រថយន្ត​ឡិច​ស៊ី​ស​ RX350​ បុក​និង​ម៉ូ​តួ​​ឃ្លី​ក ស្លាប់​ម្នាក់ និង​របួស​ធ្ងន់​ពីរ​នាក់​

, , Leave a comment

ខេត្តបន្ទាយមានជ័យ​ ​៖​ គ្រោះថ្នាក់​ចរាចរ​ណ៍​មួយ​​ បណ្តាល​ឲ្យ​មនុស្ស​​ម្នាក់​ ស្លាប់​នៅ​នឹង​កន្លែង​ ​ពីរ​នាក់​ផ្សេង​ទៀត​បាន​ទទួល​រង​របួស​ធ្ងន់​ ខណៈ​ដែល​​រថយន្ត​​មួយ​គ្រឿង​​បាន​ទៅ​បុក​​ជា​មួយ​នឹង​​ម៉ូតូ​ ​កាលពី​វេលា​ម៉ោងជាង​២​រំលង​អធ្រាត្រ​ ចំណុច​ផ្លូវបំបែក​ចួ​ល​នាគ​ទិព្វ​១​ ភូមិ​ក្បាលស្ពាន​១​ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​។

 

តាម​ប្រភព​ពី​សមត្ថកិច្ច​ជំនាញ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​កន្លែង​កើតហេតុ​ថា​ អ្នក​ជិះ​ម៉ូតូ​ប្រុស​ស្រីរ​បួ​ស​ធ្ងន់​ ២​ នាក់​ ស្លាប់​១​នោះ​​មាន​ ១.​ឈ្មោះ​ ហុង​ លី​ហ្វី​ឡុ​ង​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ជា​ឌុ​ប​(​ស្លាប់​),​ ២.​មឿ​ន​ ភេទ​ ប្រុស​ អាយុ​១៦​ឆ្នាំ​ រ​បូស​ធ្ងន់​ អ្នក​ទាំង ​២ ​រស់នៅ​ភូមិ​-​សង្កាត់​ផ្សារ​កណ្ដាល​,​ ៣.​យ៉ឹ​ន​ សំនៀង​ភេទ​ស្រី​ អាយុ​១៩​ឆ្នាំ​ រ​បូស​ធ្ងន់​ រស់នៅ​ភូមិ​កើត​ហា​តុ​ បម្រើ​ការ​នៅ​ហាង​ម៉ាស្សា​យីហោ​សៀមរាប​ អ្នក​ទាំង​៣​ជិះ​ម៉ូ​តួ​ម៉ាក់​ឃ្លី​ក​ស៊​រី​ឆ្នាំ​២០១៣​ ពណ៌​ក្រហម​អត់​ស្លាក​លេខ​ ។​ ចំណែក​រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស​ RX350​ ស៊េរី​ទំនើប​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2T-4344​ ។​ ក្រោយ​បង្កហេតុ​អ្នកបើកបរ​គេច​បាត់​ស្រមោល​។​ ចំណែក​បាន​អ្នក​​​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ ភ្លាម​ៗ​ផង​ដែរ​ ។​

 

ប្រភព​ខាង​លើ​បាន​បន្ត​ទៀត​ថា មុន​កើតហេតុ​រង​គ្រោះ​ទាំង​ ៣​ អ្នក​ជិះ​ម៉ួ​តូ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ពី​លិចទៅ​កើត​ដោយ​មាន​ល្បឿន​លឿន​ ។​ លុះ​មក​ដល់​កន្លែង​កើតហេតុ​រថយន្ត​បង្ក​បាន​ចេញពី​ផឹកស៊ី​នៅ​ហាង​ពន្លឺ​នាគ​ទិព្វ​១​ធ្វើ​ដំណើរ​ពី​ជើង​មក​ត្បូង​តាម​កំណាត់​ផ្លូវ​ប៉េ​តុង​ ដោយ​មាន​ភាព​ស្រវឹង​ផង​នោះ​ត្រូវ​ម៉ូតូ​បុក​ចំ​ទ្វារ​ផ្នែក​ស្ដាំ​បណ្ដាល​ឲ្យ​អ្នក​ឌុ​ប​បាក់​ក​ស្លាប់​នៅ​កន្លែង​ភ្លាម​។​ ​រី​២​នាក់​ដែល​ជិះ​ពីក្រោយ​ផ្លោង​ពីលើ​រថយន្ត​ទៅ​ម្ខាង​រថយន្ត​រង​របួសធ្ងន់​ ។​អ្នក​បើករថយន្ត​បាន​បើក​រត់​ប្រហែល​៣០០​ម៉ែត្រ​ទើប​ចុះ​ពី​រថយន្ត​រត់គេច​ខ្លួន​បាត់​ ។​

 

ក្រោយ​ហេតុ​គេ​សង្កេត​ឃើញ​សមត្ថកិច្ច​ជំនាញ​មក​វាស់វែង​ធ្វើ​កំណតហេតុ​ យក​រថយន្ត​បង្ក​និង​ម៉ូតូ​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក​នៅ​អធិការ​នគរបាល​ក្រុង​ដើម្បី​រង់ចាំ​ម្ចាស់ខ្លួន​ចូល​មក​ដោះស្រាយ​ ។ ចំណែក​អ្នក​រងរ​បូស​សមត្ថកិច្ច​ហៅ​រថយន្ត​អង្ក​ការ​កា​ម៉ា​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​និង​ម្នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​គ្លីនិក​ឯកជន​ប៉ោយ​ប៉េ​ត​៕​

b3(22) b2(30)

 

Leave a Reply

(*) Required, Your email will not be published