កូន​គោ​ចម្លែក​​កើត​មក មានខ្លួន​​ ២ ត្រចៀក​ ៤ និង​ជើង​ ៨

, , Leave a comment

ញូ​ហ្សាឡេន ៖ ​កូន​គោ​ចម្លែក​មួយ​ក្បាល​ទើប​ចាប់កំណើត​នៅ New Zealand ដែលមាន​សណ្ឋាន​ខុសគេ​គឺ ខ្លួន​២ ត្រចៀក​៤ និង​ជើង​៨ ។​ ​លោក Neil Davy ជា​កសិករ​ប្រកប​របរចិញ្ចឹមគោ​យក​ទឹកដោះ​នៅ New Zealand បាន​ចែករំលែក​ប្រាប់​កាសែត NZ Farmer ថា កូន​គោ​នេះ​បានកើត​នៅ​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​របស់លោក​ហើយ​ចម្លែក​ខុសគេ ។ កូន​គោ​នេះ មាន​ដងខ្លួន​ជាប់​គ្នា មាន​ត្រចៀក​៤ និង​ជើង​៨ ។ Davy បាន​ប្រាប់ថា គោ​នេះ បាន​ស្លាប់​បន្ទាប់ពី​ចាប់កំណើត​ប៉ុន្មាន​ថ្ងៃ​មក ហើយ​ប្រសិនបើ​លោក​ពុំ​ទៅ​ទាន់​នោះ​ម្តាយ​របស់​វា​ក៏​ស្លាប់បាត់​ដែរ ។​

 

Davy បានធ្វើ "​ឆ្មប​" ឲ្យ​គោ​រាប់មិនអស់ ។ ដំបូង​លោក​គិតថា នេះ​ជា​គោ​ភ្លោះ ។ ប៉ុន្តែ​ពេល​សម្លឹង​ច្បាស់​ទើប​ដឹងថា វា​មាន​ដងខ្លួន​ជាប់​គ្នា ។​ ​តាម​វេជ្ជបណ្ឌិត​ផ្នែក​សត្វ Jonathan Spencer បកស្រាយ​ថា ករណី​ចម្លែក​នេះ អាស្រ័យ​ដោយ​ការបែងចែក​ពង​ពុំបាន​ស្មើ​ក្នុងពេល​មេគោ​ចាប់ផ្តើម​មានគភ៌ ។​

 

​នេះ​ពុំមែន​ជា​លើកដំបូង​ទេ មុននេះ​នៅ​ឆ្នាំ​២០១២ នា​ប្រទេស​ស្វី​ស​ក៏មាន​កូន​គោ កើតមក​មាន​ជើង​ដល់​ទៅ​៦ តែ​អ្នកវិទ្យាសាស្ត្រ​បាន​ឲ្យ​ដឹងថា ឱកាស​ម្រា​ប់រស់​នៅបាន​មាន​តិច​ណាស់ តែ​ក្រោយ​មកវា​បាន​លូតលាស់​ល្អប្រសើរ ។​

 

​ចំណែក​កាលពី​ខែ ១/២០១១ ក៏មាន​គោ​ក្បាល​២ កើត​នៅ Georgia អាមេរិក ។ ប្រការ​សំខាន់​គឺ​ក្បាល​របស់​វា​ទាំង​២ ចលនា​ឯករាជ្យ ហើយ​ស៊ីចុក​បាន​ដូចគ្នា ៕

 

 

Leave a Reply

(*) Required, Your email will not be published