ប្រទះឃើញ​បុរស​ម្នាក់​អង្គុយ​ស្លាប់ លើ​ចាន​បង្គន់​ក្នុង​បន្ទប់ទឹក ដោយសារ​គាំងបេះដូង​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​អង្គុយ​ស្លាប់​លើ​ចាន​បង្គន់ ក្នុង​បន្ទប់ទឹក កាលពី​វេលា​ម៉ោង ៤ និង ២០​នាទី រសៀល​ថ្ងៃទី​២៣ សីហា ២០១៣ នៅក្នុង​ផ្ទះ​លេខ​១៥ នៃ​ជា​ន់ទី​៣ តាម​បណ្ដោយ​ផ្លូវ​លេខ​១៦៦ ស្ថិតក្នុង​ក្រុមទី​៩ ភូមិ​២ សង្កាត់​អូរឫស្សី​ទី​៤ ដោយ​សមត្ថកិច្ច​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​សន្និដ្ឋានថា បុរស​នោះ ស្លាប់​ដោយសារ​គាំងបេះដូង និង​មាន​ផ្ទុក​ជំងឺអេដស៍​ផងដែរ ។​

តាម​ប្រភព​ពី​នគរបាល​មូលដ្ឋាន​បាន​និយាយថា សាកសព​មានឈ្មោះ យឿ​ង វ៉ាន់​យ៉ុង អាយុ​៤៥ ឆ្នាំ ជា​ជនជាតិ​វៀតណាម មានមុខរ​បរជា​អ្នកដើរ​លក់​ឆ្នោតជាតិ​វៀតណាម ។ គាត់​បាន​ស្លាប់​នៅក្នុង​បន្ទប់ទឹក ដោយ​អង្គុយ​នៅលើ​ចាន​បង្គន់ ផ្កាប់មុខ​ទៅនឹង​ជ្រុង​សរសរ ។​

 

​យោងតាម​មន្ត្រី​ជំនាញ​ខាង​កុសល​វិ​ច្ច័​យ​ឲ្យ​ដឹង​បន្ទាប់ពី​ធ្វើការ​ត្រួតពិនិត្យ​ទៅលើ​សាកសព​ថា បុរស​ជនជាតិ​វៀតណាម​រូបនេះ ស្លាប់​ដោយសារ​គាំងបេះដូង ។​ ​ក្រោយពី​ការពិនិត្យ​រួចរាល់​សាកសព​ត្រូវបាន​គេ​បញ្ជូន​យកទៅ​ធ្វើបុណ្យ​នៅ​វត្ត​ទួល​សង្កែ ៕

2-2137 1-4655

 

Leave a Reply

(*) Required, Your email will not be published