេលខ្លះ​អាច​កើតឡើង​ដោយមាន ការ​ឈានដល់​កំពូល​ផង​ទេ​។​

 

​វា​ជា​ដំណើរ​ការណ៍​របស់​រាង​កាយ​មួយ​ប្រភេទ​ដែល​ធ្វើយ៉ាងណា​បង្ខំ​ឱ្យចេញ ទឹកកាម​តាម​លិង្គ​របស់​មនុស្ស​ប្រុស​។ ពេលខ្លះ​ពេល​ស្ត្រី​ក៏​អាច​បញ្ចេញ​ទឹករំអិល​តាម​ការ​រួមភេទ​បានដែរ​។ ក្នុង​ន័យ​នេះ​​ស្ត្រី​ត្រូវ​បញ្ចេញ​ចំនួន​ទឹករំអិល​យ៉ាងច្រើន​ខណៈពេលដែល​កំពុងតែ​រួមភេទ ឬ​ការ​រួមភេទ​នោះ​ជិត​ឈានដល់​ចំនុចកំពូល​ហើយ​៕

1686148878_1358589286 

 

Leave a Reply

(*) Required, Your email will not be published