លោក ប៉ែន វាសនា ហៅ ឌឿ​ន លួច​ដឹកឈើ​តាម​រថយន្ត​យី​ឌុប ចេញពី​ស្រុក​សេ​សាន​រៀងរាល់​យប់​

, , Leave a comment

ខេត្តស្ទឹងត្រែង ៖ មេឃុំ​និង​សហគមន៍ ការពារ​ព្រៃឈើ ឃុំ​ស្រែគរ ស្រុក​សេសា​ន បាន​ឲ្យ​ដឹងថា សព្វថ្ងៃនេះ ឈើ​ប្រណីត​អារ​ជ្រុង កំពុង​ត្រូវបាន​គេ​ដឹកជញ្ជូន តាម​សា​ឡង់​ឆ្លងទន្លេ ពី​ត្រើយម្ខាង​នៃ​ភូមិ ស្រែគរ​២ ឡើងទៅកំពង់ទឹក ភូមិ​ស្រែគរ​១ ហើយ​មាន​រថយន្ត ដឹក​ប្រភេទ​យី​ឌុប ចាំ​ដឹកជញ្ជូន​បន្ត​ចេញពី​ភូមិ ដោយ​មិនមាន​សមត្ថកិច្ច ជំនាញ​ចុះ​ត្រួតពិនិត្យ និង​ទប់ស្កាត់​ឡើយ​។​

 

​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ មានការ​ព្រួយបារម្ភ និង​អំពាវនាវ​ឲ្យ​លោក កុល សំអុល អភិបាលខេត្ត​ស្ទឹងត្រែង ទប់ស្កាត់​ជាបន្ទាន់ នូវ​សកម្មភាព ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ដែល​កំពុង​កើតមាន​យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​ការបង្ក្រាប​។ សកម្មភាព​ដឹកជញ្ជូន​ឈើ​ពេលខ្លះ ធ្វើឡើង​នៅពេល​យប់ ចាប់ពី​ម៉ោង ១០​យប់​ទៅដល់​ម៉ោង ៣​ទៅ​៤​ទៀបភ្លឺ ដោយ​ប្រើប្រាស់ ឡាន​កែឆ្នៃ​របស់ លោក ប៉ែន វាសនា ហៅ ឌឿ​ន ជា​មេ​ឈ្មួញ​ដុះ​ស្លែ នៅ​ភូមិ​ច្រប់ ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង ចាំ​ឆ្មក់​លួច​ដឹកឈើ​ជា​រៀងរាល់​យប់ ។ ​

 

សមត្ថកិច្ច​បានបញ្ជាក់​ទៀតថា លោក ប៉ែន វាសនា ហៅ ឌឿ​ន ត្រូវជា​បងថ្លៃ​លោក ឡត ម៉ា​រ៉​ន ជា​មេ​ប៉ុស្តិ៍​ក្បាល​រមាស ជា​អ្នក​ចាំ​បើកផ្លូវ ពេល​ឡាន​ដឹកឈើ​ចេញ​ម្តងៗ​។ ឈើ​ដែល​ក្រុមហ៊ុន ដឹកជញ្ជូន​ចេញ​មិនមែនជា​ឈើ ប្រមូលបាន​ពី​ការសម្អាត​បាត​អាង វា​រី​អគ្គិសនី​នោះ​ទាំងស្រុង​ទេ គឺជា​ឈើ​ប្រមូល​ទិញ ពី​អ្នក​កាប់​នៅក្នុង​តំបន់​ព្រៃ​ផ្សេងៗ ក្រៅ​បរិវេណ​អាង​ស្តុក​ទឹក ហើយ​ឈើ​មួយចំនួនធំ គឺ​កាប់​ចេញពី​តំបន់ភ្នំ​ក្រឡា​ពស់ និង​តំបន់​ឧទ្យាន ជាតិ​វីរៈ​ជ័យ​។​

 

ប្រជាពលរដ្ឋ​ចាប់ផ្តើម​មានការ​ព្រួយបារម្ភ បន្ទាប់ពី​ក្រុមហ៊ុន អាំង អែន អាសូ​ស៊ី​អេ​ត ឡ​យ័រ ទទួលបាន​អាជ្ញាប័ណ្ណ​កាប់​ឈើ និង​នាំចេញ​ឈើ​តាម​រោងចក្រ ដែល​បាន​ប្រមូល​ពី​ការសម្អាត អាង​ស្តុក​ទឹក​វា​រី​អគ្គិសនី សេ​សាន​ក្រោម​២ ។ យ៉ាងណាក៏ដោយ​លោក សាន ច​យ ជា​តំណាង ក្រុមហ៊ុន អាំង អែន អាសូ​ស៊ី​អេ​ត ឡ​យ័រ បាន​បញ្ជាក់ថា ឈើ​ដែល​ក្រុមហ៊ុន​ដឹកជញ្ជូន​ចេញ គឺជា​ឈើ​ប្រមូលបាន មកពី​ការសម្អាត​អាង​ស្តុក​ទឹក ហើយ​ការដឹកជញ្ជូន​ចេញ គឺមាន​អាជ្ញាប័ណ្ណ​ប៉ុន្តែ​បើ​ឈើ​ទាំងនោះ​ស្របច្បាប់ ចាំបាច់​ដឹកជញ្ជូន ពេលយប់​ធ្វើ​អ្វី​៕

Wat-57 WaT-2408132

 

Leave a Reply

(*) Required, Your email will not be published