តោះទៅ​ទស្សនា​ ​ឋានសួគ៌​ធម្មជាតិ នៃ​ខេត្តកោះកុង​ ទាំង​អស់​គ្នា​

, , Leave a comment

ខេត្ត​កោះ​កុង​ ៖ ​ទឹកធ្លាក់​តា​តៃ ជា​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ ស្ថិតនៅ​ចម្ងាយ​២០​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តកោះកុង ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៤៨ ក្នុងភូមិ​តា​តៃ ឃុំ​តា​តៃ ស្រុក​ស្មាច់មានជ័យ​។ រមណីយដ្ឋាន​មួយ​នេះ ទើបតែ​រៀបចំ​បាន​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​បាន​យ៉ាងច្រើន​កុះករ​។​

 

​ហេតុដែល​នាំ​ឲ្យ​រមណីយដ្ឋាន​ទឹកធ្លាក់​តា​តៃ អាច​ទាក់ទាញ​ភ្ញៀវទេសចរ​បាន​យ៉ាងច្រើន​កុះករ​នោះ ក៏​ព្រោះតែ​រមណីយដ្ឋាន​នេះ​មាន​ទឹកថ្លា​ក់​២​ជាន់ ថ្លា​ដូច​កញ្ចក់ ដោយ​ជាន់​ទី​១​មាន​កម្ពស់​ពី​៥​ទៅ​៦​ម៉ែត្រ និង​ជាន់​ទី​២​មាន​កម្ពស់​១២​ទៅ​១៥​ម៉ែត្រ ហើយ​ហូរ​ធ្លាក់​តាម​ជម្រាល​ថ្ម ទើប​ធ្លា​ក់លើ​រាងកាយ​ទេសចរ ដែល​ងូត​កម្សាន្ត​។ សព្វថ្ងៃ ទឹកធ្លាក់​តា​តៃ​ត្រូវបាន​អាជ្ញាធរ​ប្រចាំ​តំបន់​ខិតខំ​រៀបចំ ឲ្យ​ក្លាយជា​រមណីយដ្ឋាន​គំរូ​របស់​ខេត្តកោះកុង ដើម្បី​ទទួល​ស្វាគមន៍​ទេសចរ​ជាតិ និង​អន្តរជាតិ​។ លើសពីនេះទៅទៀត រមណីយដ្ឋាន​ទឹកធ្លាក់​តា​តៃ មាន​បឹង​មួយ​ឈ្មោះថា បឹង​កា​ឡូ នៅ​ទីនោះ​មាន​ទូក​សម្រាប់​ភ្ញៀវទេសចរ​ជួល​ស្នាក់នៅ ប្រកបដោយ​ភាព​អណ្តែតអណ្តូង​លើ​ផ្ទៃ​ទឹក និង​មាន​បម្រើ​សេវាកម្ម​ម្ហូបអាហារ​យ៉ាង​សម្បូរបែប រួមទាំង​ការ​ជិះទូក​ទស្សនា​ទិដ្ឋភាព​ជីវចម្រុះ​ផ្សេងៗ​ទៀត យ៉ាង​ត្រេកត្រអាល​។​

 

ទេសចរ​គ្រប់រូប ពេល​បាន​ទៅដល់​ទឹកធ្លាក់​តា​តៃ​ហើយ ហាក់​មិន​ចង់​វិល​វិញ​ឡើយ ពោលគឺ​ចង់​នៅ​ស្រូបយក​ខ្យល់​បរិសុទ្ធ​ពី​ធម្មជាតិ​ដ៏​កម្រ​នៅលើ​បឹង​កា​ឡូ និង​គយគន់​ព្រៃព្រឹក្សា​ដ៏​ខៀវស្រងាត់ ដុះ​ជា​ជូរ​អម​សងខាង​បណ្តោយ​បឹង​។​ ​អំណោយ​ពី​ធម្មជាតិ​ទាំងនេះ ធ្វើ​ឲ្យ​រមណីយដ្ឋាន​ទឹកធ្លាក់​តា​តៃ មាន​សម្រស់​ដ៏​ត្រកាល និង​ជាទី​ទាក់ទាញ​៕​

koh kong (6) koh kong (5) koh kong (4) koh kong (2) koh kong (1) koh kong (3)

 

Leave a Reply

(*) Required, Your email will not be published