ប្រទះ​ឃើញ​បុរស​សំណង់​​ដេក​ស្លាប់​ក្នុង​បន្ទប់​ជួល

, , Leave a comment

រាជធានីភ្នំពេញ ៖ បុរស​ជា​កម្មករសំណង់​ម្នាក់ដេកស្លាប់​នៅក្នុងបន្ទប់​ជួល​របស់ខ្លួនក្រុមគ្រួសារ​អះអាងថា មាន​ជំងឺខ្សោយបេះដូង រីឯ​សមត្ថកិច្ច​ដែល​ចុះ​ធ្វើកោសល្យវិច័យសន្និដ្ឋានថាគាំងបេះដូងហេតុ​ការភ្ញាក់ផ្អើល​នេះ​កើតឡើង កាលពី​វេលា​ម៉ោង ៣ ​ទៀបភ្លឺ​ថ្ងៃទី​ ២៤ ខែ សីហា ​ឆ្នាំ​ ២០១៣​ស្ថិតនៅក្នុង​បន្ទប់​ជួលក្រុមទី​ ៦ ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

 

​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ឃឿន ឃី ភេទ​ប្រុស​អាយុ​ ៣៣ ​ឆ្នាំមាន​មុខរបរ​ជាក​ម្មករ​សំណង់​ស្នាក់នៅ​ក្នុងភូមិ សង្កាត់​កើតហេតុ មាន​ស្រុកកំណើត​នៅ​ភូមិ​កំពោ​ធ ឃុំ​ទ្រព្យ ស្រុក​បាធាយ ខេត្តកំពង់ចាម មាន​ប្រពន្ធ​ឈ្មោះ ហៀ​ង សូត្រ អាយុ​២២​ឆ្នាំមាន​មុខរបរ​ជាក​ម្ម​ការិនី​ស្នាក់នៅ​ជាមួយគ្នា មានកូន​ពីរ​នាក់​ប្រុស​១​ស្រី​១ ។​

 

​ក្រុមគ្រួសារ​បាន​ឲ្យ​ដឹងថា កាលពី​ល្ងាច​ជនរងគ្រោះ ចេញ​មកពី​ធ្វើការ​សំណង់ មាន​លក្ខណៈ​ធម្មតា​នោះទេ លុះ​ចូលដេក​ជុំ​កូន​ប្រពន្ធ រហូតដល់​វេលា​ម៉ោង​៣​ទៀប ទើប​ដឹងថា ជនរងគ្រោះ​ស្លាប់​ក្នុងស្ថានភាព រ៉ឹង​ទៅហើយ មិនដឹង​តាំងពី​ពេលណា​មក​នោះទេ ហើយក៏​មានការ​ភ្ញាក់ផ្អើល​តែម្តងទៅ ។ ក្រុមគ្រួសារ បាន​បន្តថា ជនរងគ្រោះ​មាន​ជំងឺខ្សោយបេះដូង​ជាច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​ពេលដែល​មិន​ស្រួលខ្លួន​ពិសា​ថ្នាំ​បន្តិចបន្តួច​ធូ​រស្រាន​ឡើងវិញ​ទៅ​។​

ភ្លាមៗ​នោះ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះទៅពិនិត្យ​សាកសព​រួច​សន្និដ្ឋានថា ជនរងគ្រោះ​ស្លាប់​ដោយសារ ជំងឺ​គាំងបេះដូង រួច​ហើយក៏​ប្រគល់​សាកសព​ទៅ​ឲ្យ​ក្រុមគ្រួសារ​ដឹកយក​ទៅកាន់​ស្រុកកំណើត​ដើម្បី​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​៕​

1-4672 3-1541

 

Leave a Reply

(*) Required, Your email will not be published