សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​បានធ្វើ​ការចាប់​ឃាត់ខ្លួន​យុវជន​២​នាក់ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៣ ខែ​សីហា ឆ្នា​២០១៣ នៅតាម​ផ្លូវ​៥៩៨ កែង​ផ្លូវ​៣១៥ ស្ថិតក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក បន្ទាប់ពី​ពួកគេ​ទាំង​២​នាក់​បានធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​និស្សិត​ស្រី​​ម្នាក់​។​

 

​បើតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​២​នាក់​ខាងលើនេះ​មានឈ្មោះ ទេព សុ​ណា ភេទ​ប្រុស អាយុ១៦​ឆ្នាំ ជា​សិស្ស ស្នាក់​ផ្ទះ​លេខ​៦៧ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក និង​ម្នាក់ទៀត​ឈ្មោះ​ អ៊ឹម យ៉ូន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​អ្នក​រើស​អេត​ចាយ ស្នាក់នៅ​ម្តុំ​អូរ​បែកក្អម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ជិះ​ម៉ូតូ​ម៉ាក សេ​១២៥ ស៊េរី​២០០៣ មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំ​ពេញ 1BU-1294 ដើម្បី​ធ្វើ​សកម្មភាព​។ ចំណែកស្ត្រី​រង​គ្រោះ​មាន​ឈ្មោះ មឿ​ន ម៉ា​ល័យ ភេទ​ស្រី ជា​និស្សិត ស្នាក់​នៅផ្ទះ​លេខ​៧៧​អឺ​សូន្យ ផ្លូវ​៨៨ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​។​

 

​បន្ទាប់ពី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ រួមទាំង​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច​នាំ​យកមក​កាន់​អធិការដ្ឋាន​ខណ្ឌ ​ដើម្បី​កសាង​សំ​ណុំ​រឿង​​បញ្ជូន​ទៅកាន់​តុលាការ​។ ចំណែក​កាបូប​សមត្ថកិច្ច​បានប្រគល់​ទៅ​ឲ្យ​ជនរងគ្រោះ​វិញ​៕

fff (1) fff (2)

 

Leave a Reply

(*) Required, Your email will not be published