យុ​វជន​ម្នាក់​​នេះ កើតមក​មាន​បេះដូង​ស្ថិតនៅក្នុង​ពោះ​គួរ​ឲ្យ​សង្វេគ

, , Leave a comment

ប្រទេស​ចិន ៖ ​ជាធម្មតាមនុស្ស​ទូទៅ​កើតមក គឺមាន​បេះដូង​របស់​ពួកគេ​ស្ថិតនៅ​ផ្នែក​ទ្រូង​ខាង​ធ្វេ​ង ។ ប៉ុន្តែសម្រាប់​បុរស​ជនជាតិ​ចិន​ម្នាក់នេះ ពិតជា​ចម្លែក​ណាស់ដែល​បេះដូង​របស់គាត់បែរ​ជា​ស្ថិតនៅ​ខុស​ទីតាំង​ធម្មតា​បែបនេះ​ទៅវិញ​នោះ ហើយ​ជា​ភ័ព្វសំណាងត្រូវបាន​វេជ្ជបណ្ឌិត​ផ្តល់​ការវះកាត់​ឲ្យ​ប្រសើរ​ឡើងវិញ បន្ទាប់ពី​បុរស​ចម្លែក​រូបនេះត្រូវបាន​ផ្តល់​អំ​ណោ​ច​ជាង ៣ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ។​  ដំណើរការ​វះកាត់​នេះត្រូវ​ប្រើ​ពេលវេលា​ជិត ១១ ម៉ោង ប៉ុន្តែជា​លទ្ធផលបេះដូង​របស់គាត់ ត្រូវបាន​រំកិល​ត្រង់​ឡើងលើដោយ​មិន​ផុតពី​ចុងដង្ហើម ។​

 

យុវជន Huang Rongming អាយុ ២៤ ឆ្នាំ កើត​មកជួប​ជីវិត​អភ័ព្វ ត្រូវ​បេះដូង​លេច​លយ​ពី​ខាងក្រោម​ស្រទាប់​ស្តើង នៃ​ស្បែក​ពោះ​របស់គាត់ ។ វេជ្ជបណ្ឌិត​បាន​រំពឹងថា ជំងឺ​ដ៏​កម្រ​នេះ នឹង​សម្លាប់​គាត់ ខណៈ​ក្រុមគ្រួសារ​ក៏​ក្រីក្រពុំមាន​លទ្ធភាព​លៃលក​ប្រាក់កាសសម្រាប់​ចំណាយ​ទៅលើ​ប្រតិបត្តិ​ការវះកាត់ ដើម្បី​ឲ្យ​ជីវិត​គាត់​វិល​មក​លក្ខខណ្ឌ​ប្រក្រតី​វិញ​បាន ។​ Huang បាន​លាក់បាំង​អ​ការ​​ដ៏​កម្រ​របស់គាត់រយៈពេល ២៤ ឆ្នាំ​មកហើយ ប៉ុន្តែជា​ចុងក្រោយគាត់​ត្រូវបាន​ជួយសង្គ្រោះ​ជីវិត​ដោយ​សប្បុរសជន បន្ទាប់ពី​គ្រូពេទ្យ​ម្នាក់បាន​បញ្ចុះបញ្ចូល​ឲ្យ Huang ប្រាប់​រឿងរ៉ាវ​របស់​គាត់​​ទៅ​ប្រព័ន្ធ​ផ្សាយ​ព័ត៌មាន ហើយ​ឲ្យ​ស្នើសុំ​សម្រាប់​ការ​បរិ​ច្ឆា​គ ចំពោះ​ការវះកាត់​នេះ ។​

 

​រឿងនេះក៏បាន​លេច​ឮជា​សាធារណៈ ហើយ​ក្នុង​រយៈពេល ៦ ថ្ងៃ​ប៉ុណ្ណោះ មាន​សប្បុរជន​ផ្តល់​អំណោយ​ប្រហែល ៩,៨០០ ដុល្លារ​អាមេរិក ។ បន្ទាប់​ទៀត មាន​សប្បុរសជន​ម្នាក់​ដែល​មិន​ប្រាប់​ឈ្មោះ​របស់គាត់ បានផ្តល់​ឲ្យ Huang នូវ​ទឹកប្រាក់ ២៤,៥០០ ដុល្លារ​អាមេរិក សម្រាប់​ថ្ងៃ​វះកាត់​នេះ ។​ ​ក្រុម​វេជ្ជបណ្ឌិត​បានធ្វើការ​វះកាត់ Huang យ៉ាង​ស្មុ​គ្រ​ស្មាញ និង​ជោគជ័យ នៅក្នុង​ខែមេសា ។ Huang បាន​ប្រាប់ China Daily ថា “​វា​ពិតជា​សុ​បិ​ន្ត​មួយ​ក្លាយ​ជាការ​ពិតមែន​! ។ ខ្ញុំ​នឹងមាន​ជីវិត​ធម្មតា​ដូច​អ្នកដទៃ​វិញ​ហើយ​!” ។​

 

​សូមបញ្ជាក់ថា បញ្ហា​បេះដូង​ស្ថិតនៅ​ខុស​ទីតាំង​តាំងពី​កំណើត​របស់ Huang គឺជា​លក្ខខណ្ឌ​ដ៏​កម្រ​មួយ ដែល​បាន​កើតឡើង​មកលើ​ទារក​ពី​ចន្លោះ ៥ ទៅ ៨ នាក់​ប៉ុណ្ណោះ ក្នុង ១ លាន​កំណើត។​ ​លោក Dong Niaguo ប្រធាន​ផ្នែក​វះកាត់​ជំងឺ​បេះដូង នៅ​មន្ទីរពេទ្យ​មិត្តភាព Wuhan បាន​និយាយថា “​វា​គឺ​អព្ភូតហេតុ​ដ៏​អស្ចារ្យ ដែល​គាត់​នៅតែមាន​ជីវិត​” ។​

 

​ក្រុមគ្រូពេទ្យ​វះកាត់ ត្រូវ​រំកិល​បេះដូង​របស់ Huang ឡើង​ចូលទៅក្នុង​ទ្រូង​របស់គាត់ ហើយ​ស្រោប​វា​ក្នុង​សំបក​ប្លា​ស្ទីក ។​ Huang បាន​ចែករំលែក​ថាៈ “​ខ្ញុំ​បាន​លង់​ស្នេហ៍​ទៅលើ​នារី​ម្នាក់​ខ្លាំងណាស់ ប៉ុន្តែ វា​បានបញ្ចប់​ទៅវិញ ដោយសារតែ​គ្រួសារ​របស់ខ្ញុំ គិតថា វា​គឺ​ខុសឆ្គង ដែល​ចែករំលែក​ស្នេហា​រ៉ូ​ម៉ែន​ទិច '​គ្មាន​អនាគត​' ទៅ​ស្ត្រី​វ័យក្មេង​ម្នាក់​បែបនេះ ហើយ​ណាមួយ​ទៀត បើ​នាង​ដឹងថា យើង​ស្ថិតក្នុង​លក្ខខណ្ឌ​បែបនេះ តើ​នាង​នឹងមាន​អារម្មណ៍​បែបណា​ទៅ​!” ។​

 

​បន្ទាប់ពី​ពោះ​ត្រូវ​សំ​បែ​ត​, មុខងារ​បេះដូង​ក៏​ដំណើរ​ការល្អ​ឡើងវិញ ហើយ​សុខភាព​ក៏​ធម្មតា ជាទី​បញ្ចប់ Huang បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ចំពោះ​សណ្តាន​ចិត្ត​ដ៏​ល្អ​រក​គ្មាន​របស់​បងប្អូន​សប្បុរ​សជន​ទាំងអស់ ដែល​បាន​ជួយ​ឲ្យ​ជីវិត​របស់គាត់ បាន​ត្រលប់មក​ស្ថានភាព​ធម្មតា​វិញ ៕​

Huang_3 Huang_1 Huang_2 Huang_4

 

Leave a Reply

(*) Required, Your email will not be published