រថយន្តកុងតឺន័រ បុកម៉ូតូពីក្រោយ កិនបែកក្បាល ស្លាប់ម្នាក់ នៅសង្កាត់ស្វាយប៉ាក

, , Leave a comment

​រាជធានី​ភ្នំពេញ ​៖ បុរស​វ័យក្មេង​ម្នាក់​បាន​ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែង​ខណៈ​ដែល​រថយន្ត​កុង​​តឺ​ន័រ​ ​បុក​ពី​ក្រោយ​​ ហើយ​កិន​​​​​បែក​ក្បាល​ស្លាប់​យ៉ាង​អាណោ​អាធ័ម​​នៅ​ក្នុង​ថ្លុក​ឈាម​ ។ហេតុ​ការណ៍​​គ្រោះថ្នាក់​ចរាចរណ៍​​​មួយ​​នេះ​ បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១៩ និង​១០​នាទី យប់​ថ្ងៃទី​២៣ ខែ សីហា នៅ​ចំណុច​ភូមិ​លូ សង្កាត់​ស្វាយប៉ាក ​ខណ្ឌ​ប្ញ​ស្សី​កែវ  ។​

 

តាម​ប្រភព​សាក្សី​​ដែល​ឃើញ​ហេតុ​ការណ៍​បាន​និយាយថា មុនពេល​កើតហេតុ​គេ​ឃើញ បុរស​ម្នាក់​អាយុ​ប្រហែល​ជាង​២០​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក​ស្មាស​មួយគ្រឿង​ពាក់ ស្លាក​លេខ​ភ្នំពេញ​1AB-9006 ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏មាន​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ម៉ាក​ហ្វុ​យ​សូ​ពាក់​ស្លាក​លេខ​ភ្នំពេញ​3B-9509 ជិះ​គ្នា​២​នាក់  កិន​ជាប់​កង់​ខាងក្រោយ​បណ្ដាល​ឲ្យ បែកក្បាល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ។ ចំណែក​រថយន្ត​បាន​ព្យាយាម​រត់​ទៅដល់​ចំណុច​ផ្លូវ​លេខ​៥៩៨​កែវ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌ​ប្ញ​ស្សី​កែវ ទើប​សមត្ថកិច្ច​តាម​ចាប់បាន ។​

​ក្រោយ​ពេល​កើត​​ហេតុ​ទាំង​អ្នកបើកបរ និង​រថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច​នាំយក​ទៅកាន់​ការិយាល័យ​នគរបាល​ចរាចរ​ណ៏​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាមច្បាប់ ។ ចំណែក​សាកសព​ត្រូវបាន​បងប្អូន​មក​ទ​ទូលយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

Pheak-0054-2 Pheak-0055-1 Pheak-0053-1

 

Leave a Reply

(*) Required, Your email will not be published