អាស្រ័យធម្មជាតិកាត់តែងរាងកាយ “ពិសេស” ទើបធ្វើឲ្យ Sex របស់ពួកវា កា្លយជារឿងដ៏សែន…វេទនា ។ ប្រិយមិត្តជាទីរាប់អាន សូមរីកទស្សនាសម្រាប់ថ្ងៃចុងសប្តាហ៍នេះទាំងអស់គ្នា!អម្បូរអណ្តើករស់នៅលើគោក វាមានស្នូកប៉ោងខ្ពស់ ។ នេះជាឧបសគ្គដ៏ធំធេង សម្រាប់ដំណើរឡើង “ឋានសួគ៌” ។ ដោយសារតែគែមឆ្នូករបស់អណ្តើកញី ធ្វើឲ្យជំហររបស់អាឈ្មោល ពិតជាគ្មានលំនឹង ហេតុនេះ ជារឿយៗ វារកកលចង់ដួល… ។ … រួចក៏ប៉ះជើងឡើងលើ ។ រាល់ពេលរង “គ្រោះ” បែបនេះ វាត្រូវចាប់ផ្តើមសារជាថ្មី ។ ប្រការនេះ ពិតជាទណ្ឌកម្មលោកីយ៍ ព្រោះថា ការវិលមកស្ថានភាពដើម ដ៏សែនលំបាកពេកក្រៃ ដោយជើងរបស់វាខ្លីៗពេក ។ វាត្រូវរលាស់ជើងខ្វៃៗ មួយសន្ទុះ ដើម្បីយក “អេឡង់” វិលមកសភាពដើមវិញ ហើយបន្ត “វាយប្រហារ” ។ គ្រោះថ្នាក់ ៤ ទៅ ៥ ដង ពេលឡើង “ឋានសួគ៌” ១លើកៗ គឺជាទម្លាប់របស់វាទៅហើយ! ។
Leave a Reply