កញ្ចប់​សុវត្ថិភាព «​ក​» ទាំង១៣ មានកញ្ចប់មួយចំនួន បើកចំហរ រួចជាស្រេច ហើយ​​ក្រុម​​ប្រឹ​​ក្សា​​​​ធម្ម​​នុញ្ញ នឹង​​ពិចារ​​ណា​​បន្ត​​ទៀត

, , Leave a comment

រាជធានី​ភ្នំពេញ ៖ តាម​ការ​បង្គាប់​​របស់ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញនៅ​​ព្រឹក​​ថ្ងៃ​ទី​​២៥ ខែ​សីហា ឆ្នាំ​​២០១៣ គណៈ​កម្មា​ធិការ​​ជាតិ រៀប​ចំ​ការ​បោះ​ឆ្នោត បាន​សម្រេច បើក​​កញ្ចប់​​សុវត្ថិ​ភាព ផ្ទៀង​ផ្ទាត់​​លទ្ធ​ផល​​ឆ្នោត ស្ថិត​ក្នុង​​ឃុំ​​ស្វាយ​​ជ្រះស្រុក​​ចិត្រ​​បុរី ខេត្តក្រចេះ ហើយ​គេ​រកឃើញថា មាន​ភាពមិនប្រក្រតី​ទាំង ១៣ ការិយាល័យ​។​ ​

 

ការបើក​កញ្ចប់​សុវត្ថិភាព "​ក​" នៅ​ការិយាល័យ​បោះឆ្នោត ចំនួន ១៣ ការិយាល័យ គេ​រកឃើញ​ភាពមិនប្រក្រតី គ្រប់​ការិយាល័យ​ទាំងអស់ ហើយ​កញ្ចប់​សុវត្ថិភាព មួយចំនួន​មាន​ភាព ចំហ​ស្រាប់​។ រូបភាព​នេះ គេ​អាច​វាយតម្លៃ​បាន​ថា កញ្ចប់​សុវត្ថិភាព "​ក​" បាន​ក្លាយជា​កញ្ចប់​អ​សុវត្ថិភាព នាំ​ឲ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​តំណាង​គណបក្ស សង្គ្រោះ​ជាតិ មានការ​ខកចិត្ត​យ៉ាងខ្លាំង​។​ ​

 

អ្នកសង្កេតការណ៍​ម្នាក់​បាន​ឲ្យ​ដឹងថា ក្នុងចំណោម កញ្ចប់​សុវត្ថិភាព «​ក​» ចំនួន ១៣ មាន​កញ្ចប់ ចំនួន ៨ ដែល​បើកចំហរ រួចជាស្រេច ឬក៏​មិនបាន​បិទ​ឲ្យ​ជិត តាម​នីតិវិធី និង​ច្បាប់បោះឆ្នោត​ទេ​។ រីឯ តួរ​លេខ នៃ​ចំនួន​សន្លឹកឆ្នោត ឥត​បានការ រវាង កំណត់ហេតុ ដែល​បានផ្តល់ ទៅ​ឲ្យ​ភ្នាក់ងារ គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់ពី​រាប់​សន្លឹកឆ្នោត រួច​ភ្លាម​និង​តួលេខ ដែល​ផ្តល់ ដោយ មន្ត្រី​បោះឆ្នោត​ឃុំ និង​មន្ត្រី​បោះឆ្នោត​ខេត្ត ខុសគ្នា គ្រប់​ទាំង ១៣ ការិយាល័យ​។

 

​ក្នុង​ការបើក​កញ្ចប់​សុវត្ថិភាព "​ក​" នៅ​ទីស្តីការ គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត លោក គួ​យ ប៊ុន​រឿន ជា​តំណាង​គណបក្ស សង្គ្រោះ​ជាតិ បាន​ទទូច​ឲ្យ​មាន​ការបើក កញ្ចប់​សុវត្ថិភាព "​ក​" ផ្សេងៗ​ទៀត​ដែល​គេ សង្ស័យថា មាន​ភាពមិនប្រក្រតី ប៉ុន្តែ​តំណាង​ក្រុមប្រឹក្សាធម្មនុញ្ញ បាន​បដិសេធ​។ ការបើក កញ្ចប់​សុវត្ថិភាព "​ក​" នោះ មានការ​ផ្ទៀងផ្ទាត់ លើ​ទម្រង់ ១១០៨ ទម្រង់ ១១០២ និង ១១០៤ ហើយ​គេ​រកឃើញ ភាពមិន​ប្រ​ក្រ​តី​ទាំង ១៣ ការិយាល័យ​។​

 

​ដោយសារ​មាន​បាតុភាព​បែបនេះ ក្រុមប្រឹក្សាធម្មនុញ្ញ នឹង​លើកយក​ករណីនេះ ទៅ​ពិភាក្សា​ពិចារណា រួច​នឹង​ចេញ សេចក្ដីសម្រេច​នៅពេល​ខាងមុខ​។ សូមបញ្ជាក់ថា មុនពេល​ក្រុមប្រឹក្សាធម្មនុញ្ញ បញ្ជា​ឲ្យ​គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត បើក​បើក​កញ្ចប់​សុវត្ថិភាព "​ក​" ដើម្បី​ផ្ទៀងផ្ទាត់ លទ្ធផល​បោះឆ្នោត គណបក្ស​សង្គ្រោះ​ជាតិ បាន​ទទូច​ឲ្យ​រក្សា កញ្ចប់​សុវត្ថិភាព "​ក​" នៅ​កន្លែង​មាន​សុវត្ថិភាព ប៉ុន្តែ​ពេល​មាន​បញ្ហា​បែបនេះ នាំ​ឲ្យ​មានរឿង​រ៉ាវ កាន់តែ​វែងឆ្ងាយ​៕ ​

Wat-Nec2 Wat-Nec Wat-Nec-3

 

Leave a Reply

(*) Required, Your email will not be published