តារា​ម៉ូត​ឥណ្ឌូនេស៊ី​សារភាពថា ​បាន​ប្រើ​ថ្នាំញៀន​និង​រួមភេទ​នៅក្នុង​គុក​

, , Leave a comment

​អាជ្ញាធរ​ឥណ្ឌូនេស៊ី​បាន​បញ្ឈរជើង​ឆ្មាំ​គុក​ម្នាក់​បន្ទាប់ពី​តារា​បង្ហាញ​ម៉ូត​ម្នាក់​បាន​អះអាងថា​ នាង​បាន​ចូលជួប​មិត្ត​ប្រុស​របស់​នាង​ជារឿយៗ ដែល​កំពុង​នៅក្នុង​បន្ទប់​គុក​ឯកជន​មួយ​ដើម្បី​រង់ចាំ​ការប្រហារជីវិត​និង​បានរួម​ភេទ​និង​ប្រើ​ថ្នាំញៀន​ជាមួយគ្នា​ទៀតផង​។​ ​នៅក្នុង​រឿងអាស្រូវ​ចុងក្រោយ​នេះ​ដែល​បាន​វាយប្រហារ​ប្រព័ន្ធ​ពន្ធនាគារ​ដ៏​ពុករលួយ​របស់​ប្រទេស នាង​វែ​ន​នី រ៉ូ​ស​ស៊ី​អា​ណេ អាយុ​២២​ឆ្នាំ បាន​និយាយថា​នាង​បាន​ចូល​សួរសុខទុក្ខ​មេ​ថ្នាំញៀន ហ្វ្រេ​ឌី ប៊ុត​ឌី​ម៉ាន់ បី​ដង​ក្នុង​មួយ​សប្តាហ៍​នៅ​ពន្ធនាគារ ​Cipinang​ ក្នុង​រដ្ឋធានី​ហ្សា​ការ​តា​។​

 

​នាង​បាន​ប្រាប់​សារព័ត៌មាន​ថា​ "​ខ្ញុំ​ចូល​នៅ​ម៉ោង​១១​ព្រឹក​និង​ស្នាក់នៅ​រហូតដល់​ម៉ោង​ ៥ ​ល្ងាច​ ។ ​យើង​ដេក​ជាមួយគ្នា​ និង​ប្រើ​ថ្នាំញៀន​"​។​ ​ការបញ្ចេញ​ឲ្យ​ដឹងពី​នាង រ៉ូ​ស​ស៊ី​អា​ណេ កាលពី​ថ្ងៃ​ពុធ​បាន​នាំ​ដល់​ការចុះផ្សាយ​យ៉ាង​ព្រោងព្រាត​និង​ការធ្វើ​អត្ថាធិប្បាយ​ក្នុង​Twitter ដោយ​ខ្លះ​រិះគន់​គូស្នេហ៍​នេះ​និង​ខ្លះទៀត​អំពាវនាវ​អោយ​បណ្តេញ​ឆ្មាំ​គុក​។​ ​អ្នកនាំពាក្យ​នាយកដ្ឋាន​អប់រំ​កែប្រែ​នៃ​ក្រសួងយុត្តិធម៌​បាន​និយាយថា អ្នក​យាមគុក​ត្រូវបាន​ហៅ​មក​សាកសួរ​និង​ត្រូវ​បញ្ឈរជើង​រង់ចាំ​ដល់​លទ្ធផល​ស៊ើបអង្កេត​។​


​ប៊ុត​ឌី​ម៉ាន់ អាយុ​៣៧​ឆ្នាំ ត្រូវបាន​កាត់ទោស​ប្រហារជីវិត​កាលពី​ថ្ងៃ​១៥​កក្កដា​ចំពោះ​ការរៀបចំ​ដឹកនាំ​ការដឹកជញ្ជូន​ថ្នាំញៀន​មេ​តាំ​ហ្វេ​តា​មីន​១,៤​លាន​គ្រាប់​ចូល​មកពី​ចិន​។​ ​គុក​Cipinang​នេះ​ត្រូវគេ​ដាក់​ជនល្មើស​ធំៗ​និង​មាន​ទ្រព្យធន និង​វា​រង​ការរិះគន់​ជា​យូរ​មកហើយ​ចំពោះ​ផ្តល់​ឋានៈ​ពិសេស​ដល់​អ្នកទោស ដូចជា​ផ្តល់​បន្ទប់​ឯកជន​ធំ​ទូលាយ និង​អនុញ្ញាតអោយ​អ្នកទោស​នាំចូល​អ្នកបំរើ គ្រឿង​សង្ហារ​រឹម ម៉ាស៊ីនត្រជាក់​និង​ទូរទស្សន៍​។​ ​ករណីនេះ​បាន​លេច​ធ្លាយ​នៅ​២​សប្តាហ៍​ក្រោយ​ពួក​អ្នកទោស​រាប់រយ​នាក់​ដុត​គុក​និង​រត់​ចេញពី​កន្លែង​ឃុំឃាំង​នៅ​កោះ​ស៊ូ​ម៉ា​ត្រា​៕​

g538_59ba1102567e36a7a6b41f853780efa2

 

Leave a Reply

(*) Required, Your email will not be published