អាវទ្រនាប់​ផ្តល់​សារៈប្រយោជន៍​យ៉ាងណា​ដែរ​ដល់​អ្នក​ប្រើប្រាស់​?

, , Leave a comment

អ្នកវិទ្យាសាស្ត្រ​ជនជាតិបារាំង ដែល​បាន​ចំណាយ​ពេលវេលា​សិក្សា​លើ​ដើម​ទ្រួ​ង​ស្ត្រី​ រាប់ពាន់នាក់​បានបង្ហាញនូវ​សេ​ក្ដី​សន្និដ្ឋានថា ការប្រើ​អាវទ្រនាប់​ គឺ​មិនមាន​សារៈប្រយោជន៍​នោះទេ​ ។តើ​ការអះអាង​បែបនេះ​ពិតជា​ត្រឹមត្រូវ​ដែរឬទេ​ ? លោក​ Jean-Denis Rouillon​ បានបង្ហាញ​នូវ​ការរកឃើញ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់គាត់​ក្នុងសប្ដាហ៍​នេះនៅឯ​សាកលវិទ្យាល័យ​ប្រទេស​បារាំង​ ដោយមាន​ការស្រាវជ្រាវ​យ៉ាង​យកចិត្ត​ទុកដាក់​លើ​សុដន់​ស្ត្រី​ជាង ​៣០០ ​នាក់ មាន​អាយុ​ចាប់ពី​ ១៨ ​ឆ្នាំ​រហូតដល់ ​៣៥ ​ឆ្នាំ តាំងតែ​ពី​ឆ្នាំ​ ១៩៩៧​ មក​។​

 

​គាត់​បាន​ជំទាស់​ថា ការពាក់​អាវទ្រនាប់​អាចធ្វើ​ឲ្យ​ខ្សោយ​សាច់ដុំ​ធម្មជាតិ​ដែល​ទ្រ​ដើមទ្រូង ហើយ​បានធ្វើ​ការណែនាំ​ថា ស្ត្រី​នឹងមាន​អារម្មណ៍​មាន​សេរីភាព ​នៅពេល​មិន​ពាក់អាវ​ទ្រនាប់​។​ការ​រក​ឃើញរបស់គាត់​ធ្វើ​ឲ្យ​មាន​ការជជែក​វែកញែក​នៅលើ​ English Channel ក្នុងប្រទេស​ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ លើ​មន្ដ​ស្នេហ៍​សម្លៀកបំពាក់ ខោអាវ​ទ្រនាប់​ របស់ខ្លួន​ ។ អ្នកចូលរួម​វ័យ​២៨ ​ឆ្នាំ​ម្នាក់ បាន​ប្រាប់​ស្ថានីយ៍ទូរទស្សន៍​ BBC ក្នុង​សប្ដាហ៍​នេះ​ថា​អ្នក​អាច​ដកដង្ហើមបាន​ប្រសើរ​ជាង​មុន ឈរ​ត្រង់​ជាង​មុន និង​អត្រា​ឈឺ​ខ្នង​តិចជាង​មុន នៅពេល​អ្នក​មិន​ប្រើ​អាវទ្រនាប់​។​លោក​វេជ្ជបណ្ឌិត​Rouillon​បាន​និយាយថា វា​គឺមាន​ផលប្រយោជន៍​តិចតួច​ណាស់ ចំពោះ​ការពាក់​អាវទ្រនាប់​នៅ​វ័យក្មេង​។​

 

​ទោះបីជា​ការស្រាវជ្រាវរ​បស់​គាត់​កំពុងតែ​ចំណាយពេល​រហូតដល់​ទៅ​ ១៦ ​ឆ្នាំ ក៏ដោយ លោក​វេជ្ជបណ្ឌិត​ផ្នែក​កីឡារ​បាន​និយាយថា ការសាកល្បង​របស់គាត់​គឺ​គ្រាន់តែ​ជាការ​ចាប់​ផ្ដើមដំបូង​ប៉ុណ្ណោះ ហើយ​ការសិក្សា​ស្រាវជ្រាវ​នឹងត្រូវ​ការបញ្ជាក់​បន្ថែម​ទៀត​ ។ យ៉ាងណាក៏ដោយ​គាត់​បាន​ទទួលស្គាល់ថា អាវទ្រនាប់​អាចជា​វត្ថុ​មានគុណ​ប្រយោជន៍​សម្រាប់​ស្ត្រី​ចំណាស់​ ។ គាត់​និយាយថា ស្ត្រី​វ័យ​កណ្ដាល​លើស​ទម្ងន់​ជាង​ក្មេង​ ២.៤ ? ខ្ញុំ​មិន​ប្រាកដ​ទាំងអស់​ថា ពួកគេ​អាច​ទទួល​គុណប្រយោជន៍​ពី​ការឈប់​ប្រើ​អាវទ្រនាប់ ឬក៏​អត់​ទេ​។​យោងតាម​សេចក្តីលម្អិត​ខាង លើ នេះ តើ​ប្រិយមិត្ត​យល់​យ៉ាងណាដែរ​ចំពោះ​ការមិន​ប្រើប្រាស់​អាវទ្រនាប់ ​?៕

 

 

Leave a Reply

(*) Required, Your email will not be published