ក្លឹប​កម្សាន្ត​យីហោ​ វិមាន​រៀម សម្បូរ​រឿង​រ៉ាវ​អា​ស្រូវ​ តែ​​បិទ​បាំង​ព័ត៌​មាន​បាន​ល្អ​

, , Leave a comment

ខេត្តបាត់ដំបង ៖ ក្លឹប​កម្សាន្ត​យីហោ​ វិមាន​រៀមដែល​មា​នទី​តាំងនៅ​ស្ថិត​នៅ​បណ្ដោយ​ផ្លូវជាតិ​ ៥៧A​ (​ផ្លូវជាតិ​លេខ​១០​ចាស់​)​ ក្នុងភូមិ​ កម្មករ​ សង្កាត់​ស្វាយប៉ោ​ ក្រុង​-​ខេត្ដ​បាត់ដំបងតែងតែ​កើតមាន ​រឿងរ៉ាវ​ជា​ញឹកញាប់ហើយ​សន្តិសុខ​ និង​មេកា តែង​តែ​ចូលចិត្ត​បង្កហេតុ ចាប់វាយ​ភ្ញៀវ​ជា​ញឹកញាប់ គ្មាន​នរណា​ហ៊ាន​ប្តឹងដោយសារតែ​ម្ចាស់​ក្លឹប​កម្សាន្ត​វិមាន​រៀម នេះ​មាន​ខ្នងបង្អែក​ធំៗ​ជាច្រើន​។​

 

បើ​តាម​សម្ដី​របស់​ជន​រង​គ្រោះ​បាន​រៀប​រាប់​ប្រាប់​អ្នក​យក​ព័ត៌មាន​កាលពី​ ព្រឹក​ថ្ងៃ​ទី​២៤​ ខែសីហា​ ឆ្នាំ​២០១៣​ថា​ សន្ដិសុខ​ និង​មេការ​នៅ​ក្លិប​កម្សាន្ដ​វិមាន​ រៀម​បាន​ចាប់​វាយ​ពួក​គេ​ឱ្យ​រង​របួសធ្ងន់​ ពេល​ដែល​ចូល​ទៅ​ផឹកស៊ី​រាំ​កម្សាន្ដ​ដើម្បី​ បំបាត់ទុក្ខ​កង្វល់​ និង​បន្ធូ​អារម្មណ៍​ពី​ការ​ងារ​ ។​

 

​ជន​រង​គ្រោះ​ដែល​រង​របួស​ត្រូវ​សន្ដិ​ សុខ​ និង​មេការ​វាយ​ឱ្យ​របួស​បានឱ្យ​ដឹង​ ថា​ ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ ម៉ោង​១២​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩​ ខែ​ សីហា​ ឆ្នាំ​២០១៣​ ហើយ​ពេល​ដែល​ពួក​ គេ​កំពុង​អង្គុយ​ផឹកស៊ី​ត្រូវ​សន្ដិសុខ​ និង​ មេការ​ចាប់​វាយ​នៅ​ខាង​មុខ​ក្លិប​មួយ​នេះ​ ដែល​នៅ​ក្បែរ​កន្លែង​នគរបាល​ តែ​មិន​ ត្រូវ​បាន​នគរបាល​ហ៊ាន​ចូល​ទៅ​ជួយ​អន្ដ​ រាគ​មន៍​ឡើយ​ ។​ ការ​ដែល​នគរបាល​មិន​ ហ៊ាន​ចូល​ទៅ​អន្ដរាគមន៍​ ក៏​ព្រោះតែ​គេ​ដឹង​ថា​ ថៅកែ​ក្លិប​កម្សាន្ដ​វិមាន​រៀម​ដែល​​ ។​

 

​បុរស​រង​គ្រោះ​ទី​១.​ឈ្មោះ​ធឿ​ន​ ធុន​ អាយុ​២៨​ឆ្នាំ​ រង​របួស​បែកក្បាល​ និង​មុខ​ ទី​២.​ឈ្មោះ​ក្លឹង​ អាយុ​១៩​ឆ្នាំ​ រង​របួស​ដៃ​ និង​ទី​៣.​ឈ្មោះ​ស្រឿ​ន​ ស្រ៉ី​ ហៅ​ម៉ា​ប់​ អាយុ​៣៣​ឆ្នាំ​ រង​របួស​ក្បាល​ និង​មុខ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ដង្កោ​ទាប​ សង្កាត់​ទួល​តា​ឯក​ ក្រុង​-​ខេត្ដបាត់ដំបង​ ជា​កម្ម​ ករ​សិប្បកម្ម​នៅ​ក្នុង​ខេត្ដបាត់ដំបង​ ។​

ជន​រង​គ្រោះ​ទាំង​៣​បាន​អះអាង​ថា​ នៅ​យប់​កើតហេតុ​ពួក​គេ​មាន​គ្នា​៤​នាក់​ ទៅ​ផឹកស៊ី​នៅ​ក្លិប​ខាងលើ​នេះ​ ក្រោយ​ពី​ ផឹក​បាន​មួយសន្ទុះ​ក៏​ឱ្យ​ម្នាក់​អង្គុយ​ចាំ​តុ​ និង​គ្នា​គេ​៣​នាក់​ទៀត​បាន​ឡើង​ទៅ​រាំ​ លេង​ ។​ ពេល​កំពុង​រាំ​ក៏​មាន​ភ្ញៀវ​ច្រាន​ ខ្នង​ពួក​ខ្លួន​ ហើយ​ថែម​ទាំង​និយាយ​គំរាម​ ថា​ រាំ​ឱ្យ​ប្រយ័ត្ន​កុំ​ជាន់​ក្មេង​តូចៗ​ ។​ មិន​ តែ​ប៉ុណ្ណោះ​អ្នក​រាំ​ដែល​បាន​ច្រាន​ខ្នង​នោះ​ និយាយ​មិន​ទាន់​ផុត​ពី​មាត់​ផង​ គេ​ក៏​ច្រាន​ ម្ដងទៀត​ ទើប​កើតរឿង​ប្រតាយប្រតប់​ គ្នា​តែ​ម្ដង​ ។​ ស្រប​ពេល​នោះ​មេការ​នៃ​ ក្លិប​កម្សាន្ដ​មួយ​នេះ​ ដែល​គេ​ស្គាល់ឈ្មោះ​ បារាំង​ និង​សន្ដិសុខ​ម្នាក់​ទៀត​បាន​ចាប់​ ពួក​ខ្លួន​ (​ចាប់​ឈ្មោះ​ធឿ​ន​ ធុន​)​ មក​ខាង​ ក្រៅ​វាយដំ​ ។​ ពេល​នោះ​គ្នា​គេ​ម្នាក់​ទៀត​ ឈ្មោះ​ស្រឿ​ន​ ស្រ៉ី​ ហៅ​ម៉ា​ប់​ ក៏​បាន​លោត​ ចូល​មក​ជួយ​ក៏​ត្រូវ​ដែល​រាំ​ច្រាន​ខ្នង​ និង​ សន្ដិសុខ​ក្លិប​មួយ​នេះ​ព្រួត​ដៃ​គ្នា​វាយ​ បណ្ដាល​ឱ្យ​ទ្រោម​ខ្លួន​នៅ​កន្លែង​វង់​រាំ​តែ​ ម្ដង​ ។​

ជន​រង​គ្រោះ​ទាំង​៣​បាន​និយាយ​ថា​ ការ​ដែល​មេការ​ និង​សន្ដិសុខ​ក្លិប​កម្សាន្ដ​ វិមាន​រៀម​អាច​វាយដំ​មក​លើ​ពួក​គេ​តាម​អំពើ​ចិត្ដ​ ហើយ​មិន​បាន​ឃាត់​ភាគី​ភ្ញៀវ​ ម្ខាង​ទៀត​ដែល​សង្ស័យ​ជា​បក្ខពួក​ខាង​ថៅកែ​ក្លិប​ គឺជា​ទ​ង្វើ​ខុសច្បាប់​រំលោភ​បំពាន​ ដល់​ភ្ញៀវ​ដែល​បាន​ចូល​ទៅ​ផឹកស៊ី​នៅ​ក្លិប​ មួយ​នេះ​ ។​ មួយវិញទៀត​ មន្ដ្រី​នគរបាល​ ឈរ​យាម​ការពារ​នៅ​ក្បែរ​នោះ​ ហើយ​ បានឃើញ​ហេតុការណ៍​នេះ​ដែរ​ តែ​មិន​ បាន​ចូល​ទៅ​ជួយ​អន្ដរាគមន៍​គេ​អាច​ចាត់​ទុក​ថា ​ព្រោះតែ​ខ្លាច​អំណាច​លុយ​ និង​ខ្នង​ថៅកែ​ក្លិប​ក៏​ថា​បាន​ ។​

ជន​រង​គ្រោះ​ទាំង​៣​នាក់​បានឱ្យ​ដឹង​ថា​ ចំពោះ​ករណី​សន្ដិសុខ​ និង​មេការ​ដែល​បាន​ វាយ​មក​លើ​ខ្លួន​នេះ​ពួក​គេ​បាន​ដាក់​ពាក្យបណ្ដឹង​រួច​ហើយ​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​ កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ បាត់ដំបង​រួច​ហើយ​ ដើម្បី​ឱ្យ​សមត្ថកិច្ច​ ចាត់ការ​តាម​ផ្លូវច្បាប់​ ។​ មិនតែប៉ុណ្ណោះ​ បាន​ទាមទារ​សំណង​ជំងឺ​ចិត្ដជា​ប្រាក់​២​លាន​ រៀល​ តែ​បណ្ដឹង​របស់​ពួក​គេ​មាន​រយៈពេល​ ៥​ថ្ងៃ​មក​ហើយ​សមត្ថកិច្ច​នៅ​ពុំ​ទាន់​បាន​ ការ​ទទួល​ដោះស្រាយ​អ្វី​សោះ​ ។​

ទាក់ទិន​នឹង​ករណី​សន្ដិសុខ​ និង​មេការ​ ចាប់​វាយ​ភ្ញៀវ​នេះ​ម្ខា​ស់​ក្លិប​វិមាន​រៀម​ ឈ្មោះ​ជ្រិ​ន​ រៀម​ បាន​បដិសេធ​ថា​ គ្មាន​ ករណី​វាយតប់​ណាមួយ​នៅ​ក្លិប​របស់​គាត់​ នោះ​ទេ​ ។​ ចំណែក​មន្ដ្រី​នគរបាល​កា​រិ​យា​ ល័យ​ព្រហ្មទណ្ឌ​ខេត្ដ​បាន​បញ្ជាក់​ដែរ​ថា​ ចំពោះ​ករណី​ខាងលើ​នេះ​សមត្ថកិច្ច​បាន​ទទួល​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​ ហើយ​តែ​ នៅ​ពុំ​ទាន់​ឆ្លងកាត់​ថ្នាក់លើ​នៅឡើយ​ ។​

តាម​ប្រភព​ព័ត៌មាន​ពី​ភ្ញៀវ​ផ្សេងៗ​ ទៀត​ដែល​ធ្លាប់​ចូល​ទៅ​ផឹកស៊ី​នៅ​ក្លិប​មួយ​ នេះ​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ សន្ដិសុខ​ និង​មេ​ ការ​ដែល​មាន​សាច់ដុំ​ធំៗ​តែងតែ​វាយ​ ភ្ញៀវ​ជា​ញឹកញាប់​មិន​លួស​ខែ​ ប៉ុន្ដែ​ជន​រង​ គ្រោះ​មិន​ហ៊ាន​ប្ដឹងផ្ដល់​ ព្រោះតែ​ខ្លាច​ អំណាច​លោក​ថៅ​ក្លិប​ដែល​មាន​ខ្នងបង្អែក​ ធំ​ ។​  កន្លង​ទៅ​គេ​បានដឹង​ថា​ សូ​ម្បី​តែ​ក្មួយ​ ឯកឧត្ដម​ម្នាក់​ក៏​ត្រូវ​សន្ដិសុខ​នៅ​ក្លិប​មួយ​ នេះ​វាយ​ឱ្យរ​បួ​ូ​ស​ដូច​បុរស​រង​គ្រោះ​ទាំង​៣​ ខាងលើ​នេះ​ដែរ​ ក៏​ប៉ុន្ដែ​ជន​រង​គ្រោះ​មិន​ ហ៊ាន​ប្ដឹង​ ។​ ដូច្នេះ​ទម្រាំ​ថ្នាក់​ជន​រង​គ្រោះ​ ដែល​គ្មាន​អំណាច​ចូល​ទៅ​កម្សាន្ដ​សប្បាយ​ ល្មមៗ​ហ៊ាន​អី​នឹង​ប្ដឹង​ថៅកែ​ក្លិប​ខាងលើ​ នេះ​? ៕

dsc07978(1) 240820131727

 

Leave a Reply

(*) Required, Your email will not be published