ស្ត្រី​ម្នាក់​សន្លប់ ពេល​កំពុង​ជិះ ជណ្តើរយន្ត នៅ​អាគារ កាណាឌីយ៉ា ពេល​ដាច់​ភ្លើង​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដែល​គេ​មិន ស្គាល់​អត្តសញ្ញាណ​បាន​សន្លប់ បាត់ស្មារតី កាលពី​រសៀល​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៣ ខណៈដែល​ស្ត្រី​រងគ្រោះ​រូបនេះ កំពុង​ជិះ​ជណ្តើរយន្ត​នៅក្នុង​អាគារ កាណាឌីយ៉ា ស្ថិតនៅ​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ នៅពេល​មាន​ករណី​ដាច់​ភ្លើង ដែល​នាំ​ឲ្យ​គាំង​ជណ្តើរយន្ត ។​

 

​យោងតាម​សេចក្តីរាយការណ៍ មួយ​បាន​ឲ្យ​ដឹងថា ខណៈដែល​ជនរងគ្រោះ​កំពុង​ជិះ​នៅក្នុង​ជណ្តើរយន្ត នៃ​អាគារ កាណាឌីយ៉ា ស្រាប់តែ​ពេលនោះ ភ្លើង​ដាច់​នៅវេលា​ម៉ោង ៣​រសៀល ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៣ ក៏​ធ្វើ​ឲ្យ ជណ្តើរយន្ត​គាំង ហើយ​នៅពេលនោះ​ស្ត្រី​រងគ្រោះ ដែល​ស្ថិតនៅក្នុង​បន្ទប់ នៃ​ជណ្តើរយន្ត​សន្លប់​ស្តូកស្តឹង​តែម្តង​។​

 

​សេចក្តីរាយការណ៍​បាន​បន្តថា ក្រោយពី​ទទួលបាន ព័ត៌មាន​ខាងលើនេះ រថយន្ត​សង្គ្រោះបន្ទាន់​របស់​មន្ទីរ​ពេទ្យ កាល់ម៉ែត បាន​ទៅ​ដឹក​ជន​គ្រោះ​ភ្លាមៗ ទៅកាន់​មន្ទីរពេទ្យ​៕​

 

 

Leave a Reply

(*) Required, Your email will not be published