សមត្ថកិច្ច​ចុះ​បង្ក្រាបហាង​កាហ្វេ​បម្រើ​ផ្លូវភេទ ចាប់បាន​ស្ត្រី​បម្រើ​សេវា​​ផ្លូវ​ភេទ​ ៣ ​នាក់

, , Leave a comment

​រាជធានី​ភ្នំពេញ ​៖ ស្ត្រី​៣​នាក់​ត្រូវបាន​ចាប់ខ្លួន នឹង​៥​នាក់​ទៀត​គេចផុត នៅក្នុង​ប្រតិបត្តិ​បង្ក្រាប​ហាង​កាហ្វេ​បំរើសេវា​ផ្លូវភេទ​មួយកន្លែង​យ៉ាង​ប្រផាប់​ប្រ​ភីង កាលពី​វេលា​ម៉ោង​១៩ និង​៥​នាទី យប់​ថ្ងៃទី ២៣ ខែ សីហា​នេះ នៅ​ចំណុច​ខាងមុខ​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ តាម​បណ្ដោយ​ផ្លូវ​ព្រះ​សី​សុវត្ថិ ក្នុង សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​

ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក​វរ​សេនី​យ៏​ទោ ខៀវ សាន ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស​នៃ​ក្រសួងមហាផ្ទៃ និង​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក ឃាង សុខ  ។​

ជនសង្ស័យ​ដែល​ចាប់ខ្លួនបាន​មានឈ្មោះ​១. យ៉ាំង យូ ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជា​ថៅកែ​ហាង​កាហ្វេ ២. ស្រ៊ុន សុភាព អាយុ​៥៧​ឆ្នាំ អ្នក​នៅ​ជាមួយ និង​ស្ត្រី​បំរើ​សេ​វ៉ា​ផ្លូវភេទ​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ ។​ ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ខ្លួន​ភ្លាមៗ​ទៅកាន់​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស ដើម្បី​រង់ចាំ​ដោះស្រាយ​តាមច្បាប់ ៕

Pheak-0060-1 Pheak-0057-2 Pheak-0056-2 Pheak-0058-1

 

Leave a Reply

(*) Required, Your email will not be published