ស្គាល់គ្នា​តាម​ហ្វេ​ក​ប៊ុ​កណាត់គ្នា​ទៅ​ដេក​ផ្ទះសំណាក់​ ឪពុកម្តាយ​ខាង​ស្រី​ចាប់​ប្រគល់​ឲ្យ​ប៉ូលិស​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ យុវជនកំហូច​ ​៣ ​នាក់​ត្រូវ​ឪពុកម្តាយ​​នារី​រងគ្រោះ​​​ចាប់ខ្លួន​ប្រគល់ឱ្យ​នគរបាលខណ្ឌចំការមន ដោយ​ពួកគាត់​បាន​ប្ដឹង​ចោទ​ប្រ​​កាន់​ថា ពួកគេ​ទាំង ៣ ​នាក់​បាន​លួងលោម​កូនស្រី​របស់​ពួកគាត់​តាម​បណ្ដាញ​​សង្គម​ហ្វេ​ស​ប៊ុ​ក​នាំទៅ​ដេកផ្ទះសំណាក់​អស់​មួយ​យប់​។​ ហេតុការណ៍​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​នេះ​បាន​កើត​ឡើង​កាលពី​រសៀល ថ្ងៃទី​ ២៥ ខែសីហា ឆ្នាំ​២០១៣។

 

​យុវ​​ជន​ ៣​ នាក់​​ដែល​ល្បួង​កូន​ស្រី​របស់​ពួកគាត់​មាន​ឈ្មោះ ទី​១​ឈ្មោះ​ សួស ពិសី អាយុ​ ១៤ ​ឆ្នាំ​, ២-​ឈ្មោះ​សុច ចាន់​ពិសី អាយុ​ ១៦ ​ឆ្នាំ និង​៣-​ឈ្មោះ​ ស៊ុន ឧ​ត្ត​ម អាយុ​ ១៦ ​ឆ្នាំ​ត្រូវបាន​ឪពុក ម្តាយ​យុវតី​ ៣ ​នាក់​​ដែលជា​សិស្សសាលា​ទួន​ហ្វា​ចំនួន​ ៣ ​នាក់​ចាប់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ ​ដោយប្ដឹង​ចោទប្រកាន់ថា ពួកគេ​ទាំង ៣​នាក់​បាន​លួងលោម​កូនស្រី​របស់​ពួក​​គាត់​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នាំទៅ​ដេកផ្ទះសំណាក់​អស់​មួយ​យប់​កាល​​ថ្ងៃទី​២៤​ឈានចូល​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៣​។ ក្មេងស្រី​រងគ្រោះ​ជា​សិស្ស​​សាលា​ទួន​ហ្វា​មិន​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះទេ​។​

 

ពាក់​ព័ន្ធ​នឹង​​បញ្ហាខាងលើ​ មិនទាន់​មាន​ប្រភព​ណា​អះអាងច្បាស់​លាស់​ ​ពី​ដំណើររឿង​ដែល​នាំ​ឲ្យ​យុវជន​ទាំងបី​នាក់​ណាត់​​ក្មេងស្រី​រងគ្រោះ​ជា​សិស្សសាលា​ទួន​ហ្វា ទៅ​ដេក​ផ្ទះសំណាក់​នៅ​ឡើយ​ទេ​។​ ​ប៉ុន្តែ​បើតាម​ប្រភពពី​ឪពុកម្តាយ​ក្មេងស្រី​បាន​ចោទប្រកាន់ថា ពួកគេ​បាន​លួង​​លោម​កូនស្រី​របស់​ពួកគាត់​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នាំ ចេញពី​សាលា​​ទៅ​ដេក​ផ្ទះសំណាក់​ក្រហម ​ស្ថិតនៅ​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ អស់​មួយ​​យប់​។​ ​បច្ចុប្បន្ន​ជន​ទាំងបី​នាក់​ត្រូវបាន​សមត្ថកិច្ច​ក៏​សាង​សំណុំរឿង​បញ្ជូនទៅ​សាលា​​ដំបូង​ដើម្បី​ធ្វើការ​ចោទប្រកាន់​ទោស​៕​

66937848-4ffc-44fa-bfe4-2d78487ff6b2 9f34816b-161f-44ba-8095-c603b0fe5b3a

 

Leave a Reply

(*) Required, Your email will not be published