ប្រទះ​ឃើញ​ទារក​ ​ដែល​ម្តាយ​​បោះ​បង់​ចោល​ នៅ​សួន​​​ច្បារ​មុខ​វិទ្យាល័យ​វត្ត​ភ្នំ

, , Leave a comment

រាជធានីភ្នំ​ពេញ ៖ ​ទារក​​អាយុ​បី​ខែ​ ត្រូវ​បាន​ម្តាយ​​ចិត្ត​អប្រីយ៍​​យ​ក​ទៅ​បោះ​បង់​ចោល​ នៅលើ​សួនច្បារ​មុខ​វិទ្យាល័យ​វត្តភ្នំ ​ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​ ។ ហេតុ​ការណ៍​​ដ៏​សង្វេគ​មួយ​​នេះ​ បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ដែល​ស្ថិត​នៅ​ម្តុំ​​មាន​ការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​៨ និង​៥០​នាទី​យប់ ថ្ងៃទី​២៤ សីហា ២០១៣ ។

 

​បើតាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា ទារក​ដែល​គេ​ប្រទះឃើញ​នេះ​មាន​ភិនភាគ​ឆែបមាត់ បន្តិច សម្បុរ​ខ្មៅ ត្រូវ​ម្តាយ​ចិត្ត​អប្រិយ​យកទៅ​ប្លុក​ចោល​នៅ​កណ្តាល​សួនច្បារ ដោយមាន​ថង់​ពណ៌​ខ្មៅ​មួយ និង​ដប​ទឹកដោះ​គោមួយ​។ ទារក​នេះ​ត្រូវបាន​គេ​ប្រទះឃើញ​រាប់​ម៉ោង​មកហើយ មិនឃើញ​ម្តាយ​ត្រឡប់មក​មើល​វិញ​សោះ​។​

 

​សូមបញ្ជាក់ថា ម្តាយ​ទារក​ខាងលើនេះ​ជា​មនុ​ស្សញៀន​ថ្នាំ អត់​មាន​លុយកាក់​ចិញ្ចឹម​កូន​ទើប​យក​កូន​ទៅ​ទុកចោល​នៅ​កណ្តាល​សួនច្បារ ឱ្យនៅ​ហាលវាល​ហាលខ្យល់ មូស​ខាំ​រាប់​ម៉ោង​ទម្រាំ​មាន​អ្នក​ដឹងបាន​ទូរស័ព្ទ​ទំនាក់ទំនង​ទៅ មន្ទីរពេទ្យ​គន្ធបុប្ផា​យកទៅ​ចិញ្ចឹម​បីបាច់​ថែរក្សា​៕

348_2 348

 

Leave a Reply

(*) Required, Your email will not be published