កុ​មា​រី​​អាយុ​ ៩ ឆ្នាំ​ត្រូវ​​បាន​​មនុស្ស​​ចិត្ត​តិ​រ​ច្ឆា​ន​ ​ចាប់រំលោភ​ ហើយ​វាយសម្លាប់​

, , Leave a comment

ខេត្ត​កំពត ៖ កុមារី​ម្នាក់ត្រូវបាន​ជន​​ល្មោភ​កាមរំលោភ​រហូត​បានសម្រេច និង​វាយសម្លាប់យ៉ាង​អាណោចអាធ័ម ព្រមទាំង​ប្លន់​យក​ក្រវិល​ទម្ងន់​ ២ ​ហ៊ុន​បន្ថែមទៀត​។ ក្រោយពេល​សម្លាប់​ហើយ​ជន​ចិត្តតិរច្ឆានរូបនោះ បាន​យក​សព​កុមារី​ទៅ​ទុកចោល​លើផ្ទះ​ប្រជាពលរដ្ឋ ចម្ងាយ​ប្រមាណ​២០០​ម៉ែត្រ ពី​ផ្ទះ​កុមារីរងគ្រោះ​។​

 

​យោងតាម​ការបំភ្លឺ​ពី​សមត្ថកិច្ចមូលដ្ឋាន​ដែល​កំពុងធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​ករណីនេះបាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី ២៥ ខែសីហា ឆ្នាំ​២០១៣ ថា កុមារី​រងគ្រោះ​ត្រូវបាន​ជនល្មើស​រំលោភ​រហូត​បានសម្រេច ហើយ​វាយ​បំបែក​ក្បាល រហូត​ស្លាប់ រួច​ទើប​យកទៅ​ទុកចោលនៅផ្ទះប្រជាពលរដ្ឋ​មួយកន្លែងស្ថិត​ក្នុងភូមិ​ទទឹងថ្ងៃ ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្តកំពត ពោល​ចម្ងាយ​ប្រមាណ​តែ​ ២០០ ​ម៉ែត្រ​ប៉ុណ្ណោះ ពី​ផ្ទះ កុមារី​រងគ្រោះ​។ ជនសង្ស័យក៏បាន​ដោះយកក្រវិល​ពី​កុមារី​រងគ្រោះទម្ងន់ ២​ ហ៊ុន​ផងដែរ​។​

 

ប្រភព​ខាង​លើ​បាន​បន្តទៀត​ថា សព​កុមារី​រងគ្រោះត្រូវបាន​ស្ត្រី​ម្ចាស់ផ្ទះឈ្មោះ ប៉ាល់ ជេ​ត អាយុ ៥២​ឆ្នាំ មាន​ប្តី​ជា​ជនពិការប្រទះឃើញ​នៅវេលា​ម៉ោង ១ ​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​ ២៥ ខែសីហា ឆ្នាំ​២០១៣ ហើយក៏​ប្តឹងទៅ​សមត្ថកិច្ច បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំងយប់​តែម្តង​។​ ​កុមារី​រងគ្រោះ​មានឈ្មោះ ស៊ូ នី​តា អាយុ ៩​ឆ្នាំ មាន​ឪពុក​ឈ្មោះ ង៉ែត សាំ​ស៊ូ អាយុ ២៩​ ឆ្នាំ និង​ម្តាយ​ឈ្មោះ សែន រី​ណា អាយុ ២៨​ ឆ្នាំ​។​

​ទោះបីជា​យ៉ាងណា​ជុំវិញ​ករណី​ឃាតកម្ម រំលោភ និង​ប្លន់​នេះ សមត្ថកិច្ច​មិនទាន់​បញ្ជាក់ព័ត៌មាន​លំអិតនៅឡើយ​ទេ ហើយ​ខាងអាណាព្យាបាលរបស់​កុមារី​រងគ្រោះ ក៏​មិនទាន់បាន​រៀបរាប់​ពី​ដំណើរ​ដើមទង និង​រឿងហេតុ​យ៉ាងណា​នោះដែរ ព្រោះ​ទាំង​អាណាព្យាបាលក៏ដូចជា​ម្ចាស់ផ្ទះ ដែល​ជនសង្ស័យយក​សព​កុមារី​ទៅ​ទុកចោល​នោះ ត្រូវបានកម្លាំង​សមត្ថកិច្ច​នាំខ្លួន​ទៅ​សាកសួរ និង​កំពុងស៊ើបអង្កេត​បន្តទៀត​៕​

349

 

Leave a Reply

(*) Required, Your email will not be published