បើក​ជ្រុល​ចង្កូត​ធ្លាក់​ចូល​ទឹក​ស្រះ​​មុខ​មន្ទីរ​ជល​ផល លង់​ទឹក​ស្លាប់​ពីរ​នាក់បង​ប្អូន​

, , Leave a comment

ខេត្តពោធិ៍សាត់ ៖ យ៉ាង​ហោច​ណាស់​​ពីរ​នាក់​បងប្អូន​​ បាន​ស្លាប់​ខណៈ​ដែល​ជិះ​រថយន្ត​ជ្រុល​ចង្កូត​ធ្លាក់​ក្នុង​ស្រះ​ទឹក​មុខ​មន្ទីរ​ជលផល​។ ហេតុការណ៍​នេះ​បានកើត​ឡើង នៅវេលា​ម៉ោង​ ១២​ថ្ងៃទី​ ២៣ ​ខែ សីហា ឆ្នាំ​ ២០១៣ ​ស្ថិតនៅ​ភូមិ​ខ្នាចរមាស ឃុំ​បឹង​ខ្នារ ស្រុក​បាកាន ខេត្តពោធិ៍សាត់​។​

 

​ប្រ​ភពព័ត៌​មាន​​ពី​​បុរស​ម្នាក់​ដែល​ត្រូវជា​សាច់​ញាតិនៃ​សព​បាន​ឲ្យ​ដឹងថា​ ពីរ​នាក់​បងប្អូន​រូបនេះ​រស់នៅ​ភូមិ​ចិន្តា​ ​ឃុំ​មេទឹក ស្រុក​បាកាន ខេត្តពោធិ៍សាត់​។ រីឯ​បុរស​បើកបរ​រថយន្ត​រូបនេះ​ឈ្មោះ យឹម នឿ​ម អាយុ​ ៣៤ ​ឆ្នាំ មានកូន​បួន​នាក់ ស្ត្រី​ជា​ប្អូន​ឈ្មោះ​យឹម ស្រី​តូច អាយុ​៣២​ឆ្នាំ មានកូន​ពីរ​នាក់ ក៏បានជិះ​រថ​យន្ត​​ម៉ាក​កា​ម៉ា​រី​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ ​2E-7890 ចង្កូត​ស្ដាំ​ស៊េរី​១៩៩៣ បើក​មកពី​កើត​ទៅ​លិច ដោយ​ធ្វើដំណើរ​មកពី​ខេត្ត​ឆ្ពោះ​ទៅផ្ទះ លុះ​មកដល់​ចំណុចកើតហេតុ ក៏​រេ​ចង្កូត​ធ្លាក់​​ចូល​ក្នុង​ស្រះ​​នៅ​មុខ​មន្ទីរ​ពិសោធន៍​ស្រូវ​ ហើយ​ក៏​លង់ទឹក​ស្លាប់​ទាំងពីរ​នាក់​តែម្ដង​។​

 

ក្រោយ​ពេល​កើត​ហេតុ​​ សមត្ថកិច្ច​យក​រថយន្ដ​​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​បាកាន ​ដើម្បី​បំពេញបែបបទ ​។ ចំណែក​សព​ ត្រូវ​បាន​​ក្រុមគ្រួសារ​យក​ទៅធ្វើ​បុណ្យ​នៅផ្ទះ តាម​ប្រពៃណី​៕​

335_2

 

Leave a Reply

(*) Required, Your email will not be published