រថយន្ត​រ៉ង់រ៉ូវែ បុក​​រថយន្ត​ស្តា​រី​ច​​ ដេក​ផ្ងា​ពោះ​ នៅ​មុខ​ហាង​ ម៉ាស្សា​រិ​ទ្ធី​យ៉ា​ម៉ាស្សា​ បណ្តាល​ឲ្យ​មនុស្ស​ពីរ​នាក់​​របួស​ធ្ងន់ និង​ខូច​ខាត​របស់​របរ​មួយ​ចំនួន​ធំ​

, , Leave a comment

រាជធានី​ភ្នំពេញ​ ៖ ហេតុ​ការណ៍​គ្រោះថ្នាក់ចរាចរណ៍​មួយ​នៅ​ចំណុច​ផ្លូវ​ខ្វែង​​បង្ក​ឡើង​ដោយ​រថយន្តរ៉ង់រ៉ូវែ បុក​នឹង​រថយន្ត​ស្តា​រី​ចខ្ទាត​​ផ្ងារ​ពោះ​ ។ ហេតុការណ៍​​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​១២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​ ២៥​ ខែ សីហា​ ឆ្នាំ ២០១៣​ នៅ​ចំណុច​ផ្លូវ​លេខ​៣៦០​កែង​ផ្លូវ​លេខ​១៦៣​ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ។​

 

​ប្រភព​ព​ត៌​មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ថា​ មុន​កើតហេតុ​ឃើញ​រថយន្ត​រ៉េ​ង​រ៉ូ​វើ​រ​ ពណ៌​ស​ អត់​មាន​ស្លាក​លេខ​ បើក​តាម​ផ្លូវ​លេខ​១៦៣​ក្នុង​ទិស​ដៅ​ពី​ជើង​ត្បូង​ ចំណែក​រថយន្ត​ស្តា​រិច​ ពណ៌​កណ្តុរ​ប្រមេះ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2K-7101​ បើក​តាម​ផ្លូវ​លេខ​៣៦០​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ជា​ផ្លូវបែក​ជា​បួន​ រថយន្ត​រ៉េ​ង​រ៉ូ​វើ​របា​ន​បុក​រថយន្ត​ស្តា​រិច​ពេញទំហឹង​ បណ្តាល​ឲ្យ​រថយន្ត​ស្តា​រិច​ផ្លោង​ក្រឡាប់​ទៅ​ចូល​ហាង​ម៉ាស្សា​រិ​ទ្ធី​យ៉ា​ម៉ាស្សា​ និង​ស្ទី​ម​ បណ្តាល​ឲ្យ​​សន្តិសុខម្នាក់​​ និង​​អ្នក​រត់​ម៉ូតូឌុបម្នាក់​​រង​របួសធ្ងន់​ រួម​ទាំង​​ម៉ូតូ​ ៣ ​គ្រឿង​​​ និង​របស់របរ​នៅ​ក្នុង​ហាង​ម៉ាស្សា​ជា​ច្រើន​ទៀត​​​ត្រូវ​ខូចខាត​ខ្ទេច​ខ្ទី​។

 

ប្រ​ភព​ខាង​លើ​បាន​បន្ត​ទៀត​ថា ជន​រង​គ្រោះ​ទាំង​ ២​ នាក់​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ ។​ ក្រោយ​កើតហេតុ​អ្នក​បើករថយន្ត​រ៉េ​ង​រ៉ូ​វើ​រ​រត់គេច​ខ្លួន​បាត់​ស្រមោល​ ។​ ចំណែក​រថយន្ត​ទាំង​ ២​ គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ទៅ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាច​ផ្លូវគោក​រង់​ចាំ​ដោះស្រាយ​ជា​ក្រោយ​ ៕

c1(30) c2(24)

 

Leave a Reply

(*) Required, Your email will not be published